ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​និវត្តជន​នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ទទួល​ការយកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​អង្គភាព​ខ្លួន​

​និវត្តជន​នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ទទួល​ការយកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​អង្គភាព​ខ្លួន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បន្ទាយមានជ័យ​ ៖ ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ នា​រសៀល​ថ្ងៃ​ទី​១៤​ខែ​ធ្នូ​ឆ្នាំ​២០១២ បាន​រៀបចំ​ពិធី​សំណេះសំណាល ថ្លែងអំណរគុណ និង​ពិសារ​អាហារ​សាមគ្គី ជាមួយ​និវត្តជន អតីត​មន្ត្រីនគរបាល ក្នុង​ទូទាំង​ខេត្ត​បន្ទាយមានជ័យ ចំនួន​៦០៨​នាក់​។​

​ឯកឧត្ដម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ​បាន​អញ្ជើញ​ជា​អធិបតីភាព​និង​អមដំណើរ​ដោយ​ឯកឧត្ដម ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ឯ​ក​ឧត្ដម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយ​មន​ជ័យ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត លោក លោកស្រី​ឧត្តមសេនីយ៍​ស្នងការ​រង លោក លោកស្រី​នាយការិយាល័យ​ជំនាញ លោក​អធិការ​នគរបាល​ក្រុង​/​ស្រុក​ទាំង​៩ និង​លោក​មេ​បញ្ជា​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​ទាំង​៤​។

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​អោយដឹងថា : គោលបំណង​នៃ​ការ​ប្រារព្ធ​ពិធី​នេះ ឡើង​គឺ​ដើម្បី​ជា​ការគោរព​ដឹងគុណ អំពី​គំរូ​វីរភាព ស្នាដៃ ការកសាង​គុណបំណាច់ ភាព​ជោគជ័យ​ជា​ច្រើន ដែល​បាន​បន្សល់ទុក​ពី លោក​អ៊ុំ លោកពូ អ្នក​មីង អតីត​ថ្នាក់ដឹកនាំ មន្ត្រីនគរបាល​ចូលនិវត្តន៍​។ និង​ក៏​ជា​ជា​ការផ្សាភ្ជាប់​ទំនាក់ទំនង​រវាង​ថ្នាក់ដឹកនាំ​ជំនាន់​មុន ថ្នាក់​ដឹក​ដឹកនាំ​បច្ចុប្បន្ន​និង​យុវជន​បន្តវេន​ជំនាន់​ក្រោយ ឲ្យ​រឹតតែ​ស្អិតរ​មួ​ត មិន​ទុក​ឲ្យ​អតីត​មន្ត្តី្រនគរបាល​រស់នៅ​និង​មាន​អារម្មណ៍​មិន​ឯកោ សុខកាយ សប្បាយចិត្ត មាន​អាយុ​វែង មានក្តី​កក់ក្តៅ​ផ្លូវចិត្ត មាន​សេចក្តីសុខ​សេចក្តីចំរើន សុភមង្គល​មង្គល​…​។​ ​ឬថា ក្រោយ​ពេល​ចូល​និវត្តន៍ ពួកគាត់​មិន​ភ័យ​ព្រួយ​អំពី​ជីវភាព មិន​អស់​សង្ឃឹម ។​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ​បាន​បន្តថា : ក្នង​តំណែង​របស់​លោក ការជួបជុំ​ជាមួយ​និវត្ត​ជន អតីត​មន្ត្រីនគរបាល​ក្នុង​ទូទាំង​ខេត្ត​បន្ទាយមានជ័យ​នេះ មិនមែន​ជា​លើក​ទី​១ ហើយ​ក៏​មិនមែន​ជា​លើកចុងក្រោយ​ដែរ​។​ ហើយ​ឆ្នាំ​មាន​និវ​ត្តិន៍ជន​អតីតន​គ​របាល​ចំនួន​៦០៨​នាក់ ។

​ឯកឧត្ដម ស សុខា មានប្រសាសន៍ថា : ” យើងខ្ញុំ​ជា​អ្នកជំនាន់ក្រោយ​ពិតជា​មានក្តី​សោមនស្ស​រីករាយ​និង​ពេញចិត្ត​យ៉ាង​ខ្លាំង​ដែល​បាន​ជួបជុំ​ដោយ​ផ្ទាល់​ជាមួយ​លោក​អ៊ុំ លោកពូ​អ្នក​មីង​ជា​និវត្តន៍​ជន​អតីត​មន្ត្រីនគរបាល​ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​ខេត្ត​បន្ទាយមានជ័យ​។ ឯកឧត្ដម​ចងចាំ​ជានិច្ច​និង​គោរព​រៀនសូត្រ​វីរភាព​នៃ​ការលះបង់​ស្ទើរ​ពេញ​មួយ​ជីវី​ត​របស់​លោក​អ៊ុំ លោកពូ​អ្នក​មីង​ក្នុង​ការបម្រើ​ជាតិ មាតុភូមិ​និង​ប្រជាពលរដ្ឋ “​។​

លោក​បន្តថា : ការលះបង់ ការពុះពារ​ការលំបាក ឧបសគ្គ ប្រឈម​នឹង​គ្រោះថ្នាក់​ទាំងនោះ​ហើយ​ដែល​នាំមក​នូវ​សុខសន្តិភាព ការអភិវឌ្ឍន័និង​សេចក្តីសុខ សុភមង្គល​របស់​អ្នកជំនាន់ក្រោយ ។​​ការកសាង​ពី​បាតដៃ​ទទេ​និង​បទពិសោធន៍​របស់​លោក​អ៊ុំ ពូ អ្នក​មីង ជា​អ្នក​ជំនាន់​មុន ជា​ការចូលរួមចំណែក​ជាមួយ​ថ្នាក់ដឹកនាំ វីរជន យុទ្ធជន យុទ្ធ​នារី មន្ត្រីរាជការ វីរ​ប្រជាជន បាន​នាំមក​អ្វីៗ​ដល់​អ្នកជំនាន់ក្រោយ​។​

លោក​ក៏​បាន​ពានាំ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ និង​សេចក្តី​នឹករលឹក​ដឹងគុណ​ពី​សំណាក់​សម្តេច​ក្រឡាហោម​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ជួយ​ខេត្ត​បន្ទាយមានជ័យ​និង​លោកជំទាវ​ជូន​ចំពោះ​និវត្តន៍​ជន​អតីត​នគរបាល ក៏ដូចជា​កងយោធពល​ខេមរភូមិន្ទ​(​កងទ័ព​និង​កងរាជអាវុធហត្ថ​) ។​

ជា​ឱកាស​នោះ គណៈ​:​អធិបតី​ក៏បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់ នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង លោកជំទាវ​អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសន​រូបត្ថ​ម្ភក៏បណ្ឌិត ម៉ៅ ម៉ា​ល័យ ចែកជូន​ដល់​អតីតមន្ត្រី​នគរ​បាន​ចូលនិវត្តន៍​(​និវត្ត​ជន​) ចំនួន​៦០៨​នាក់​។​ គឺ​ម្នាក់ៗ​ទទួល​បាន​រួម​មាន​ថវិការ​៥​ម៉ឺន​រៀល អ​ង្ក​១​កា​រ៉ុង​ទម្ងន់​២៥​គីឡូក្រាម មី​១​កេស ឃី​ត​១​កញ្ចប់ មាន​ភួយ​១ សា​រ៉ុង​១ ក្រមា​១​។​និង​ចុងក្រោយ​និវត្តន៍​ជន​និង​ថ្នាក់ដឹកនាំ ភ្ញៀវ​បាន​អញ្ជើញពិសារ​អាហារ​ដ៏​ឈ្ងុយឆ្ងាញ​ក្នុង​ពិធីជប់លៀង​ញាំ​បាយ​សាមគ្គី ចំនួន​៦៥​តុ ។​

​ក្នុងឱកាស​នោះ ឧត្តមសេនីយ៍ពូន សានិ​ត ស្នងការរង​ចូលនិវត្តន៍​-​តំណាង​និវត្តន៍​ជន​បាន​ថ្លៃ​ង​អំណរគុណ និង​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​និង​លោកស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ក្រុមការងារ​ដែល​បាន​រៀបចំ​កម្មវិធី​ដ៏​មានន័យ​និង​មាន​ប្រយោជន៍​នេះ ៕

 

Filed in: ព័ត៌មានជាតិ