ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោក ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌ​ឫស្សីកែវ នាំយក​អំណោយ​ជួយ​ដល់​ប្រជាពលរដ្ឋ ៣០​គ្រួសារ ដែល​រងគ្រោះ​ដោយ​អគ្គីភ័យ​

លោក ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌ​ឫស្សីកែវ នាំយក​អំណោយ​ជួយ​ដល់​ប្រជាពលរដ្ឋ ៣០​គ្រួសារ ដែល​រងគ្រោះ​ដោយ​អគ្គីភ័យ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ថ្ងៃអាទិត្យ ១០​រោច ខែ​មិគសិរ ឆ្នាំ​ខាល ចត្វា​ស័ក ពុទ្ធ​សករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២២ នា​វេលា​ម៉ោង ១៤​និង​៣០​នាទី​រសៀល គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ បាន​រៀបចំ​ពិធី​ចែក​អំណោយ​សង្គ្រោះបន្ទាន់រ​បស់​អនុសាខា​កាកបាទ​ក្រហម​ខណ្ឌប្ញស្សីកែវ ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​អគ្គីភ័យ​ចំនួន ៣០​គ្រួសារ ដែល​ជា​ម្ចាស់ផ្ទះ និង​ជា​អ្នកស្នាក់នៅ​បន្ទប់​ជួល ស្ថិតនៅ​ក្រុម​ទី​១៣ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌប្ញស្សីកែវ រាជធានី​ភ្នំពេញ ដែល​បាន​រង​ការឆាបឆេះ​នៅ​វេលា​ទៀបភ្លឺ​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២២​។​

​ពិធី​នេះ​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​លោក ឯក ឃុន​ដឿ​ន អភិបាល នៃ​គណ​:​អភិបាល​ខណ្ឌប្ញស្សីកែវ និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ និង​លោក ស៊ូ សារ៉ាត់ អនុប្រធាន​គណៈកម្មាធិកា​រ​អនុសាខា​កាកបាទ​ក្រហម ខណ្ឌប្ញស្សីកែវ ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី ក្រុមការងារ​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌ និង​ក្រុមការងារ ក​.​ក្រ​.​ក សង្កាត់ ជាច្រើន​រូប​ផង​ដែរ​។​

​អំណោយ​ដែល​បាន​ឧបត្ថម្ភ​ដល់​បងប្អូន​ទាំង​៣០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​រួមមាន​៖
១•​អង្ករ ៣០ គ​.​ក​
២•​មី ០៨ កញ្ចប់​
៣•​ត្រីខ ០៤ កំប៉ុង​
៤•​ទឹកស៉ីអ៉ីវ ០១ ដប​
៥•​ទឹកត្រី ០១ ដប​
៦•​ម៉ាស់ ២៥ បន្ទះ​
៧•​ជែល​លាងដៃ ០១ ដប​
៨•​តែ ០១ កញ្ចប់ និង​ថវិកា ចំនួន ៥០.០០០ រៀល​។​

Filed in: ព័ត៌មានជាតិ