ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោក វរសេនីយ៍ឯក ឈឿង គឹម​សុង ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ហិង្សា​ដោយ​ចេតនា​មាន​និង​នាំ​ខ្លួន​ជនសង្ស័យ​ម្នាក់​

លោក វរសេនីយ៍ឯក ឈឿង គឹម​សុង ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ហិង្សា​ដោយ​ចេតនា​មាន​និង​នាំ​ខ្លួន​ជនសង្ស័យ​ម្នាក់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ថ្ងៃ​ទី ២០ ខែ ១២ ឆ្នាំ ២០២២ វេលា​ម៉ោង ១៩:៥៨ នាទី នៅ​ចំណុច​ភូមិ​រំចេក​៣ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹម​សុង នាយ​ការរិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ​បង្ក្រាប ចុះ​ប្រតិបត្តិការ បង្ក្រាប​ករណី ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ( កាប់​ដោយ​ពូថៅ ) ០១ ករណី និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ ០១ នាក់ ឈ្មោះ ភោគ លឹម​ហៀ​ប ហៅ រ៉ា , សន្យា ភេទ​ប្រុស អាយុ ៤៤ ឆ្នាំ ស្រុកកំណើត ភូមិ​វាល ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​រំចេក​៣ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង មកកាន់​ស្នងការដ្ឋាន ។

​កាលពី​ថ្ងៃ​ទី ១៨ ខែ តុលា ឆ្នាំ ២០២២ វេលា​ម៉ោង​ប្រហែល ២០:៣០ នាទី នៅ​ចំណុច​បន្ទប់​ជួល​ស្ថិតក្នុង​ភូមិ​រំចេក​៣ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ជនសង្ស័យ​ខាងលើ បាន​ធ្វេី​សកម្មភាព កាន់​ពូថៅ ០១ ដេ​ី​ម ប្រវែង​ប្រហែល ២,៥ តឹក កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ផាន់ ផឺង ភេទ​ប្រុស អាយុ ៣៩ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាលថ្នល់ ឃុំ​ព្រៃ​ខ្ពស់ ស្រុក​ប​វេល ខេត្ត​បាត់ដំបង បណ្តាលឲ្យ​រងរបួស មុត​រយះ​សាច់​ចេញឈាម ផ្នែក​ខាងស្តាំ​ក្រោម​ភ្នែក ។

​ចំពោះ​ជនសង្ស័យ និង ជនរងគ្រោះ​ខាងលើ មិន​ធ្លាប់​ស្គាល់​គ្នា​ពី​មុន​ទេ មូលហេតុ ៖ ស្រវឹងស្រា​ទំនាស់​ពាក្យសម្តី ។

​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ កំពុងតែ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

​គួរបញ្ជាក់​ថា សកម្មភាព​បង្ក្រាប​ខាងលើនេះ គឺ​អនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក វរសេនីយ៍ទោ ភួង ចន្ទ័​តារា ស្នងការរង​ជំនួយ​ការដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង មាន​ការសម្របសម្រួល​ទៅលើ​នីតិវិធី ពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង ៕

 

Filed in: ព័ត៌មានជាតិ