ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

អាជ្ញាធរ​រាជធានី​ភ្នំពេញ ប្រារព្វ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ក្រោម​ប្រធានបទ​ធ្វើឱ្យ​មាន​សមភាព នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ​

អាជ្ញាធរ​រាជធានី​ភ្នំពេញ ប្រារព្វ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ក្រោម​ប្រធានបទ​ធ្វើឱ្យ​មាន​សមភាព នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ​៖ ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ថ្ងៃទី​១ ធ្នូ ក្រោម​ប្រធានបទ ធ្វើឱ្យ​មាន​សមភាព ត្រូវបាន​ប្រារព្វ​ធ្វើឡើង នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ នា​ព្រឹក​ថ្ងៃទី​២០ ធ្នូ​២០២២​នេះ ក្រោយ​ពី​អាក់ខាន​មិន​បាន​ធ្វើ​អស់​រយៈពេល​៣​ឆ្នាំ​ដោយ​ការរីក​រាលដាល​ជម្ងឺ​កូវី​ដ​-១៩​។​

​ពិធី​នេះ​ធ្វើឡើង ក្រោម​អធិបតីភាព​លោកស្រី​កែវ សុខ​ពិសី អភិបាលរង​រាជធានី​ភ្នំពេញ​តំណាង​អោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​សុឹម គឹម​សាន អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺអេដស៏​។​

​លោក​បណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​លើកឡើង​ថា​៖ យោងតាម​ប្រភព​ទិន្នន័យ​សង្ខេប​ឆ្នាំ​២០២១ របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ សើ ស្បែក និង​កាមរោគ និង​អង្គការ​សហប្រជាជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​នៅ​កម្ពុជា បានឱ្យដឹងថា ចំនួន​ប៉ាន់ស្មាន​អ្នក​ផ្ទុកមេរោគ​អេដស៍​សរុប នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​ប្រមាណ ១៩.៥៣៣ នាក់ ក្នុង​នោះ​អ្នក​មក​ទទួល​សេវា​ប្រឆាំង​មេរោគ​អេដស៍ មាន​ចំនួន ២២.៣៨៦ នាក់​។ អត្រា​ប្រេ​វ៉ាឡង់​អ្នក​ផ្ទុក​មេរោគ​អេដស៍​ពី​១៥-៤៩​ឆ្នាំ មាន​ចំនួន​០,៦ %​។ រយះពេល​៩​ខែ ដើមឆ្នាំ ២០២២​នេះ បាន​ធ្វើតេស្ត​រក​មេរោគ​អេដស៏​នៅ​តាម​មណ្ឌល​សុខភាព មន្ទីរ ពេទ្យ​បង្អែក និង អង្គការ​ជា​ដៃគូរ​បាន​ចំនួន ៦៤ .៩២២ នាក់ HIV + ចំនួន​១៣៣០ នាក់ ក្នុង រកឃើញ​ករណី​ឆ្លង​ថ្មី តិចជាង ១​ឆ្នាំ មាន ១៨ នាក់ ហើយ ៨០ % នៃ​ករណី​ឆ្លង​ថ្មី គឺជា​ក្រុម ប្រជាជន​គន្លឹះ និង ដៃគូរ​របស់​ពួកគេ​។​

​លោក ស៊ឹម គឹម​សាន បាន​មានប្រសាសន៍​លើក​ឡើង​ដែល​ថា​៖ ក្រោម​ប្រធានបទ “​ធ្វើឱ្យ​មាន​សមភាព​”​គឺជា​ការអំពាវនាវ និង​ជំរុញ​ឱ្យ​យើង​ទាំងអស់​គ្នា​ធ្វើការ សម្រាប់​សកម្មភាព​ជាក់ស្តែង​ដែល​ចាំបាច់ ដើម្បី​ដោះស្រាយ​វិសម​ភាព ដោយ​បង្កើន​ភាព​អាច​រកបាន​នូវ គុណភាព និង​ភាព​ស័ក្តិសម​នៃ​សេវាកម្ម​នានា សម្រាប់​ការផ្ដល់​ប្រឹក្សា ការ​ធ្វើ​តេស្ត ការថែទាំ​ព្យាបាល សម្រាប់​អ្នក​ជំងឺអេដស៍​គ្រប់ៗ​គ្នា ដោយ​មិន​ប្រកាន់​ពូជសាសន៍ ឬ​ពណ៌​សម្បុរ​ឡើយ​។​

​លោក​បន្តថា​៖ លទ្ធផល​តាម​ល្បាក់​នៃ​ការឆ្លើយតប​មេរោគ​អេដស៍ និង​ជំងឺអេដស៍​ក្នុង​ឆ្នាំ​២០២១ បានបង្ហាញ ថា អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ជំងឺអេដស៍​ដែល​ដឹង​ពី​ស្ថានភាព​របស់​ខ្លួន​មាន​៩១% ក្នុង​នោះ​អ្នក ផ្ទុក​មេរោគ​អេដស៍​ដែល​ដឹង​ពី​ស្ថានភាព​របស់​ខ្លួន ហើយ​បាន​ទទួល​ឱសថ​ព្យាបាល​មាន​១០០% ហើយ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ដែល​បាន​ទទួល​ថ្នាំ​ព្យាបាល ហើយ​មាន​បន្ទុក​មេរោគ​អេដស៍​ឈាម​ទាប​មាន​៩៨%​។
​ហេតុនេះ បើ​ប្រៀបធៀប​គោលដៅ​៩៥-៩៥-៩៥ ក្នុង​ការបិទ​បញ្ចប់ អេដស៍​នៅ​ឆ្នាំ​២០២៥ យើង​នៅសល់តែ​គោលដៅ​ទី​មួយ​តែប៉ុណ្ណោះ​ដែល​មិនទាន់​បាន​សម្រេច​។​

​ក្នុង​គោលបំណង​ឱ្យ​ការធ្វើអន្តរាគមន៍​ទាំងឡាយ​នេះ​បាន​ទទួល​ជោគជ័យ និង​ធានា​ចីរភាព​នៃ​ការ ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍​ក្នុង​រយៈពេល​វែង គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៏​បាន​ដាក់ចេ​ញ​នូវ​យុទ្ធសាស្ត្រ​សំខាន់​មួយ ចំនួន ដោយ​បញ្ចូល​កម្មវិធី​អេដស៍​ចូលក្នុង​ផែន​ការអភិវឌ្ឍ​ឃុំ សង្កាត់ ផែនការ វិនិយោគ​ឃុំ សង្កាត់ និង​គោល ន​យោ បាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដើម្បី​ឃុំ សង្កាត់​មាន​លទ្ធភាព​ជួយ​ស្វែងរក​ក​រណ៍​ផ្ទុក​មេរោគ អេដស៍ បញ្ចូនទៅ​រក​សេវា​ថែទាំ​ព្យាបាល សម្របសម្រួល​បង្ក​បរិយាកាស​អំណោយផល និង​ផ្តល់ ការគាំទ្រ​សង្គម​ដល់​គ្រួសារ​អ្នក​ជំងឺអេដស៍​ក្រីក្រ​។

​សហការ​ជាមួយ​ក្រសួង​ផែនការ​ក្នុង​ការផ្ដល់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ជូន​ដល់​អ្នក​ផ្ទុក មេរោគ​អេដស៍​ក្រីក្រ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​បន្ថែម​ក្នុង​ការថែទាំ​សុខភាព និង​ការ​គាំ​ទ សង្គម​។​

​សហការ​ជាមួយ​មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ​ទាំងឡាយ បន្ត​ជំរុញ​ការផ្សព្វផ្សាយ​ច្បាប់​ពាក់ព័ន្ធ និង​បង្កើន​ការអប់រំ​បង្ការ​ការឆ្លង​មេរោគ​អេដស៍ ក្នុង​ចំណោម​ក្រុម​ប្រជាជន​ប្រឈមមុខ​ខ្ពស់ ក្រុម​យុវវ័យ បុគ្គលិក សហគ្រាស គ្រឹះស្ថាន​នានា ពលរដ្ឋ​ចំណាកស្រុក និង​វិស័យ​ទេសចរណ៍​។ (​ធានា​ឱ្យបាន​នូវ​ចីរភាព​នៃ​ការឆ្លើយតប​ទៅ​នឹង​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​ដោយ​គណៈ​កម្ម ធិ​ការប្រយុទ្ធ​នឹង​ជំងឺអេដស៍​គ្រប់​លំដាប់ថ្នាក់ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ធ្វើ​ការបញ្ជ្រាប និង​បញ្ចូល​បញ្ហា​អេដស៍​ទៅ​ក្នុង​ផែនការ​រួម​របស់​ក្រសួង ស្ថាប័ន ខេត្ត រាជធានី ស្រុក ខណ្ឌ និង -​ឃុំ សង្កាត់​។​

​អំពាវនាវ​ឱ្យមាន​ការគាំទ្រ​បន្ថែម​ទៀត​ពី រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ បន្ត​ជួយ​បង្កើន​ការគាំទ្រ​ទាំង​ហិរញ្ញវត្ថុ និង​បច្ចេកទេស ដើម្បី​ឱ្យ​មាន​លទ្ធភាព​រក្សា​ចីរភាព​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លើក​ទី​៥ ឆ្ពោះ​ទៅ​លុបបំបាត់​ការឆ្លង រីក​រាលដាល​មេរោគ​អេដស៍ នៅ​ឆ្នាំ​២០២៥ ដោយ​ជោគជ័យ​។​

​លោកស្រី កែវ សុខ​ពិសី ក្នុងឱកាស​នោះ​បាន​អាន​សា​លិខិត​របស់​សម្តេច​តេជោ​ហ៊ុន សែន ក្នុង​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ថ្ងៃទី​១ ធ្នូ និង​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ចូលរួម​ប្ដេជ្ញាចិត្ត​ដ៏​មោះមុត​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ដើម្បី​ឆ្ពោះ​ទៅ​លុបបំបាត់​ការឆ្លង រីក​រាលដាល​មេរោគ​អេដស៍ អោយ​ជោគជ័យ​នៅ​ឆ្នាំ​២០២៥​ខាងមុខនេះ​៕

  

Filed in: ព័ត៌មានជាតិ