ទាន់ហេតុការណ៍
កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ==>រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ

ប្រកាស​តែងតាំង​ផ្លាស់ប្ដូរ​មុខតំណែង​លោក​វរសេនីយ៍ត្រី វ៉ន សុខា ជា​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​រំដួល ជំនួស​លោក​វរសេនីយ៍ត្រី ឌុយ សុីចាន់ ដែល​ត្រូវ​ទទួលបាន​មុខតំណែង​ថ្មី​

ប្រកាស​តែងតាំង​ផ្លាស់ប្ដូរ​មុខតំណែង​លោក​វរសេនីយ៍ត្រី វ៉ន សុខា ជា​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​រំដួល ជំនួស​លោក​វរសេនីយ៍ត្រី ឌុយ សុីចាន់ ដែល​ត្រូវ​ទទួលបាន​មុខតំណែង​ថ្មី​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ដ​ស្វាយរៀង​៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២២ លោក​ឧត្តមសេនីយ៍ត្រី នុត ន​ន្ទ មេបញ្ជាការរង​តំណាង​លោក​ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង និង​លោ​កធឹម ណាត ប្រធាន​ក្រុមប្រឹក្សា​ស្រុក​រំដួល លោក​ហែម សុីណា អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​រំដួល បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​តែងតាំង​ផ្លាស់ប្ដូរ​មុខតំណែង​លោក​វរសេនីយ៍ត្រី វ៉ន សុខា ជា​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​រំដួល ជំនួស​លោក​វរសេនីយ៍ត្រី ឌុយ សុីចាន់ ដែល​ត្រូវ​ទទួលបាន​មុខតំណែង​ថ្មី​។​

​ក្នុង​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី​មេបញ្ជាការរង លោកនាយ​សេនាធិការ លោក​ប្រធាន​មន្ទី​រទាំង​០៧ លោក លោកស្រី​នាយការិយាល័យ លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​-​ស្រុក​ទាំង​០៧ លោក​អធិការនគរបាល​ស្រុក រំដួល លោក​មេបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក​រំដួល លោក​មេបញ្ជាការ​វរ​:​សេនា​តូច​លេខ​៦១១​នគរបាល​ការពារ​ព្រំដែន លោក​មេឃុំ​ទាំង ១០​ឃុំ លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​១០​ប៉ុស្តិ៍ និង​លោក លោកស្រី​តំណាង​អង្គភាព ស្ថាប័ន​នានា​ជាច្រើន​រូប​ផង​ដែរ​។​

លោក ហែម ស៊ីណា អភិបាល នៃ​គណៈ​អភិបាល​ស្រុក​រំដួល បាន​ថ្លែង​កោតសរសើរ​ដល់​កងរាជអាវុធហត្ថ​ស្រុក​រំដួល ដែល​រយៈពេល​កន្លងមក​បាន​ចូលរួម​បង្ក្រាប​បទល្មើស និង​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល និង​យោធា​ស្រុក បាន​ល្អ​ប្រសើរ​ផង​ដែរ​។​

​លោក​ក៏​បាន​សំណូមពរ​ដល់​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​បី​ក្នុងស្រុក ត្រូវការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតឡើង​ដោយ​ការបោះឆ្នោត ហើយ​ត្រូវតែ​ប្រឆាំង​ដាច់ខាត ចំពោះ​ក្រុម​អគតិ​មួយចំនួន​ដែល​ចង់​ផ្តួលរំលំ រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ចង់​បំផ្លាញ​ជាតិ​ឯង ដែល​ប្រជាពលរដ្ឋ​សព្វថ្ងៃនេះ កំពុង​រីករាយ​និង​សន្តិភាព និង​ប្រកបការងារ​ដោយ​សុខដុមរមនា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើឱ្យ​មូលដ្ឋាន​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​។​

លោក​ឧត្តមសេនីយ៍ត្រី នុត ន​ន្ទ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង លោក​បាន​ថ្លែងអំណរគុណ​ដល់​កងកម្លាំង​កងរាជអាវុធហត្ថ​ស្រុក​រំដួល ដែល​បាន​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​បាន​ល្អ និង​បាន​រួមចំណែក​សហការ​អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ នៅ​ក្នង​មូលដ្ឋាន​បាន​ល្អប្រសើរ​។ លោក​ឧត្តមសេនីយ៍ត្រី​មេបញ្ជាកា​ររ​ង​កងរាជអាវុធហត្ថ​ខេត្ត​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​និង​ណែនាំ​ដូចខាងក្រោម​៖ ធ្វើជា​អ្នកដឹកនាំ​គ្រប់គ្រង​
អង្គភាព ក្នុងនាម​មេបញ្ជាការ ត្រូវ​គិត​នូវ គោលការណ៍​០៨​យ៉ាង​គឺ ៖
១. ការហូបចុក​របស់​ថ្នាក់ក្រោម​
២. ការ​ស្នាក់នៅ​
៣. ការ​ស្លៀកពាក់​
៤. ការថែរក្សា​សុខភាព និង​ព្យាបាល​
៥. ពង្រឹងសមត្ថភាព​
៦. ផ្ដល់​លទ្ធភាព​ដល់​ថ្នាក់ក្រោម​ឱ្យ​មាន​ជីវភាព​ល្អ​ប្រសើរ​
៧. សរសើរ លើកទឹកចិត្ត ដល់​ថ្នាក់ក្រោម និង​មាន​កម្មវិធី​ជួបជុំ​
៨. ត្រូវ​យកចិត្តទុកដាក់​ដល់​នាយ នាយរង​កងរាជអាវុធហត្ថ​ក្នុង​មូលដ្ឋាន ដែល​ត្រូវបាន​ចូលនិវត្តន៍ ដែលមាន​ជីវភាព​ខ្វះខាត​។​

លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ក៏​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា កងរាជអាវុធហត្ថ​ត្រូវមាន​ចំណេះដឹង​ពិសេស​ចេះ​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​និង​ប្រព័ន្ធ​បច្ចេកវិទ្យា ត្រូវ​ចូលរួម​ជួយ​គិត ជួយ​ធ្វើ រួម​គ្នា​ទទួលខុសត្រូវ និង​សូម​ឱ្យ​លោក​មេបញ្ជាការ ដែល​ទើប​ប្រកាស​ចូល​កាន់​មុខតំណែង​ថ្មី​នា​ពេល​នេះ ត្រូវ​ចេះ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​ត្រូវ​សហការ​គ្រប់​បណ្តា​អង្គភាព​ពាក់ព័ន្ធ​ពិសេស​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ស្រុក ៕

Filed in: ព័ត៌មានជាតិ