ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោក យូ សិរីវុឌ្ឍ និង​លោក ភឺន ផល្លា ជួប​សំណេះសំណាល និង​អាហា​សាមគ្គី ជាមួយ​អ្នកព័ត៌មាន​

លោក យូ សិរីវុឌ្ឍ និង​លោក ភឺន ផល្លា ជួប​សំណេះសំណាល និង​អាហា​សាមគ្គី ជាមួយ​អ្នកព័ត៌មាន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក យូ សិរីវុឌ្ឍ ក្រុមការងារ​ពិសេស​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ភឺន ផល្លា ជំនួយការ​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួប​សំណេះសំណាល ព្រមទាំង​ស្រស់ស្រូប​អាហារ​សាមគ្គី ជាមួយ​អ្នកសារព័ត៌មាន​ប្រមាណ ២០០​នាក់​។​

​ក្នុងជំនួប​សំណេះសំណាល និង​ស្រស់ស្រូប​អាហារ​សាមគ្គី​នៅ​រាត្រី​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ លោក យូ សិរីវុឌ្ឍ បាន​ថ្លែងអំណរគុណ​ដល់​អ្នកសារព័ត៌មាន ដែល​បាន​ប្រឹងប្រែង​យកចិត្តទុកដាក់​ក្នុង​ការផ្សព្វផ្សាយ​បង្ហាញ​ព្រឹត្តិការណ៍​នានា​នៅក្នុង​សង្គម​កម្ពុជា​។​

​សម្រាប់​លោក យូ សិរីវុឌ្ឍ អ្នកសារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​ដើរតួនាទី​យ៉ាងសំខាន់​បំផុត​សម្រាប់​ជា​កញ្ចក់​ឆ្លុះ​បង្ហាញ​នូវ​តថភាព​ពិត​ក្នុង​សង្គម ហើយក៏​ជា​កញ្ចក់​ជួយ​កែលំអរ​ការផ្តល់សេវា​សាធារណៈ​ឱ្យបាន​កាន់តែ​ប្រសើរ​។ កាន់តែ​ពិសេស​ទៀត​នោះ សារព័ត៌មាន​ដើរតួនាទី​សំខាន់​ក្នុង​ការរួមចំណែក​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម បញ្ចៀស​ចលនា​ទុច្ចរិត​ទាំងឡាយ ដែល​ចង់​បង្ក​ភាពចលាចល​ក្នុងសង្គម ឬ​ចង់​បំផ្លាញ​សុខសន្តិភាព​។​

​លោក យូ សិរីវុឌ្ឍ បាន​លើកទឹកចិត្ត​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ ឱ្យ​បន្ត​ប្រឹងប្រែង​បំពេញ​ការងារ​របស់​ខ្លួន​ឈរ​លើ​ភាព​សុច្ចរិត ផ្សាយ​ការពិត​ប្រកប​ដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ ដោយ​គោរព​តាម​អនុសាសន៍​របស់​សម្តេច​តេជោ «​កុំ​បំពាន​សិទ្ធិ​អ្នក​ដទៃ កុំ​បំភ្លៃ​ការពិត​»​។​

​លោក យូ សិរីវុឌ្ឍ ក៏​បាន​លើកទឹកចិត្ត​ឱ្យ​អ្នកសារព័ត៌មាន​រួម​គ្នា​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​ទុច្ចរិត ដោយ​ផ្សាយ​ត្រឡប់​នូវ​សភាព​ពិត​របស់​កម្ពុជា ដើម្បី​រក្សាបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​សុខសន្តិភាព​ក្នុង​សង្គម​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ