ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ទីបំផុត​ចៅក្រម​ស៊ី​ប​សួរ​សម្រេច​ឃុំខ្លួន អឿន ម៉ូ​លីកា មេ​តុងទីន​ដ៏​ល្បីល្បាញ​ដាក់​ពន្ធនាគារ​ពាក់ព័ន្ធ​ពីបទ​.​រំលោភ​លើ​ទំនុកចិត្ត​!

​ទីបំផុត​ចៅក្រម​ស៊ី​ប​សួរ​សម្រេច​ឃុំខ្លួន អឿន ម៉ូ​លីកា មេ​តុងទីន​ដ៏​ល្បីល្បាញ​ដាក់​ពន្ធនាគារ​ពាក់ព័ន្ធ​ពីបទ​.​រំលោភ​លើ​ទំនុកចិត្ត​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ ទីបំផុត​នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​២០២២ នេះ​លោកស្រី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​នាង អឿន ម៉ូ​លីកា ដាក់​ពន្ធនាគារ​ជា​បណ្តោះ អាសន្ន​ក្រោម​ការចោទប្រកាន់​ពីបទ​.​រំលោភ​លើ​ទំនុកចិត្ត (​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​) ពោល​គឺ​ពាក់ព័ន្ធ​ចេញ​មូលប្បទានប័ត​អត់សាច់​ប្រាក់​(​សែក​ស្អុយ​) ប្រមាណ ៣៦៥.០០០ ដុល្លារ​អាមេរិក ។​

​ជន​ត្រូវ​ចោទ ឈ្មោះ អឿន ម៉ូ​លីកា ភេទ​ស្រី អាយុ​២៧ ឆ្នាំ (​ឆ្នាំ​កំណើត​១៩៩៥) មុខរបរ ជា​អ្នក​រកស៊ី មាន​ទីលំនៅ​ផ្ទះ​លេខ​១០ ផ្លូវ​លេខ បុរី​វ៉ា​រី​ណា សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​សំណុំរឿង​ខាងលើនេះ​បាន​ស្ថិតនៅ​លោក អ៊ុំ សុ​ភក្តិ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ ក្រោយ​ពី​សួរ​ចប់​តំណាង​អយ្យការ​បាន​ធ្វើ​ការចោទប្រកាន់​ជន​ត្រូវ​ចោទ​ជា​ផ្លូវការ រួច​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម ។ សំណុំរឿង​បាន​ដល់​ដៃ​លោក​ស្រី ទិត ដាលីន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយ​ពី​ការ​ស៊ើបសួរ​រយៈពេល​ពីរ​ថ្ងៃ លោកស្រី​ចៅក្រម​ក៏បាន​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន នៅ​ល្ងាច​ថ្ងៃទី​១៨ ខែ​ធ្នូ​២០២២ នេះ​តែម្តង​ទៅ ។​

​តាម​ប្រភព​ព័ត៌មាន​បង្ហើប​ឲ្យដឹងថា ជន​ត្រូវ​ចោទ​ឈ្មោះ អឿន ម៉ូ​លីកា បាន​ជាប់​ពាក់ព័ន្ធ​លើ​ពាក្យបណ្តឹង​២ ដែល​សុទ្ធតែ​ជា​បទល្មើស​ព្រហ្មទណ្ឌ ចេញ​សែក​ស្អុយ ស្មើ​ទឹកប្រាក់​ប្រមាណ ៣៦៥.០០០ ដុល្លារ​អាមេរិក ។​

​ពាក្យបណ្តឹង​ទី​១. អឿន ម៉ូ​លីកា ចេញ​មូលប្ប​ទានប័តអ​ត់​សាច់ប្រាក់​ចំនួន ៣០ ម៉ឺន​ដុល្លារ​អាមេរិក​ឲ្យទៅ​ឈ្មោះ សម្ផស្ស សូ​លីដា អ្នកលេង​តុងទីន​ជាមួយគ្នា និង​ពាក្យបណ្តឹង​ទី​២ អឿន ម៉ូ​លីកា បាន​ចេញ​មូលប្ប​ទានប័តអ​ត់​សាច់ប្រាក់​ឲ្យទៅ​ឈ្មោះ ទី ចាន់​នូ ចំនួន ៦៥.០០០ ដុល្លារ​អាមេរិក ក៏​ជា​អ្នកលេង​តុងទីន​ដែរ ដើម្បី​យក​ទៅ​ទិញ​រថយន្ត ដោយ​ជន​ត្រូវ​ចោទ​បាន​អះអាង​ថា ខ្ចី​មិន​ដល់​មួយ​ខែ​ទេ និង​ប្រគល់​ប្រាក់​សង​វិញ​គ្រប់​ចំនួន ទីបំផុត​ចេញ​សែក​ស្អុយ​មួយ​សន្លឹក ។​

​បច្ចុប្បន្ន​ជន​ត្រូវ​ចោទ អឿន ម៉ូ​លីកា ត្រូវបាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ជា​បណ្តោះអាសន្ន​៕​សហការី​

 

 

Filed in: ព័ត៌មានជាតិ