ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

គ្រួសារ​មន្ត្រីនគរបាល​មរណ​: ចំនួន​២​គ្រួសារ ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​សមាគម​មិត្ត​នគរបាលជាតិ​

គ្រួសារ​មន្ត្រីនគរបាល​មរណ​: ចំនួន​២​គ្រួសារ ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​សមាគម​មិត្ត​នគរបាលជាតិ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បន្ទាយមានជ័យ ÷ នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០២២ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​គណៈកម្មាធិការ​មូលដ្ឋាន​សមាគម​មិត្ត​នគរបាលជាតិ ​បាន​ចាត់តាំង​លោក​ឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួល​ផែន​ការងារ​ធនធានមនុស្ស​ដឹកនាំ​ក្រុមការងារ​យ​ថវិកា​ស​មាគ​ម​មិត្ត​នគរបាលជាតិ​ចំនួន​៨.០០០.០០០​រៀល​(​ប្រាំ​លាន​រៀល​) ​ទៅ​ប្រគល់ជូន​ដល់​គ្រួសារ សព​មន្ត្រីនគរបាល​ចំនួន​២​រូប​ដែល​ទើប​ទទួល​មរណ​:​ភាព ​ដែល​អតីត​នគរបាល​ទាំងនោះ​បម្រើ​ការងារ​នៅ​វរ​នគរបាល​ការពារ​ព្រំដែន​គោក​៨៩១​និង​៩១១​។​

​ថវិកា​សមាគម​មិត្ត​នគរបាលជាតិ​ចំនួន ៨.០០០.០០០៛(​ប្រាំបី​លាន​រៀល​) ​ត្រូវបាន​ផ្តល់ជូន​ដល់​គ្រួសារ​មន្ត្រីនគរបាល​ម​រ​ណៈ​០១​នាក់ គឺ​លោកស្រី វុន ម៉ៅ ​ភរិយា​សព​អនុសេនីយ៍ឯក គឹម គុណ អត្តលេខ​៥១៩៩៧ ​មន្ត្រី​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ​ចំនួន​៦.០០០.០០០​រៀល​(​ប្រាំមួយ​លាន​រៀល​)​និង​ភរិយា​របស់​លោក​អនុសេនីយ៍ទោ ថន ធិន ​មន្ត្រី​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨៩១ មរណភាព​ចំនួន​២.០០០.០០០​រៀល​(​ពីរ​លាន​រៀល​) ​។ ពិធី​នេះ​បាន​រៀបចំ​ធ្វើឡើង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ។​

​លោក​ឧត្តមសេនីយ៍ត្រី វង្ស វិត លោក​ផ្ទាល់​បាន​សំដែង​នូវ​ការចូលរួម​រំលែក​ទុក្ខ ​និង​សោកស្តាយ​យ៉ាង​ក្រៃលែង ជាមួយ​ក្រុម​គ្រួសារ​សព ដែល​បាត់បង់​ស្វាមី និង​ភរិយា ​ជាទី​គោរព​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​បំផុត ​ដែល​ធ្លាប់​រួមរស់​កសាង​សុភមង្គល​គ្រួសារ​នា​គ្រាកន្លងមក ។​

​លោក​ឧត្តមសេនីយ៍ ស្នងការរង បាន​បញ្ជាក់​ជូន​ថា​៖​ថវិកា​ដែល​បាន​ប្រគល់ជូន​នាពេលនេះ គឺ​ជា​ថវិកា​របស់ គណៈកម្មាធិការ​សមាគម​មិត្ត​នគរបាលជាតិ ដែល​ផ្តួចផ្តើម​ឡើង​ដោយ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ​អគ្គស្នងការ​នគរបាល​ជាតិ ជា​ប្រធាន​គណៈកម្មាធិការ​សមាគម​មិត្ត​នគរបាល​ជាតិ ​ក្នុង​គោលបំណង​ដើម្បី​ជួយ​រំលែក​ពី​ទុក្ខលំបាក​ឲ្យ​គ្នា​ទៅវិញទៅមក​៕

 

Filed in: ព័ត៌មានជាតិ