ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កន្ទួត ឃុំ​កន្ទួត ទទួច​សំណូមពរ ដល់​លោក​យិន វណ្ណៈ អភិបាលស្រុក​ចិត្រ​បុរី មេត្តា​ជួយ​រក​ដំណោះស្រាយ ពាក់ព័ន្ធ​ទៅនឹង​ករណី ពាក្យបណ្ដឹង​របស់​ពួកគាត់ រស់នៅ​ភូមិ​កន្ទួត ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ បាន​(​ប្ដឹង​)​បុគ្គល​ឈ្មោះ ចាយ សាប៊ី {​ពី​បទ​ឆបោក​} និង​រំលោភ​លើ​ទំនុកចិត្ត​} ដើម្បី​រក​យុត្តិធម៌​ជូន​ពួកគាត់​ផង​ទាន​!

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កន្ទួត ឃុំ​កន្ទួត  ទទួច​សំណូមពរ ដល់​លោក​យិន វណ្ណៈ អភិបាលស្រុក​ចិត្រ​បុរី មេត្តា​ជួយ​រក​ដំណោះស្រាយ ពាក់ព័ន្ធ​ទៅនឹង​ករណី ពាក្យបណ្ដឹង​របស់​ពួកគាត់ រស់នៅ​ភូមិ​កន្ទួត ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ បាន​(​ប្ដឹង​)​បុគ្គល​ឈ្មោះ ចាយ សាប៊ី {​ពី​បទ​ឆបោក​} និង​រំលោភ​លើ​ទំនុកចិត្ត​} ដើម្បី​រក​យុត្តិធម៌​ជូន​ពួកគាត់​ផង​ទាន​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្រុក​ចិត្រ​បុរី​)÷ យោងតាម​ប្រភព បងប្អូន​ប្រជាពលរដ្ឋ ជិត ៤០​នាក់ រស់នៅ​ភូមិ​កន្ទួត ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ បាន​ទទូច​សំណូមពរ​ដល់​លោក​យិន វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាលស្រុក​ចិត្រ​បុរី មេត្តា​ជួយ​រក​ដំណោះស្រាយ ក្នុងករណី​ពលរដ្ឋ​ដាក់​ពាក្យបណ្ដឹង បុគ្គល ឈ្មោះ​ចាយ សាប៊ី ភេទ​ស្រី អាយុ ៤៥​ឆ្នាំ មុខរបរ​គ្រូបង្រៀន ដែល​មាន​អាសយដ្ឋាន រស់នៅ​ភូមិ​កន្ទួត ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​។

​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​ជនរងគ្រោះ​ក្នុងករណី (​ពី​បទ​ឆបោក និង​រំលោភ​លើ ទំនុកចិត្ត​)​មាន​គ្នា​ប៉ុន្មាន​ជិត​៤០​នាក់ ពួកគាត់​បាន​ប្រាប់​ឲ្យគេ​ហ​ទំព័​រយើង​ដឹង​ទៀតថា ចាប់តាំងពី​ពួកគាត់​ទាំងអស់គ្នា​បាន​ដាក់​ពាក្យបណ្ដឹង​មកទល់​នឹង​ពេលនេះ​មាន​រយៈពេល​ជាង​ប្រាំ​ខែ​ទៅហើយ ប៉ុន្តែ​មិន​ទាន់​មាន​ចំណាត់ការ​ឬក៏​ដំណោះស្រាយ​ណាមួយ​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុងស្រុក​ចិត្ត​បុរី ឱ្យបាន​សមស្រប​ឲ្យ​ពួកគាត់​ស្ងប់ចិត្ត​នៅឡើយ​ទេ​មកទល់​នឹង​ពេលនេះ ៕

Filed in: ព័ត៌មានជាតិ