ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ពិធី​ចែក​អង្ករ​ជូន​សមាជិក សមាជិកា​គណបក្ស​ស្ថិតក្នុង​ក្រុង​បាវិត

​ពិធី​ចែក​អង្ករ​ជូន​សមាជិក សមាជិកា​គណបក្ស​ស្ថិតក្នុង​ក្រុង​បាវិត
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ស្វាយរៀង​: លោក ប៉េង ពោធិ៍​សា និង​លោក ម៉ែន អេង សមាជិក​គណៈ​អចិន្ត្រៃយ៍​គណបក្ស​ខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃទី​២០​ខែ​ធ្នូ​ឆ្នាំ​២០២២ បាន​នាំយក​អង្ករ​ចំនួន ៧,៥០០ គីឡូក្រាម ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន តាមរយៈ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ចែក​ជូន​សមាជិក សមាជិកា គណបក្ស​នៃ​គណៈកម្មាធិការ​គណបក្ស​ក្រុង​បាវិត និង​គណៈកម្មាធិកា​រគ​ណ​បក្ស​ទាំង​៥ សង្កាត់ ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ព្រមទាំង​បាន​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន ៥​វត្ដ ។​

​ឱកាស​នោះ លោក ប៉េង ពោធិ​សា បាន​នាំនូវ​ការសាកសួរ​សុខទុក្ខ​ពី​សម្ដេច​តេជោ ហ៊ុន សែន សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន និង​លោកស្រី​កិតិ្ត​សង្គហ​បណ្ឌិត ម៉ែន សំអន តែងតែ​គិតគូ​ពី​សុខទុក្ខ​របស់​ប្រជាជន កង្វល់​ទាំងឡាយ​របស់​ប្រជាជន គឺ​ជា​កង្វល់​របស់​សម្តេច​ទាំង​ទ្វេរ និង​លោកស្រី ដែល​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​ស្វាយរៀង​។​

​លោក បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​អាជ្ញាធរ​ក្រុង​បាវិត​ទាំងអស់ ដែល​បាន​ខិតខំ​បំពេញ​តួនាទី​យ៉ាង​សកម្មភាព​នៅ​មូលដ្ឋាន បម្រើ សេវាសាធារណៈ​ជូន​ពលរដ្ឋ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ នា​ពេលកន្លងមក ជា​ការ​ផ្តល់​ភាព​កក់ក្តៅ​ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ពេលវេលា​។​

​ជាមួយគ្នានេះ លោក​បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​ត្រូវ​បន្ត​សាមគ្គីភាព​គ្នា ចែករំលែក​បទពិសោធ​ន៍ សហការ​គ្នា​ឲ្យបាន​ល្អ​ដោយ​កម្ដល់​ផលប្រយោជន៍​ពលរដ្ឋ និង​មូលដ្ឋាន​ជាធំ​។​

​សូមបញ្ជាក់​ថា អំណោយ​ដ៏​ថ្លៃថ្លា​ខាងលើ​ត្រូវបាន​ផ្ដល់ជូន​ដូចខាងក្រោម ៖​គណៈកម្មាធិការ​គណបក្ស​ក្រុង​ចំនួន ១,៥០០​គីឡូក្រាម ភេសជ្ជៈ ១០​កេស និង​ថវិកា​ចំនួន ២០ ម៉ឺន​រៀល​។​

​គណៈកម្មាធិការ​គណបក្ស​សង្កាត់​ចំនួន ៥​សង្កាត់ ក្នុងនោះ​សង្កាត់​បាទី និង​ប្រាសាទ ទទួលបាន អង្ករ ៥០០ គីឡូក្រាម សង្កាត់​ព្រៃ​អង្គុ​ញ សង្កាត់​បាវិត និង​សង្កាត់​ច្រក​ម្ទេស ទទួលបាន​អង្ករ ១,០០០ គីឡូក្រាម ក្នុង​មួយ​សង្កាត់​ទទួលបាន​ភេសជ្ជៈ ៤ កេស និង​ថវិកា ១០ ម៉ឺន​រៀល​។ ព្រះសង្ឃ​ចំនួន ៥​វត្ត ក្នុង ១​វត្ដ​ចំនួន ២០០​គីឡូក្រាម និង​ថវិកា​ចំនួន ២០ ម៉ឺន​រៀល​។ អធិការ​នគរបាល​ក្រុង​ទទួលបាន​អង្ករ ៥០០ គីឡូក្រាម និង​ថវិកា ១០ ម៉ឺន​រៀល​។​

​កងរាជអាវុធហត្ថ​ក្រុង និង​ផ្នែក​សឹក​រង​ក្រុង ទទួលបាន​អង្ករ ២៥០​គីឡូក្រាម និង​ថវិកា ១០ ម៉ឺន​រៀល​៕

Filed in: ព័ត៌មានជាតិ