ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​កម្លាំង​កងរាជអាវុធហត្ថ ឃាត់ខ្លួន​ជនសង្ស័យ ជនជាតិ​ថៃ​ម្នាក់ ពាក់ព័ន្ធ​ករណី ផលិត ឬ​ធ្វើ​ចរាចរណ៍ ​អាវុធ​គ្រឿងផ្ទុះ និង​គ្រាប់រំសេវ​គ្រប់​ប្រភេទ​នៅ​ក្រុង​ប៉ោយ​ប៉ែត​

​កម្លាំង​កងរាជអាវុធហត្ថ ឃាត់ខ្លួន​ជនសង្ស័យ ជនជាតិ​ថៃ​ម្នាក់ ពាក់ព័ន្ធ​ករណី ផលិត ឬ​ធ្វើ​ចរាចរណ៍  ​អាវុធ​គ្រឿងផ្ទុះ និង​គ្រាប់រំសេវ​គ្រប់​ប្រភេទ​នៅ​ក្រុង​ប៉ោយ​ប៉ែត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ ៖ នៅវេលា​ម៉ោង​១០​និង​៥៣​នាទី ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២២ ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ​នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង ​បានបើក​ប្រតិបត្ត​ការឃាត់ខ្លួន​ជនជាតិ​ថៃ​ម្នាក់ រួម​នឹង​វត្ថុតាង ករណី​ផលិត ​ឬ​ធ្វើ​ចរាចរណ៍ អាវុធ​គ្រឿងផ្ទុះ និង​គ្រាប់រំសេវ​គ្រប់​ប្រភេទ ​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​០២​និង​០០​នាទី ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២២ ​នៅ​ចំណុច​ផ្សារ​រាត្រី​ទឹក​ពុះ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ ​មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បានឱ្យដឹងថា ​ជនសង្ស័យ​ឈ្មោះ អេក ណា​ក់ឡុង ស៊ី​ផាយ (​ហៅ​ខ្វាង​) ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ​ជនជាតិ​ថៃ បច្ចុប្បន្ន ស្នាក់​នៅ​បន្ទប់​ជួល​អគារ​J៩ បន្ទប់​លេខ ២០៤ ​ស្ថិតនៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

វត្ថុតាង​ចាប់បាន រួមមាន​៖ ១-​កាំភ្លើង​កែច្នៃ​បាញ់​គ្រាប់​ពិត ចំនួន​០១​ដើម​, ២-​គ្រាប់កាំភ្លើង​(​គ្រាប់​ពិត​) ចំនួន​០១​គ្រាប់​, ៣-​ដែករ​ណា​ដង​ជ័រ ពណ៌​ស ខ្មៅ ប្រវែង​៥៣​សង់ទីម៉ែត្រ ចំនួន​០១​ដើម​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត បញ្ជាក់ថា កាលពី​ថ្ងៃ​ទី​១៩
ខែ​ធ្នូ ឆ្នាំ​២០២២ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ​ទទួលបាន​ព័ត៌មាន​ពី​សន្តិសុខ​រាយការណ៍​មក​ថា បាន​ប្រទះឃើញ​កាំភ្លើង​កែច្នៃ​ចំនួន​០១​ដើម​ គ្រាប់កាំភ្លើង​០១​គ្រាប់ និង​ដែករ​ណា​បត់​ចំនួន ០១​ដើម ​ដែល​ជា​របស់​ជនសង្ស័យ​(​ជនជាតិ​ថៃ​) នៅ​ចំណុច​ផ្សារ​ទឹក​ពុះ ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ​ភ្លាម​នោះ​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ ​និង​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ រួម​ទាំង​ចាប់យក​វត្ថុតាង នាំ​មក​កាន់​មូលដ្ឋាន ដើម្បី​ធ្វើ​ការសួរនាំ និង​ចំណាត់ការ​តាម​នីតិវិធី​។​

​ក្រោយ​សួរ​ចម្លើយ ជនសង្ស័យ​ជនជាតិ​ថៃ បាន​សារភាព​ថា ​វត្ថុតាង​ខាងលើ​ពិត​ជា​របស់​ខ្លួន​ពិតប្រាកដ​មែន​។ ដោយ​ផ្អែក​តាម​ចម្លើយសារភាព ​និង​វត្ថុតាង​ជាក់ស្តែង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ​កសាង​សំណុំរឿង​បញ្ជូន​មក​ប​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ចាត់ការ​បន្ត​តាម​នីតិវិធី ។​

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ ​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ទទួល​ការងារ​ស្រាវជ្រាវ ​និង​បង្ក្រាប​បទ​ល្មេី​ស​បាន​ឱ្យដឹងថា ការបង្ក្រាប​ករណី​លើ​នេះ ​ក៏​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ​និង​មាន​ការសម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ផងដែរ​។​

​បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ហើយ​ នៅ​រសៀល​ថ្ងៃ​អង្គារ ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ ៕

Filed in: ព័ត៌មានជាតិ