ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក​វរសេនីយ៍ឯក សួង សៅ មេបញ្ជាការ​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៨១៥ លោក​វរៈសេនីយ៍ត្រី ឡុក ធី នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន សហការ​ជាមួយ​កម្លាំង​យោធា កងពល​លេខ ៥១ ចុះ​ទប់ស្កាត់​ពលករ​ចំនួន 5 នាក់​បម្រុង​លួច​ឆ្លងដែន​ចូល​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​

ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក​វរសេនីយ៍ឯក សួង សៅ មេបញ្ជាការ​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៨១៥ លោក​វរៈសេនីយ៍ត្រី ឡុក ធី នាយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន សហការ​ជាមួយ​កម្លាំង​យោធា កងពល​លេខ ៥១ ចុះ​ទប់ស្កាត់​ពលករ​ចំនួន 5 នាក់​បម្រុង​លួច​ឆ្លងដែន​ចូល​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​បន្ទាយមានជ័យ ÷ ដោយ​មាន​ការចង្អុលបង្ហាញ​និង​យកចិត្តទុកដាក់​ពី លោក​វរសេនីយ៍ឯក សួង សៅ មេបញ្ជាការ​វីរៈសេនា​តូច​ការពារ​ព្រំដែន​គោក​លេខ ៨១៥​នៅ​ថ្ងៃ​សុក្រ ៨​រោច ខែ​មិគសិរ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​និង​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង ០៨:៣០​នាទី កម្លាំង​ប៉ុស្តិ៍​សង្កែ​ចំនួន ០២​នាក់​ដឹក​ដោយ​លោក​វ ត្រី​ឡុក ធី នាយប៉ុស្តិ៍ នគរបាល​ការពារ​ព្រំដែន​គោក​សហការ​ជាមួយ​កម្លាំង​យោធា​វរៈ​៥១១ (​កងពល​៥១) បាន​ទប់ស្កាត់​ប្រជាពលរដ្ឋ​ចំនួន ០៥​នាក់ (​ស្រី​០១​នាក់ កុមារ​០២​នាក់​) បម្រុង​លួច​ដែន​ឆ្លង​ខុសច្បាប់​ទៅ​ប្រទេស​ថៃ នៅ​ចំណុច​មាត់​អូរ​ព្រំដែន (​គោលដៅ​ចំការ​ក្រូចឆ្មារ​) ក្នុង​ភូមិ​សង្កែ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ។ គោលបំណង​ទៅ​កាប់​អំពៅ ពួកគាត់​មាន​ទីលំនៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ។

​បន្ទាប់​ពី​កម្លាំង​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក​ធ្វើ​ការសួរនាំ និង​ធ្វើ​កិច្ចសន្យា​រួច បានប្រគល់​ពួកគាត់​ជូន​ផ្នែក​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ាឡៃ ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់ ៕

Filed in: ព័ត៌មានជាតិ