ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​អរគុណ​សន្តិភាព​!​សមិទ្ធផល​ថ្មី ផ្លូវ​ចាក់​គ្រួស​ក្រហម ៧.៣៦០​ម៉ែត្រ លូ​៣​កន្លែង ស្ថិតនៅ ភូមិ​ត្រស់ តា​សួស និង​ភូមិ​ពពូល ត្រូវ​បើក​ការដ្ឋាន និង​បើក​វេទិកា​សាធារណៈ​ជាមួយ​ប្រជាពលរដ្ឋ​៣​ភូមិ​ក្នុង​ឃុំ​ត្រស់ ស្រុក​រមាស​ហែក​

​អរគុណ​សន្តិភាព​!​សមិទ្ធផល​ថ្មី ផ្លូវ​ចាក់​គ្រួស​ក្រហម ៧.៣៦០​ម៉ែត្រ លូ​៣​កន្លែង ស្ថិតនៅ ភូមិ​ត្រស់ តា​សួស និង​ភូមិ​ពពូល ត្រូវ​បើក​ការដ្ឋាន និង​បើក​វេទិកា​សាធារណៈ​ជាមួយ​ប្រជាពលរដ្ឋ​៣​ភូមិ​ក្នុង​ឃុំ​ត្រស់ ស្រុក​រមាស​ហែក​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ស្វាយរៀង​៖ ផ្លូវ​ចាក់​គ្រួស​ក្រហម ៧៣៦០​ម៉ែត្រ លូ​កាត់​ផ្លូវ​៣​កន្លែង ក្នុងភូមិ​ត្រស់ តា​សួស និង​ភូមិ​ពពូល ឃុំ​ត្រស់ ក្នុងស្រុក​រមាស​ហែក​ដែលជា​ចំណងដៃ ឆ្លើយតប​ដល់​ការបើក​វេទិកា​កន្លងមក​ជូន​ដល់​លោកតា លោកយាយ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវបាន​បើក​ការដ្ឋាន ស្ថាបនា ព្រម​ទាំង​សមិទ្ធផល នានា ជាច្រើន​តាម​បណ្ដា​ភូមិ​ឃុំ ទាំង​១៦​ឃុំ​ក្រោម​ការដឹកនាំ​របស់​លោក ស៊ូ ម៉ុល ជា​អភិបាលស្រុក​រមាស​ហែក​នា​ពេល​ប​ច្ច​ប្បន្ន​នេះ​។​

​ជាក់ស្ដែង​នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២២ លោក ស៊ូ ម៉ុល អភិបាលស្រុក បាន​ដឹកនាំ​ក្រុម​ការងារ​ក្រោម​ឱវាទ អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន ផ្លូវ​ចាក់​គ្រួស​ក្រហម ៧៣៦០​ម៉ែត្រ មាន​កំរាស់​០.១៥​ម៉ែត្រ ដាក់លូ​៣​កន្លែង​ដែល​ជា​មូលនិធិ​គំរោង​របស់​ឃុំ​ក្នុង​ឆ្នាំ​២០២២ ត្រូវ​បើក​ការដ្ឋាន និង​បើក​វេទិកា​សាធារណៈ​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​៣​ភូមិ​មាន​ដូចជា ភូមិ​ត្រស់ ភូមិ​តា​សួស និង​ភូមិ​ពពូល ស្ថិតក្នុង​ឃុំ​ត្រស់ ស្រុក​រមាស​ហែក​ដោយមាន​អ្នកចូលរួម​សរុប​១៨០​នាក់​ស្រី​១២៦​នាក់​។​

​លោក ស៊ូ ម៉ុល អភិបាលស្រុក បាន​ថ្លែងថា​ក្រោម​ការដឹកនាំ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ស្រី ម៉ែន សំអន ប្រធាន​ក្រុមការងារ​រាជ​រដ្ឋា​ល​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​ធ្វើឱ្យ​ខេត្ត​ស្វាយរៀង​ក៏ដូចជា​ក្នុងស្រុក​រមាស​ហែក​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​។​

​ក្នុងឱកាស​នោះ លោក ស៊ូ ម៉ុល បាន​ធ្វើការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​នឹង​នឹករលឹក​ពី​សំណាក់​លោក សៅ សុខា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​រមាស​ហែក ដែល​ជានិច្ចកាល លោក​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ជីវភាព​រស់នៅ​របស់​ប្អូន​ប្រជាពលរដ្ឋ និង​បាន​កសាង​សមិទ្ធផល​នានា​ជាច្រើន​នៅ​ទូទាំង​ស្រុក​រមាស​ហែក​។​

​លោក ស៊ូ ម៉ុល ជំរុញ​ឱ្យ​អាជ្ញាធរ​គ្រប់លំដាប់​ក្នុងស្រុក​រមាស​ហែក បន្ត​ការខិតខំ​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព​ទាំង​៧​ចំណុច ជូន​បងប្អូន​ប្រជាពលរដ្ឋ​ពិសេស​បាន​ធ្វើការ​ផ្តាំផ្ញើរ​ដល់​មន្ត្រី មេឃុំ ស្មៀន លោកនាយ​ប៉ុស្តិ៍ មណ្ឌល​សុខភាព និង​មេភូមិ ដែលជា​អ្នក​ដើរតួនាទី​យ៉ាងសំខាន់ និង​ជា​អ្នក​ដោះស្រាយ​នូវ​សំណូមពរ និង​ការផ្តល់​សេវា​សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ទាំងនេះ​គឺ​ត្រូវ​រួមគ្នា​ប្រឹងប្រែង​ដោះស្រាយ​ជូន​គាត់ ឲ្យបាន​ទាន់​ពេលវេលា ។​

​លោក​ក៏​បាន​ណែនាំ​ដល់​បងប្អូន​ពលរដ្ឋ​ថា ពេល​បាន​ផ្លូវ​ល្អ​ងាយស្រួល​ធ្វើ​ដំណើរ សូម​ចូលរួម​ថែរក្សា​ទាំងអស់គ្នា ព្រោះ​ផ្លូវ​ទាំងនេះ​ជា​របស់​យើងទាំងអស់គ្នា មិន​របស់​បុគ្គល​ណា​ម្នាក់​ឡើយ​ហើយ​ចំពោះ​អ្នកម៉ៅការ​ផ្លូវ​នេះ​សូម​ធ្វើ​ឱ្យ​មាន​គុណភាព​និង​ត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ពិសេស​សូមឱ្យ​អ្នកប្រើប្រាស់​ផ្លូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ដើម្បី​កាត់បន្ថយ​នូវ​ការគ្រោះថ្នាក់​ចរាចរណ៍​។​

​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​រមាស​ហែក​បាន​ថ្លែងអំណរគុណ​យ៉ាង​ខ្លាំង​ដល់​ថ្នាក់ដឹកនាំ​រដ្ឋបាល​ស្រុក​ដែល​បាន​គិតគូរ​ពី​សុខទុក្ខ​លំបាក​របស់​ពួកគាត់​ពិសេស​លោក​អភិបាលស្រុក ដ៏​សកម្ម​ការងារ​តែងតែ​ចុះ​មក​ផ្ទាល់​ដល់​មូលដ្ឋាន​មិន​គិត​ថ្ងៃ​ឈប់សម្រាក តាម​បណ្ដា​ភូមិ ឃុំ​ដោយ​មិន​ប្រកាន់ខ្លួន​និង​និន្នាការ​នយោបាយ​នោះទេ ដោយ​លោក ចង់ដឹង​ពី ទុក្ខលំបាក​ទុក្ខ​កង្វល់​និង​បញ្ហា​សំណូមពរ​សំណើរ​ផ្សេងៗ​របស់​ពួកគាត់​ដែល​បាន​កើតឡើង​ផងដែរ ៕

Filed in: ព័ត៌មានជាតិ