ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​៖ ដើម្បី​កម្ពុជា​គ្មាន​មីន ត្រូវ​ប្រឹង​ដោះ​គ្រាប់មីន​ចាស់ ហើយ​បញ្ឈប់​ការដាក់​ថ្មី

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​៖ ដើម្បី​កម្ពុជា​គ្មាន​មីន ត្រូវ​ប្រឹង​ដោះ​គ្រាប់មីន​ចាស់ ហើយ​បញ្ឈប់​ការដាក់​ថ្មី
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បេក្ខភាព​នាយក​រដ្ឋមន្ត្រី​បន្តវេន​ដ៏​មាន ប្រជាប្រិយភាព​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា បាន​គូស​រំលេច​ថា ដើម្បី​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​គ្មាន​មីន ត្រូវ​អនុវត្តន៍​យុទ្ធសាស្ត្រ​ចំនួន​ពីរ ទី​១ គឺ​ត្រូវ​ប្រឹង​ដោះ​គ្រាប់​មីន​ចាស់​ឱ្យអស់ ហើយ​ទី​២ ត្រូវ​បញ្ឈប់ និង​ទប់ស្កាត់​ការដាក់​ថ្មី​។​

​សង្គ្រាម​ដែល​កើត​នៅ​កម្ពុជា​ចន្លោះ​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ និង​ចន្លោះ​ឆ្នាំ​១៩៧៩ ដល់​ចុង​ទសវត្សរ៍​៩០ បានធ្វើឱ្យ​ផ្ទៃដី​កម្ពុជា​ជិត ៤​ពាន់​គីឡូម៉ែត្រ​ក្រឡា ត្រូវ​បាន​គ្របដណ្តប់​ដោយ​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​។ កម្ពុជា បាន​ចាប់ផ្តើម​យុទ្ធនាការ​បោសសំអាត​គ្រាប់​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ឆ្នាំ​១៩៩២ មកដល់​ឆ្នាំ​២០២២​នេះ មាន​រយៈពេល​៣០​ឆ្នាំ​ហើយ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២២ កម្ពុជា បាន​ប្រកាស​ដាក់​ខេត្ត​មួយទៀត គឺ​ខេត្ត​ត្បូងឃ្មុំ ជា​ខេត្ត​អស់​មីន​។ នៅក្នុង​ពិធី​ប្រកាស​ដាក់​ខេត្ត​ត្បូងឃ្មុំ ជា​ខេត្ត​គ្មាន​មីន​នេះ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើង​ថា ដើម្បី​កម្ពុជា​ក្លាយជា​ប្រទេស​គ្មាន​មីន ត្រូវ​អនុវត្តន៍​យុទ្ធសាស្ត្រ​ចំនួន​ពីរ​រួមមាន​៖

​ទី​១៖ ការប្រឹងប្រែង​ដោះមីន​ចាស់​បន្សល់​ពី​សម័យ​សង្គ្រាម​៖ យុទ្ធសាស្ត្រ​ទី​១​នេះ ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន បានកំណត់​រួចហើយ​ត្រូវ​បោសសំអាត​មីន​ឱ្យ​អស់​នៅ​ឆ្នាំ​២០២៥​។ ដើម្បី​សម្រេច​យុទ្ធសាស្ត្រ​នេះ​ទៅបាន គឺ​ត្រូវ​មាន​ការចូលរួម និង​ប្តេជ្ញា​ចិត្ត​របស់​ប្រតិបត្តិ​ករ ជាមួយ​ដៃគូ​ទាំងអស់ ទាំង​ជាតិ និង​អន្តរជាតិ​។ រួមគ្នា​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ដោះ នេះ​ជា​កត្តា​មួយ​ដ៏​សំខាន់​។​

​ទី​២៖ បញ្ឈប់ និង​ទប់ស្កាត់​ការដាក់​ថ្មី​៖ យុទ្ធសាស្ត្រ​ទី​២ គឺ​ការរក្សា​ឱ្យបាន​នូវ​សុខសន្តិភាព​។ ជាទូទៅ​គ្រាប់មីន គ្រាប់បែក គ្រាប់ផ្លោង​កើតមាន​នៅពេល​មាន​សង្គ្រាម​។ សន្តិភាព​សំខាន់​ណាស់ ដើម្បី​គ្មាន​វត្ត​មាន​គ្រាប់មីន គ្រាប់បែក និង​យុទ្ធភណ្ឌ​នានា​។​

​លោក​បណ្ឌិត បានបញ្ជាក់​ដូច្នេះ «​ទាល់តែ​មាន​សន្តិភាព​ទើប​យើង​អាច​ឈានទៅដល់​ការ​បោសសំអាត​មីន កម្ចាត់​អស់​នូវ​ឃាតក​លាក់​មុខ ទើប​យើង​កាត់បន្ថយ​នូវ​ហានិភ័យ លុបបំបាត់​នូវ​គ្រោះ​ដែល​ប្រជាពលរដ្ឋ​យើង​ត្រូវ​វេទនា ត្រូវរបួស ស្លាប់ ដោយសារ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​បន្តទៅទៀត​»​។​

​សូមបញ្ជាក់​ថា រយៈពេល​៣០​ឆ្នាំ​កន្លងមកនេះ ផ្ទៃដី​ប្រមាណ ២,៥៣១​គីឡូម៉ែត្រ​ក្រឡា ត្រូវបាន​បោសសម្អាត​រួច និង​ប្រែក្លាយជា​ដី​សុវត្ថិភាព​សម្រាប់​ប្រជាជន​ប្រមាណ ៩​លាន​នាក់ ប្រើប្រាស់ និង​រាប់បញ្ចូល​ទាំង​ការសាងសង់​លំនៅដ្ឋាន សាលារៀន មន្ទីរពេទ្យ ស្ពាន​ថ្នល់ និង​កសិកម្ម​ជាដើម ជាពិសេស​បានប្រែក្លាយ ដី​មីន ទៅ​ជា​ដី​មាស​។ ប្រតិបត្តិ​ករ បាន​រកឃើញ និង​កម្ទេច​ចោល​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រាប់លាន​គ្រាប់​។ ក្នុងនោះ​គ្រាប់មីន​ប្រឆាំង​មនុស្ស​ចំនួន ១,១៥១,២៣២​គ្រាប់ គ្រាប់​មីន​ប្រឆាំង​រថក្រោះ​ចំនួន ២៦,១១២ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដទៃទៀត ចំនួន ៣,០២៨,៦៥៩​គ្រាប់​។​

​ចាប់តាំងពី​ឆ្នាំ​១៩៧៩​មក ប្រជាជន​ចំនួន ៦៥,០០៤​នាក់ បាន​រងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ក្នុង​នោះ​ស្លាប់​បាត់បង់​ជីវិត​ចំនួន ១៩,៨១៨​នាក់​។ ជាមួយគ្នា​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ចំនួន​ជនរងគ្រោះ​ប្រចាំ​ឆ្នាំ​បាន​ថយ​ចុះ​ពី ៤,៣២០​នាក់ ក្នុង​ឆ្នាំ​១៩៩៦ ជា​ឆ្នាំ​ដែល​មាន​ចំនួន​ជង​រងគ្រោះ​ច្រើន​បំផុត មក​នៅ ៤៤​នាក់ ក្នុង​ឆ្នាំ​២០២១ កន្លងមកនេះ​។​

​គិត​ត្រឹម​ខែតុលា ឆ្នាំ​២០២២ កម្ពុជា​នៅ​សល់​ផ្ទៃ​ដី​សង្ស័យ​មាន​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ២,០០១ គីឡូម៉ែត្រ​ក្រឡា ក្នុងនោះ​ផ្ទៃដី​មាន​មីន​ចំនួន ៧០៣​គីឡូម៉ែត្រ​ក្រឡា និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ១,២៩៨​គីឡូម៉ែត្រ​ក្រឡា រាប់បញ្ចូល​ទាំង​គ្រាប់បែក​ចង្កោម​ផងដែរ​។​

​ក្នុង​រយៈពេល​ជាង ៣០​ឆ្នាំនេះ រាជរដ្ឋាភិបាល បាន​ផ្ដល់​ថវិកា​ជាង ២០០​លាន​ដុល្លារ​អាមេរិក សម្រាប់​ចូលរួម​ក្នុង​ការងារ​សកម្មភាព​មីន នៅ​កម្ពុជា ព្រមទាំង​ទ្រទ្រង់​ដល់​ដំណើរការ​ស្ថាប័ន និង​ការត្រួតពិនិត្យ​តាមដាន​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​។​

​មកដល់ពេលនេះ​មាន​រាជធានី​-​ខេត្ត​ចំនួន​៦​ហើយ ត្រូវបាន​ប្រកាស​ជា​ខេត្ត​គ្មាន​មីន​រួមមាន​៖ ខេត្ត​ស្ទឹងត្រែង កែប ព្រៃវែង ភ្នំពេញ ព្រះសីហនុ និង​ត្បូងឃ្មុំ​។ ខេត្ត​បន្តបន្ទាប់​ទៀត ដែល​នឹង​ត្រូវ​ប្រកាស​ជា​ខេត្ត​អស់​មីន ក្រោម​គម្រោង​សម្តេច​តេជោ​សម្រាប់សក​ម្ម​ភាព​មីន «​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​» រួមមាន​៖ កំពង់ចាម កំពង់ឆ្នាំង តាកែវ កំពត ស្វាយរៀង កំពង់ស្ពឺ និង​ក្រចេះ​។​

​ដើម្បី​សម្រេចបាន​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន គិត​ចាប់ពី​ឆ្នាំ​២០២៣ ដល់​ឆ្នាំ​២០២៥ កម្ពុជា​ត្រូវការ​ថវិកា​ប្រមាណ ១៩៩​លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​ថវិកា​ចំនួន ១៣៥​លាន​ដុល្លារ​អាមេរិក សម្រាប់​បោសសម្អាត​ផ្ទៃដី​ដែល​មាន​មីន​៕

Filed in: ព័ត៌មានជាតិ