ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​លោក ហែម ស៊ីណា អភិបាល​ស្រុក​រំដួល​នាំយក​អំណោយ​អង្ករ របស់​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ជូន​ប្រជាពលរដ្ឋ ឃុំ​ជ្រុង​ព​ពេល និង​ឃុំ ថ្នា​ធ្នង់​

​លោក ហែម ស៊ីណា អភិបាល​ស្រុក​រំដួល​នាំយក​អំណោយ​អង្ករ របស់​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ជូន​ប្រជាពលរដ្ឋ ឃុំ​ជ្រុង​ព​ពេល និង​ឃុំ ថ្នា​ធ្នង់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ដ​ស្វាយរៀង ៖ លោក ហែម ស៊ីណា អភិបាល​ស្រុក​រំដួល នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២២ បាន​នាំ​អង្ករ ដែលជា អំណោយ​ដ៍​ថ្លៃថ្លា របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស ប្រជាជន កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ទួល​ទ្រា ឃុំ​ជ្រុង​ព​ពេល ស្រុក​រំដួល ខេត្ដ​ស្វាយរៀង និង ចូល​បុណ្យ​សព​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រែក​ពក ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល ខេត្ដ​ស្វាយរៀង ។​

​លោក ហែម ស៊ីណា បាន​ថ្លែងថា សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​សម្តេច​ទាំង​ទ្វេរ មិន​បាន​អញ្ជើញ​មក​ចែក​ផ្ទាល់ ប៉ុន្តែ​សម្តេច​ទាំង​ទ្វេរ តែងតែ​គិតគូ​ពី​សុខទុក្ខ របស់​ប្រជាជន កង្វល់​ទាំងឡាយ របស់​ប្រជាជន គឺ​ជា​កង្វល់​របស់​សម្តេច​ទាំង​ទ្វេរ ។​

​លោក​បានឲ្យដឹងថា អំណោយ របស់​សម្តេច​ទាំង​ទ្វេរ បាន​ផ្តល់​អង្ករ ជូន​ដល់​ស្រុក សម្រាប់​ធ្វើ​សកម្មភាព ចែកជូន​ដល់​គ្រួសារ ដែលមាន​ជីវភាព​ខ្វះខាត និង​គ្រួសារ​ដែល ទទួល​មរណៈ ភាព នៅក្នុង​មូលដ្ឋាន​ស្រុក​រំដួល ។​
​គ្រូ​សារ​នៃ​សព​ក៍​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​សូម​ថ្លែង​អំណ​អរគុណ ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន​និង​សម្ដេ​ចិត្តិ​ព្រឹទ្ធ​បណ្ឌិ​តប៊ុន រ៉ានី​ហ៊ុន សែន ដែល​បាន​ផ្ដល់​អង្ករ ដល់ ដែលមាន​ជីវភាព​ខ្វះខាត និង​គ្រួសារ​ដែល ទទួល​មរណៈ ភាព ដើម្បី​ដោះស្រាយ​ការលំបាក របស់​ប្រជាពលរដ្ឋ នៅ​ស្រុក​រំដួល ៕​

Filed in: ព័ត៌មានជាតិ