ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​រដ្ឋបាល​ខេត្ត​ប៉ៃលិន ដឹកនាំ​ក្រុម​ការងារ​ផ្សព្វផ្សាយ រៀបចំ​សណ្តាប់ធ្នាប់ អនាម័យ​សម្រាម និង​លាង​សម្អាត​ផ្លូវ ទីប្រជុំជន​ច្រកទ្វារ​អន្តរជាតិ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​នា​ឱកាស​បុណ្យ​ចូលឆ្នាំ​សកល​

​រដ្ឋបាល​ខេត្ត​ប៉ៃលិន ដឹកនាំ​ក្រុម​ការងារ​ផ្សព្វផ្សាយ រៀបចំ​សណ្តាប់ធ្នាប់ អនាម័យ​សម្រាម និង​លាង​សម្អាត​ផ្លូវ ទីប្រជុំជន​ច្រកទ្វារ​អន្តរជាតិ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​នា​ឱកាស​បុណ្យ​ចូលឆ្នាំ​សកល​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ប៉ៃលិន ៖ នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ រដ្ឋបាល​ខេត្ត​ប៉ៃលិន ដោយ​មាន​ការចង្អុលបង្ហាញ​ណែនាំ ពី​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ឯកឧត្តម ហុក សុផល អភិបាលរង​ខេត្ត បាន​ដឹកនាំ​ក្រុមការងារ សហកា​រណ៍​ជាមួយ​រដ្ឋបាល​ស្រុក​សាលា​ក្រៅ និង​ក្រុម​យុវជន ស​.​ស​.​យ​.​ក​ស្រុក ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន កង​ម្លាំង​ទាំង​៣ បាន​នាំគ្នា​រើស​ម្រាម លាង​សម្អាត​ដងផ្លូវ​ទីប្រជុំជន​ព្រំ ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដើម្បី​បង្កើន​សោភ័ណភាព​អោយ​កាន់​ល្អ​ស្រស់បំព្រង មាន​បរិយាកាស​ល្អ ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ នា​ឱកាស​បុណ្យចូលឆ្នាំ​សកល​ឆាប់ៗ​ខាងមុខនេះ​។

​ក្នុងឱកាស​ដឹកនាំ​ក្រុមការងារ​រៀបចំ​សណ្តាប់ធ្នាប់ ផ្សព្វផ្សាយ​ពី​ការ​ទុកដាក់​សម្រាម រើស​សម្រាម និង​បាញ់​ទឹក​លាង​សម្អាត​ដងផ្លូវ​ជាតិ នៅ​ទីប្រជុំជន​ព្រំ ឯកឧត្តម ហុក សុផល អភិបាលរង​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា ៖ ក្រោយពី​មាន​កិច្ចប្រជុំ​រៀបចំ​សណ្តាប់ធ្នាប់ ហើយ​មាន​ការណែនាំ​ពី​លោក ជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ពេលនេះ ក្រុម​ការងារ​បាន​សស្រាក់​សស្រាំ​យក​រថយន្ត​ចំនួន​២​គ្រឿង ដឹក​ទឹក​ទៅ​បាញ់​លាង​សម្អាត​កំទេចធូលី​ដី ដែល ប្រឡាក់​ផ្លូវ ដែល​បង្ក​ឱ្យមាន​ផលប៉ះពាល់​ដល់​ផ្លុវដង្ហើម​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ផងដែរ​។ ឯកឧត្តម​បន្តទៀតថា ការនាំគ្នា​ដុសលាង​ផ្លូវ​នេះ ជា​គំរូ​ឱ្យ​ប្រជាពលរដ្ឋ​មើលឃើញ​ពី​ការរក្សា​អនាម័យ និង ញ៉ាំង​ឱ្យ​ពួកគាត់​មានការ​ប្រុងប្រយ័ត្ន​ក្នុងការ​បោះចោល​សំរាម​ផ្តេសផ្តាស នាំឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​។

​លើសពីនេះ ការលាង​សម្អាត​ផ្លូវ​ក្បែរ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ដើម្បី​រក្សា​សោភ័ណភាព និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ជាពិសេស​ជនជាតិ​ថៃ ដែល​នឹង​ចូល​មក​លេង​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន ឱ្យ​មាន​អារម្មណ៍​ស្រស់ថ្លា ក៏​ជា​ការទាក់ទាញ​ឱ្យ​កាន់តែ​ចូល​មក​ថែម​ទៀត​។ ម្យ៉ាងវិញទៀត នា​ឱកាស​បុណ្យចូលឆ្នាំ​សកល​នេះ រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​រៀបចំ​តុបតែង​ទ្រូងផ្លូវ ដាក់​ភ្លើងអគ្គិសនី​នៅ​តាម​បង្គោល​សងខាង​ផ្លូវ បំភ្លឺ​ពេលយប់ ដែល​បញ្ចេញ​រស្មី​ដ៏​ត្រចះត្រចង់ មិន​ព្រួយបារម្ភ​ពេល​ធ្វើដំណើរ នា​ពេលយប់ ៕

Filed in: ព័ត៌មានជាតិ