ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ពលរដ្ឋ​ស្រុក​កំពង់លែង រៀបចំ​ពិធិបុណ្យ​រដូវរំហើយ នៅ​ភូមិ​ដំណាក់​កកោះ​

ពលរដ្ឋ​ស្រុក​កំពង់លែង រៀបចំ​ពិធិបុណ្យ​រដូវរំហើយ នៅ​ភូមិ​ដំណាក់​កកោះ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ឆ្នាំង​)៖ បុណ្យ​រដូវរំហើយ​ជា​និមិត្តរូប នៃ​រដូវ​ប្រមូល​ផល​ស្រូវ​របស់​កសិករ នៅ​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង​។ ពិធីបុណ្យ​នេះ​បាន​ប្រារព្វ​ឡើង ក្រោម​ប្រធានបទ «​ដាល់​អំបុក បង្ហើរខ្លែង​ជ្រោមជ្រែង​ប្រពៃណី​ខ្មែរ​»​។​

​បុណ្យ​រដូវរំហើយ ជា​ពិធី​បុណ្យ​ប្រពៃណី ត្រូវបាន​រៀបចំឡើង​ជា​រៀងរាល់ឆ្នាំ និង​ឧបត្ថម្ភ​ដោយ​លោក​ឧកញ្ញា អ៉ឹង ប៊ុន​ហូ​វ និង​ចូលរួម​សហការ​ពី​មន្ទី​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​កំពង់ឆ្នាំង​។​

​ពិធីបុណ្យ​នេះ ត្រូវ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា​និង​អធិការកិច្ច​។ ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​បណ្ឌិត សឹង សំណាង គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​មូលដ្ឋាន​

​ស្រុក​កំពង់លែង បាន​ដឹកនាំ​ក្រុមការងារ ចុះជួយ​មូលដ្ឋាន​ស្រុក​កំពង់លែង ព្រម​ទាំង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង និង​មន្ត្រីរាជការ​អាជ្ញាធ​រដែ​ន​ដី​គ្រប់​លំដាប់ថ្នាក់​យ៉ាងច្រើន​កុះករ​ក្រោម​បរិយាកាស​សប្បាយរីករាយ​។​

​នៅក្នុង​ឱកាស​នោះ​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ថ្លែង​រំលឹក​ពី​ប្រវត្តិ​នៃ​ពិធី​បុណ្យ​ប្រពៃណី​ជា​ច្រើន នៅក្នុង​ស្រុក​កំពង់លែង និង​មិន​ភ្លេច​រំលឹក​ពី​ការចូលរួម​យ៉ាង​សំខាន់​របស់​ថ្នាក់ដឹកនាំ​ជាតិ ជាពិសេស​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​លះបង់​សព្វបែបយ៉ាង ដើម្បី​ស្វែងរក​សន្តិភាព​ជូ​ប្រជាពលរដ្ឋ​ខ្មែរ បាន​ធ្វើ​បុណ្យទាន​ជួបជុំ​សប្បាយរីករាយ​។​

​សូមបញ្ជាក់​ថា ពិធីបុណ្យ​រដូវរំហើយ បាន​រៀបចំ​កម្មវិធី​លេងល្បែង​ប្រជា​ប្រី​យ​ជាច្រើន​

​មានដូចជា​ដាល់អំបុក​ប្រណាំង​គ្នា ការ​បង្ហោះ​ខ្លែង ពិធី​រាំ​សែនព្រេន​តាម​ទំនៀមទម្លាប់​សហគមន៍​ជាដើម​។​
​ក្នុងឱកាស​នោះ​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន លោក​បណ្ឌិត សឹង សំណាង បាន​ចូលរួម​ដាល់អំបុក​ជា​និមិត្តរូប​ក្នុងការ បើក​ពិធី​ដាល់អំបុក​យ៉ាង​សប្បាយរីករាយ​។​

​ពិធីបុណ្យ​រដូវរំហើយ​នេះ នឹង​បន្ត​រហូត​ដល់​ថ្ងៃទី​១៨ ខែ​ធ្នូ ជាមួយ​ការប្រគុំ​តន្ត្រី​រាំ​កម្សាន្ត​ក្នុង​វេលាយប់​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ លោក​បណ្ឌិត សឹង សំណាង បាន​នាំយក​អង្ករ​ចំនួន​មួយ​តោន និង​បច្ច័យ​ចំនួន​៦០​ម៉ឺន​រៀល ប្រគេន​ចំពោះ​ព្រះសង្ឃ​គង់នៅ​វត្ត​វា​លុក​ថុ​ល្លា​រាម ហៅ​វត្ត​ទួល​ខ្សាច់ ស្ថិតក្នុង​ខេត្ត​កំពង់ឆ្នាំង​។​

​លោក​បណ្ឌិត សឹង សំណាង និង លោក ស៊ុន សុ​វណ្ណា​រិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ឧបត្ថម្ភ​ក្រុម​អ្នក​ដាល់អំបុក​៨​ក្រុម ក្នុង​មួយ​ក្រុម​ទទួលបាន ១០០​ដុល្លារ និង​ពិធីករ​ពិធី​ការិនី​ចំនួន ១០០​ដុល្លារ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ