ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​លោក ឃួ​ង ស្រេង​៖ ការ​ពូន​ជ្រុំ និង​លើកកម្ពស់​ទំនាក់ទំនង​ល្អ​រវាង​ភ្នំពេញ​-​ហូជីមិញ នឹង​ក្លាយជា​វឌ្ឍនភាព​ថ្មី ដើម្បី​ឈាន​ទៅរក​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​

​លោក ឃួ​ង ស្រេង​៖ ការ​ពូន​ជ្រុំ និង​លើកកម្ពស់​ទំនាក់ទំនង​ល្អ​រវាង​ភ្នំពេញ​-​ហូជីមិញ នឹង​ក្លាយជា​វឌ្ឍនភាព​ថ្មី ដើម្បី​ឈាន​ទៅរក​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ តាមរយៈ​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ជាន់ខ្ពស់​ទីក្រុង​ហូជីមិញ នឹង​រួមចំណែក​ពូន​ជ្រុំ និង​លើកកម្ពស់​ទំនាក់ទំនង​ដ៏​ល្អ​រវាង​គណបក្ស និង​ប្រជាជន នៃ​ទីក្រុង​ទាំង​ពីរ​កាន់តែ​រឹងមាំ ស៊ីជម្រៅ និង​ក្លាយជា​វឌ្ឍនភាព​ថ្មី ដើម្បី​ឈាន​ទៅរក​ការ អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ នេះ​ជា​ការលើកឡើង​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​, សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជា​ជា​ជនកម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជា​ជា​ជនកម្ពុជា​រាជធានី​ភ្នំពេញ ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក ង្វៀន វ៉ាន់ នេន (Nguyen Van Nen) សមាជិក​ការិយាល័យ​នយោបាយ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុ​ម្មុយ​និស្ត​វៀតណាម និង​ជា​លេខា​គណៈកម្មាធិការ​បក្ស​ទីក្រុង​ហូជីមិញ នា​ព្រឹក​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២២​។​

​លោក ឃួ​ង ស្រេង បាន​ថ្លែងថា ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នៅពេលនេះ ជា​ការរួមចំណែក​នៃ​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ដ៏​ស្អិតរ​មួ​ត និង​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ រវាង​គណបក្ស រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ក្នុងនាម​ជា​អ្នកជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ស្ថិតស្ថេរ រឹងមាំ​យូរអង្វែង​។​

​លោក​បន្តថា «​តាមរយៈ​ជំនួប​ពិភាក្សា​ការងារ​ក្នុង​ពេល​នេះ នឹង​រួមចំណែក​ពូន​ជ្រុំ និង​លើកកម្ពស់​ទំនាក់ទំនង​ដ៏​ល្អ រវាង​គណបក្ស និង​ប្រជាជន​នៃ​ទីក្រុង​យើង​ទាំង​ពីរ​ភ្នំពេញ​-​ហូជីមិញ ចំ​ពេល​ខូប​លើក​ទី​៥៥ នៃ​ការបង្កើត​ទំនាក់ទំនង ការទូត កម្ពុជា​-​វៀតណាម និង​ជា​ឆ្នាំ​មិត្តភាព​លើក​ទី​១៨ នៃ​ការចង​សម្ព័ន្ធមេត្រីភាព រវាង​រដ្ឋបាល​នៃ​ទីក្រុង​ទាំង​ពីរ​ភ្នំពេញ​-​ហូជីមិញ ឱ្យ​កាន់តែ​រឹងមាំ ស៊ីជម្រៅ និង​ក្លាយជា​វឌ្ឍនភាព​ថ្មី ដើម្បី​ឈាន​ទៅរក​ការ អភិវឌ្ឍ​លើ​គ្រប់​វិស័យ​»​។​

​លោក​បញ្ជាក់ថា ឈរ​លើ​មូលដា្ឋនន​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដ៏​ឈ្លាសវៃ​, កម្ពុជា​បាន​បន្ត​ខិតខំ ពុះពារ​ជម្នះ​ការលំបាក​ទាំងអស់​នេះ ធ្វើឱ្យ​ដំណើរការ​សេដ្ឋកិច្ច និង​សង្គម មាន​ភាពល្អប្រសើរ​ជា​បន្តបន្ទាប់ ហើយ​ខិតខំ​សម្រេច ឱ្យបាន​នូវ​គោលដៅ​អភិវឌ្ឍន៍ ដើម្បី​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​លោក​បន្តថា ក្នុង​អំឡុង​ខែ​វិច្ឆិកា និង​ដើម​ខែ​ធ្នូ ឆ្នាំ​២០២២​កន្លងទៅ ភ្នំពេញ​បាន​រៀបចំ​កម្មវិធី ក្នុងនាម​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា ដែល​មាន​ថ្នាក់ដឹកនាំ​កំពូល​តំណាង ប្រទេស​ចំនួន​២៥ បាន​ចូលរួម​។ ភ្នំពេញ​ក៏​បាន​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​មហាសន្និបាត អន្តរ​សភា​អាស៊ាន លើក​ទី​៤៣ (AIPA-43), វេទិកា​អភិបាលក្រុង​អាស៊ាន និង​កិច្ចប្រជុំ​អភិបាល​រាជធានី​/​រដ្ឋធានី អាស៊ាន និង​ការរៀបចំ​ប្រកួត កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជនពិការ​លើក​ទី​១ ដែល​កិច្ចប្រជុំ​សំខាន់ៗ​ទាំងនេះ បាន​ប្រព្រឹត្តទៅ​ដោយ​រលូន និង​ទទួលបាន ការរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ល្អ​ប្រសើរ តាម​ការគ្រោងទុក​។​

​លោក ង្វៀន វ៉ាន់ នេន ក្នុងឱកាស​នោះ បាន​សាទរ​ចំពោះ​សមិទ្ធផល​ជាច្រើន​ដែល​កម្ពុជា​ដែល​សម្រេចបាន​នៅ​ពេល​នេះ​។ លោក​បាន​មានប្រសាសន៍ថា «​សមិទ្ធផល​ទាំងនេះ គឺ​ពិតជា​បានមក​ពី​ការដឹកនាំ​ដ៏​ល្អ និង​ឈ្លាសវៃ​របស់​មេដឹកនាំ​កំពូលៗ​របស់​កម្ពុជា ដោយ​បាន​ធ្វើឲ្យ​ប្រទេស​កម្ពុជា មាន​ការអភិវឌ្ឍ​រីកចំរើន​និង​ធ្វើអោយ​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា​ធូរធា​»​។​

​លោក​បន្តថា «​យើង​នឹង​ពង្រឹង​និង​ពង្រីក សាមគ្គីភាព សហប្រតិបត្តិការ​រវាង​ទីក្រុង​ហូ​ជី​មីង​-​រាជធានី​ភ្នំពេញ កាន់តែ​យូរអង្វែង ពិសេស​កិច្ចសហប្រតិបត្តិការ​គ្នា​លើ​វិស័យសេដ្ឋកិច្ច ទេសចរណ៍ ដើម្បី​ឈាន​ទៅរក​ការ អភិវឌ្ឍ​រីកចំរើន​ខ្លាំងក្លា​ថែម​ទៀត​។ យើង​ចង់អោយ​ទីក្រុង​ទាំង​២ ទីក្រុង​ហូ​ជី​មីង​-​ភ្នំពេញ​ជំរុញ និង​គាំទ្រ​ពាណិជ្ជករ​អោយ​គ្នា​ទៅវិញទៅមក ជំរុញ​វិស័យ​ទេសចរណ៍​និង​ការបង្កើត​ទស្សនកិច្ច​នៃ​ទីក្រុង​ទាំង​២»​។​

​លោក ង្វៀន វ៉ាន់ នេន បានបញ្ជាក់​ថា មន្ទីរពេទ្យ​ជោរៃ ទទួលបាន​ការជឿទុកចិត្ត​ពី​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ការព្យាបាល​ជំងឺ ដូច្នេះ​ទីក្រុង​ទាំង​២ នឹង​បន្ត​ខិតខំ​បន្ថែមទៀត​ដើម្បី​បន្ត​ជំហាន​ទី​២ ដោយ​យើង​ត្រូវ​បណ្តុះបណ្តាល​ធនធាន មនុស្ស​បន្ថែម ដើម្បី​បំរើ​ការងារ​នៅក្នុង​ពេទ្យ​នេះ​៕

Filed in: ព័ត៌មានជាតិ