ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញ​ចូលរួម​ពិធី​បញ្ចុះ​បឋមសិលា​សាង​សង់​សាលា​១​ខ្នង នៅ​ស្រុក​ថ្មពួក​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញ​ចូលរួម​ពិធី​បញ្ចុះ​បឋមសិលា​សាង​សង់​សាលា​១​ខ្នង នៅ​ស្រុក​ថ្មពួក​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ​៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ៦​រោច ខែ​មិគសិរ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​និង​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ចូល​ចូលរួម​ពី​ធី ក្រុង​ពាលី បញ្ចុះបឋមសិលា សាងសង់​សាលារៀន​១​ខ្នង ចំនួន​០៦​បន្ទប់​នៅ​សាលាបឋមសិក្សា​ក្បាល​ទន្សោង ក្នុង​ភូមិ​ក្បាល​ទន្សោង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ និង​លោកជំទាវ​ឧ​កញ្ញ៉ា អគ្គ​មហា​ឧបាសិកា ពុទ្ធ​សាសន៍​នូ​ប​ត្ថ​ម្ភក៏បណ្ឌិត ម៉ៅ ម៉ា​ល័យ ។​

​ពិធី​បញ្ចុះ​បឋមសិលា​នេះ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង ក្រោម​អធិបតីភាព លោកជំទាវ​ឧ​កញ្ញ៉ា អគ្គ​មហា​ឧបាសិកា ពុទ្ធ​សាសន៍​នូ​ប​ត្ថ​ម្ភក៏បណ្ឌិត ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ឯកឧត្តម ស សុខា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​ជា​អនុប្រធាន​ក្រុមការងារ ថ្នាក់​ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ និង​លោកជំទាវ កែ សួន​សុ​ភី ។ ក្នុងនោះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី អាជ្ញាធរ​មូលដ្ឋាន លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ជា​ច្រើន​នាក់​។​

​ថ្លែង​ក្នុង​ពិធី​នេះ ឯកឧត្តម ស សុខា បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ មាតា​បី​តា អាណាព្យាបាល ត្រូវតែ​បញ្ជូន​កូនតូចៗ​មក​រៀន​ឲ្យបាន​គ្រប់ៗ​គ្នា មានតែ​ចំណេះដឹង​តែប៉ុណ្ណោះ ទើប​ជួយ​ឲ្យ​មនុស្ស​មាន​អានាគត​ល្អ មាន​ជីវភាព​ធូរធា មាន​ធនធានមនុស្ស​ច្រើន ប្រទេសជាតិ រីកចម្រើន​៕

Filed in: ព័ត៌មានជាតិ