ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បួងសួង​សុំ​សេចក្តីសុខ សេចក្តីចម្រើន ជូន​ប្រទេស​ជាតិ នៅ​ប្រាសាទកោះកេរ្តិ៍​

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បួងសួង​សុំ​សេចក្តីសុខ សេចក្តីចម្រើន ជូន​ប្រទេស​ជាតិ នៅ​ប្រាសាទកោះកេរ្តិ៍​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តសៀមរាប​៖ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយក​រដ្ឋ​ម​ន្រី្ត រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ប្រារព្ធ​ពិធី​អុជ​ធូប​ថ្វាយ​គ្រឿង​សក្ការៈ និង​បួងសួង​សុំ​សេចក្តីសុខ សេចក្តីចម្រើន​ជូន​ប្រទេសជាតិ និង​ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា នៅ​ប្រាសាទកោះកេរ្តិ៍ ដែល​មាន​ទីតាំង​ស្ថិត ភូមិ​ស្រយង់ជើង ឃុំ​ស្រយង់ ខេត្ត​ព្រះវិហារ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៧​រោច ខែ​មិគសិរ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២២

​ឆ្លៀត​ក្នុង​ពិធី​នោះ​ផងដែរ លោកស្រី​ក៏​បាន​ជួប​សំណេះសំណាល​ជាមួយ ៖ អាជីវករ ឆ្មាំ​ប្រាសាទ អ្នក​មគ្គុទ្ទេស​ទេសចរណ៍ បុគ្គលិក​ជួសជុល និង​ថែទាំ​ប្រាសាទ បុគ្គលិក​បេតី​ក​ភណ្ឌ​ពិភពលោក​ប្រចាំ​នៅ​តំបន់​អង្គរ បុគ្គលិក​របស់​អាជ្ញាធ​រ អប្សា​រាប្រ​ចាំ​នៅ​តំបន់​អង្គរ បងប្អូន​ប្រជាពលរដ្ឋ ក្មួយៗ​កុមារា កុមារី កងកម្លាំង​ប្រដាប់​អាវុធ​ផ្នែក​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ប្រចាំការ​នៅ​តំបន់​នោះ និង​បាន​ផ្តាំផ្ញេ​ី​រ​ឲ្យ​ប្រជាពរដ្ឋ​ទាំងអស់​ត្រូវ​ចេះ​ថែទាំ​សុខភាព និង​គោរព​ឲ្យបាន​តាម​វិធានការណ៍​៣​ការពារ និង​៣​កុំ ដេ​ី​ម្បី​ជៀសផុត​ពី​ជំងឺឆ្លង​ផ្សេងៗ ។​

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត បាន​បួងសួង​ថ្វាយព្រះពរ​ជ័យ​ថ្វាយ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត និង​គោរព​ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​គោរព​ជូនពរ​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក​-​សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស សូមឲ្យ​ជួប​សេចក្តីសុខ សន្តិភាព និង​សេចក្តីចម្រើន​គ្រប់ៗ​គ្នា ជាពិសេស​សូមឲ្យ​ប្រទេសជាតិ​រួចផុត​ពី​ជំងឺ​ដង្កាត់ គ្រោះកាច​ចង្រៃ ជៀសផុត​ពី​គ្រោះរាំងស្ងួត និង​សម្បូរ​សប្បាយ​ជានិច្ច​និរន្ត​៕

Filed in: ព័ត៌មានជាតិ