ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អនុញ្ញាត​ឲ្យ​ប្រធាន​នាយកដ្ឋាន​កិច្ចការបរទេស ក្រសួង​នគរបាល​វៀតណាម ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អនុញ្ញាត​ឲ្យ​ប្រធាន​នាយកដ្ឋាន​កិច្ចការបរទេស ក្រសួង​នគរបាល​វៀតណាម ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានអនុញ្ញាត​ឲ្យ លោក​ឧត្តមសេនីយ៍ទោ ដាំ​ង ស៊ុន​ហុង ប្រធាន​នាយកដ្ឋាន​កិច្ចការបរទេស ក្រសួង​នគរបាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចូលជួប​សម្តែង​ការគួរសម ខណៈ​ដែល​លោក​ដឹកនាំ​ប្រតិភូ អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​កម្ពុជា​។ ជំនួប​សម្តែង​ការគួរសម​នេះ ធ្វើឡើង​នា​រសៀល​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​ជា​កិច្ច​ចាប់ផ្តើម លោក​ឧត្តមសេនីយ៍ទោ ដាំ​ង ស៊ុន​ហុង បាន​រាយការណ៍​ជូន​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អំពី​លទ្ធផល​កិច្ច​សហ​ប្រតិ​ប​ត្ត​ការលើកិច្ច​ការទំនាក់​ទំនង​ទ្វេភាគី​រវាង​នគរបាល​ជាតិ​កម្ពុជា និង​នគរបាល​វៀតណាម ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០២២ ព្រមទាំង​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ចំពោះ​កិច្ចសហការ​ដ៏​ល្អ​ក្នុង​ការប្រយុទ្ធប្រឆាំង​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ពិសេស​ការធានា​សុវត្ថិភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​ជារួម នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​-​វៀតណាម​។​

​ក្នុង​ជំនួប​នេះ លោក​ឧត្តមសេនីយ៍ទោ ដាំ​ង ស៊ុន​ហុង ក៏​បាន​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ លោក​ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួង​នគរបាល​វៀតណាម ដោយ​បាន​អញ្ជើញ​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន និង​សហការី​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅពេល​សម​ស្រម​ណាមួយ​ផងដែរ​។​

​ជា​ការឆ្លើយតប នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​កោតសរសើរ និង​គាំទ្រ​ចំពោះ​យន្តការ នៃ​កិច្ចសហប្រតិបត្តិកា​រនា​យក​ដ្ឋា​ន​ជំនាញ​ទាំងពីរ និង​បាន​ចង្អុល​ដឹកនាំ​អោយមាន​ការបង្កើត​កិច្ចសហប្រតិបត្តិកា​រកា​រងារ​បណ្តុះបណ្តាល និង​បាន​ទទួលយក​នូវ​ការអញ្ជើញ​ទៅ​ទស្សនកិច្ច នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​៕

 

Filed in: ព័ត៌មានជាតិ