ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ប្រជុំ​ផ្សព្វផ្សាយ​ផែនកា​រណ៍ និង​ពង្រឹង​ការងារ​ផ្តល់​សេវា​សា​ធាណ​: ដល់​កម្លាំង​នគរបាល​ស្រុក​ថ្មពួក​

​ប្រជុំ​ផ្សព្វផ្សាយ​ផែនកា​រណ៍ និង​ពង្រឹង​ការងារ​ផ្តល់​សេវា​សា​ធាណ​: ដល់​កម្លាំង​នគរបាល​ស្រុក​ថ្មពួក​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ដ​បន្ទាយមានជ័យ​៖​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ចាត់តាំង​លោក​ស្នងការរង​ចំនួន​រូប រួមមាន​លោក​ឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួល​ផែន​ការងារ​ធនធានមនុស្ស លោក​ឧត្តមសេនីយ៍ត្រី អ៊ុន សំអន ស្នងការរង ទទួល​ផែន​អត្តសញ្ញាណ​កម្ម លោក​វរសេនីយ៍ឯក យី ប៊ុន​រឿង ស្នងការរង លោក​វរសេនីយ៍ទោ ឱ នរិន្ទ នាយ​ការិយាល័យ​បុគ្គលិក ចុះ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក ដឹកនាំ​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​មួយ​ចំនួន​ដល់​កម្លាំង​ក្រោម​ឱវាទ​។​

​លោក​វរសេនីយ៍ទោ ឈឿង គឹមឈុន អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក បាន​ឡើងរាយការណ៍​អំពី​លទ្ធផល​ការងារ​ដែល​សម្រេចបាន​កន្លងមក​, ការគ្រប់គ្រង​កម្លាំង​, សភាពការណ៍​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​, ការងារ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​, ការផ្តល់​សេវាសាធារណ​: និង ការបង្ក្រាប​បទល្មើស​នា​នា​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ លោក​ឧត្តមសេនីយ៍ត្រី វង្ស វិត បាន​ជម្រុញ​ដល់​កងកម្លាំង​នគរបាល​ទាំងអស់​ត្រូវ -​គោរព​វិន័យ​០០៦ -​ពង្រឹង​ការគ្រប់គ្រង​កម្លាំង -​ពង្រឹង​ការងារ​អត្តសញ្ញាណ​កម្ម (​ការផ្តស់សេវា​ជូន​ពលរដ្ឋ​) -​ពង្រឹង​កិច្ច​ការងារ​ប៉ុស្តិ៍​រដ្ឋបាល -​ការងារ​បង្ក្រាប​គ្រឿងញៀន -​ពង្រឹង​ការ​ក្តាប់​សភាពការណ៍​សន្តិសុខ -​គោលនយោបាយ​ភូមិ​/​ឃុំ​មាន​សុវត្ថិភាព -​ការងារ​សង្គម និង​-​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​៕

Filed in: ព័ត៌មានជាតិ