ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឯកឧត្តម រ័ត្ន ស្រ៊ាង ចុះ​ផ្សព្វផ្សាយ​ខ្លឹមសារ ១៨​ចំណុច របស់​សម្តេច​តេជោ ហ៊ុន សែន នៅ​មូលដ្ឋាន​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​ព្រែក​កំពឹស​!

ឯកឧត្តម រ័ត្ន ស្រ៊ាង ចុះ​ផ្សព្វផ្សាយ​ខ្លឹមសារ ១៨​ចំណុច របស់​សម្តេច​តេជោ ហ៊ុន សែន នៅ​មូលដ្ឋាន​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​ព្រែក​កំពឹស​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នា​ព្រឹក​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២២ ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​ព្រែក​កំពឹស បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ផ្សព្វផ្សាយ​ខ្លឹមសារ កិច្ចការ​ដែល​ត្រូវ​ធ្វើ​ចំពោះមុខ ១៨​ចំណុច របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​លើកឡើង​កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​វិមាន​៧​មករា ជូន​ដល់ លោក លោកស្រី​ក្នុង​ជួរ​គណៈកម្មាធិការ​គណ​បក្ស​សង្កាត់ គណៈ​សាខា​ភូមិ និង​បណ្តា​អង្គភាព ប្រធាន អនុប្រធាន​ក្រុម​បក្ស ព្រមទាំង​យុវជន ស​.​ស​.​យ​.​ក ដែល​មាន​វត្តមាន​សរុប​ចំនួន ៤៨៤​នាក់ ។ អង្គពិធី​បាន​ប្រព្រឹត្ត​ដំណើរការ​ទៅ​យ៉ាង​រលូន​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក ក្រោម​បរិយាកាស​យកចិត្តទុកដាក់ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ សមាជិក សមាជិកា ដែល​បាន​ចូលរួម​ទាំងអស់ បាន​យល់​ជ្រួតជ្រាប និង​សម្តែង​ការគាំទ្រ​ពេញទំហឹង ចំពោះ​ខ្លឹមសា​រទាំង​១៨​ចំណុច របស់​សម្តេច​តេជោ គ្រប់ៗ​គ្នា​។

​ក្នុងឱកាស​នោះ សមាជិក​ចូលរួម​ទាំងអស់ បាន​ទទួល​នូវ​អាហារសម្រន់​ដែល ឯកឧត្តម រ័ត្ន ស្រ៊ាង នាំយកមក បរិភោគ​រួមគ្នា ប្រកប​ដោយ​ភាពស្និទ្ធស្នាល​រីករាយ​កក់ក្តៅ​គ្រប់ៗ​គ្នា​៕

 ​

Filed in: ព័ត៌មានជាតិ