ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

កម្លាំង​កងរាជអាវុធហត្ថ ចុះ​ធ្វើ​ការឃាត់ខ្លួន មេជាង​ចាក់​លូ ម្នាក់ ពីបទ​លួច កំណាត់​ដែកថ្នាំងអំពៅ​ទំហំ​១៦​លី ប្រវែង​២​ម៉ែត្រ​ចំនួន​១៨០​កំណាត់​នៅ​ក្រុង​ប៉ោយប៉ែត​

កម្លាំង​កងរាជអាវុធហត្ថ ចុះ​ធ្វើ​ការឃាត់ខ្លួន មេជាង​ចាក់​លូ ម្នាក់ ពីបទ​លួច កំណាត់​ដែកថ្នាំងអំពៅ​ទំហំ​១៦​លី ប្រវែង​២​ម៉ែត្រ​ចំនួន​១៨០​កំណាត់​នៅ​ក្រុង​ប៉ោយប៉ែត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ ៖ អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បញ្ជូន​ជនសង្ស័យ​ម្នាក់ ករណី​លួច តាម​បណ្តឹង​របស់​ជនរងគ្រោះ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ អនុវត្ត​តាម​នីតិវិធី​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឱ្យដឹងថា នៅវេលា​ម៉ោង​១១​និង​០២​នាទី ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២២ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ឃាត់ខ្លួន​មេជាង​ចាក់​លូ​ម្នាក់ ពីបទ​លួច កំណាត់​ដែក ដែល​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​១៥ និង​៣០​នាទី ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២ នៅ​ចំណុច​ការដ្ឋាន​ស្ទឹង​បត់ ស្ថិតក្នុង​ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដោយយោង​តាម​ដើមបណ្តឹង ឈ្មោះ ឌិន ស៊ីថា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការ គ្រប់គ្រង​សំណង់ ខាងលេ​ី​។

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឱ្យដឹងទៀតថា ជនសង្ស័យ​ឈ្មោះ លាន លីម (​ដា​) ភេទ​ប្រុស អាយុ​២៦​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ការដ្ឋាន​ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប​ប៉ោយប៉ែត បាន​បន្តថា កាលពី​វេលា​ម៉ោង​១៥ និង​៣០​នាទី ថ្ងៃទី​១៤ ខែ​ធ្នូ​ឆ្នាំ​២០២២ ជនសង្ស័យ​ខាងលេ​ី បានធ្វើ​សកម្មភាព​លួច​យក​កំណាត់​ដែកថ្នាំងអំពៅ​ទំហំ​១៦​លី ប្រវែង​២​ម៉ែត្រ ចំនួន​១៨០​កំណាត់ របស់​ជនរងគ្រោះ​ជា​មេ​ការគ្រប់គ្រង​សំណង់ នៅ​ចំណុច​ការដ្ឋាន​ស្ទឹង​បត់ ស្ថិតក្នុង​ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ឱ្យដឹងទៀតថា តាម​ការរៀបរាប​របស់មេ​ការថាមាន​ជា​ង​ម្នាក់​បាន​ដឹក​ដែក​ចេញពី​ការដ្ឋាន​ដោយ​ពុំ​មាន​ការអនុញ្ញាត ភ្លាម​នោះ​រូប​ខ្លួន​បាន​ទៅ​មើល​ក៏​ឃើញ​ជនសង្ស័យ​ឈ្មោះ​លាន លីម បាន​ដឹក​កំណាត់​ដែកថ្នាំងអំពៅ​ទំហំ​១៦​លី ប្រវែង​២​ម៉ែត្រ​ចំនួន​១៨០​កំណាត់ នៅ​លើ​រ៉ឺម៉ក​សណ្តោង​ម៉ូតូ បាន​ដឹក​ចេញពី​កន្លែង ដោយ​មាន​ការសង្ស័យ ក៏​បាន​ប្តឹង​អាវុធហត្ថ​ដេ​ី​ម្បី​អន្តរាគមន៍​។

​ក្រោយ​បាន​ទទួល​ពាក្យបណ្តឹង កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​ឃាត់ខ្លួន​ជនសង្ស័យ ខាងលើ​ព្រមទាំង​ចាប់​យក​វត្ថុតាង​ជាក់ស្តែង ១-/​ម៉ូតូ​រ៉ឺម៉ក​សណ្តោង ចំនួន​០១​គ្រឿង (​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​)​។ ២-/​ដែក​កំណាត់​ថ្នាំងអំពៅ​ទំហំ​១៦​លី ប្រវែង​២​ម៉ែត្រ ចំនួន​១៨០​កំណាត់​(​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​) យក​មក​សួរនាំ​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ប៉ោយប៉ែត​និង​បញ្ជូន​បន្ត​មក​កាន់​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ចាត់ការ​បន្ត​តាម​នីតិវិធី​។

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត បន្ទាយមានជ័យ​ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទ​ល្មេី​ស​បាន​ឱ្យដឹងថា ការបង្ក្រាប​ករណី​លើ​នេះ​ក៏​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​មាន​ការសម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ផងដែរ ។

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ប​បន្ទាយមានជ័យ​៕

Filed in: ព័ត៌មានជាតិ