ទាន់ហេតុការណ៍
កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ==>រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ

​លោក ខូ​យ រី​ដា បន្ត​ប្រែ​មុខមាត់​ខេត្តពោធិ៍សាត់ ឱ្យ​ស្រស់ស្អាត​ឡើង​ជា​លំដាប់ ក្នុង​តំណែង​ជា​អភិបាលខេត្ត រយៈពេល​ជិត​មួយខែ

​លោក ខូ​យ រី​ដា បន្ត​ប្រែ​មុខមាត់​ខេត្តពោធិ៍សាត់ ឱ្យ​ស្រស់ស្អាត​ឡើង​ជា​លំដាប់ ក្នុង​តំណែង​ជា​អភិបាលខេត្ត រយៈពេល​ជិត​មួយខែ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ពោធិ៍សាត់​)៖ ក្នុង​មុខតំណែង ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​រយៈពេល​ជិត​១​ខែ​កន្លងមកនេះ លោក ខូ​យ រី​ដា បាន​បន្ត​ចាប់ផ្តើម​កែប្រែ​មុខមាត់​ខេត្តពោធិ៍សាត់ ឱ្យ​ភ្លឺ​ចិញ្ចែង​ចិញ្ចាច និង​មាន​លក្ខណៈ​ស្រស់ត្រកាល ជាង​មុន​ជា​លំដាប់ តាមរយៈ​ការ​ជម្រុញ​កំណើន​សេដ្ឋកិច្ច វិស័យ​ទេសចរណ៍ និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដែល​ជា​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ ដូចជា​៖ ការបំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​, ការបំពាក់​ភ្លើង​ចម្រុះ​ព័ណ៌​តាម​ដងផ្លូវ​សំខាន់ៗ​, ការ​គូស​គំនូស​ចរាចរណ៍​ផ្លូវ​ក្នុង​ក្រុង និង​ការចាត់ចែង​រៀបចំ​ទីសាធារណៈ ឱ្យ​មាន​របៀបរៀបរយ​ល្អ​ត្រឹមត្រូវ​…​។​ល​។​

​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ខាងលើ​នេះ​ដែរ គឺជា​ការ​រំលេច​នូវ​សោភ័ណភាព បៃតង នៅ​តាម​ដងស្ទឹង និង​តាម​ដងផ្លូវ​សំខាន់ៗ​ក្នុង​ក្រុង​ពោធិ៍សាត់ ពិសេស​បូរី​វប្បធម៌​កោះ​សំពៅ​មាស ដើម្បីឱ្យ​កាន់តែ​មាន​ការទាក់ទាញ​អារម្មណ៍​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ចូល​មក​ទស្សនា​កម្សាន្ត ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក ឬ​ពិធីបុណ្យ​ជាតិ​ម្តង​ម្កាល​។​

​ទាំងនេះ​គឺ​សមិទ្ធិ​ភាព​ថ្មី​មួយ​បន្ថែមទៀត ក្រោម​ម្លប់​នៃ​សន្តិភាព របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ចាត់តាំង​ឱ្យ​លោក ខូ​យ រី​ដា ឱ្យមក​បន្ត​ដឹកនាំ​យន្តការ​នៅក្នុង​ខេត្ត​ពោធិ៍សាត់ ជំនួស​លោក ជាវ តា​យ ដែល​ត្រូវ​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​មាន​បញ្ហា​សុខភាព (​ទាមទារ​ការ​សម្រាក​ព្យាបាល​ជា​ចាំបាច់​) ដើម្ប​ជា​ភាពកក់ក្តៅ​ជូន​ប្រជាពលរដ្ឋ និង​ដើម្បី​កែប្រែ​មុខមាត់​ខេត្ត​ឱ្យ​ស្រស់ស្អាត​ឡើង ពីមួយថ្ងៃ​ទៅមួយថ្ងៃ ជាមួយនឹង​ផ្លូវ​កៅស៊ូ​, ផ្លូវ​បេតុង​, ភ្លើង​បំភ្លឺ​ផ្លូវ​, ភ្លើង​លម្អ​ចម្រុះ​ព័ណ៌​, ការសម្អាត និង​ធ្វើឱ្យ​ប្រសើរ​ឡើង​ប្រឡាយ​ក្បាល​ហុង​, ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​, ការដោះស្រាយ​សំណូមពរ ក៏ដូចជា​បញ្ហា​ប្រឈម​ជូន​អាជីវករ​ផ្សារ​, ការរៀបចំ​សណ្តាប់ធ្នាប់​ជុំវិញ​ផ្សារ បូក​រួម​ទាំង​ការគ្រប់គ្រង​សម្រាម​ផងដែរ​។​

​ជា​ការពិត​ណាស់​ថា ខេត្តពោធិ៍សាត់​យើង​បច្ចុប្បន្ន បាន​នឹង​កំពុង​ជាទី​ចាប់អារម្មណ៍ សម្រាប់​ភ្ញៀវ​ទេសចរ​ជិត​ឆ្ងាយ​គ្រប់​មជ្ឈដ្ឋាន ហើយ​ក្នុងចំណោម​តំបន់​ទេសចរណ៍ ទាំង​៤៤​កន្លែង​ក្នុង​ខេត្ត តំបន់​ទេសចរណ៍​ដែល​ជាទី ចាប់អារម្មណ៍​ខ្ពស់ និង​មាន​អ្នក​ទៅ​លេង​កម្សាន្ត​ច្រើនជាងគេ គឺ​ស្រុក​វាលវែង នៅ​ផ្លូវ​បុប្ផា​លាក់ខ្លួន (​ភ្នំ​១៥០០) ឃុំ​ថ្មដា និង​ឃុំ​អូរ​សោម​, ក្រៅពីនោះ​មាន​ស្រុក​ក្រគរ នៅ​ទឹកធ្លាក់​ច្រក​ល្អៀង ភ្នំ​នា​គស និង​ស្រុក​តា​លោ​សែន​ជ័យ នៅ​សួន​កម្សាន្ត​តា​លោ​សែន​ជ័យ​។ នេះ​ដោយសារ​តែ​ទឹកដី​នៃ​ស្រុក​វាលវែង បាន​លេចចេញ​នូវ​សមិទ្ធផល​ផ្លូវជាតិ​លេខ​៥៥ និង​ផ្លូវជាតិ​លេខ​១០ ក្រោម​ម្លប់ «​សន្តិភាព​» ដែល​អាច​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ អាច​ធ្វើដំណើរ​បាន​ស្រួល ទៅកាន់​រមណីយដ្ឋាន តំបន់​ទេសចរណ៍ ព្រៃ ភ្នំ ទឹក​ធ្លាក់ និង​តំបន់​គយគន់​ទេសភាព​ជាច្រើន​ទៀត ដែល​ជាប់​នឹង​ព្រំដែន​ខេត្ត​ត្រាត ប្រទេស​ថៃ​។​

​ជាមួយគ្នា​នោះ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ក៏​នៅតែ​បន្ត​ធ្វើ​ការផ្សព្វផ្សាយ​យ៉ាងសកម្ម ចំពោះ​សក្តានុពល និង​គោលដៅ​ទេសចរណ៍​សំខាន់ៗ​ក្នុង​ខេត្ត និង​ខិតខំ​ឱ្យអស់​ពី​លទ្ធភាព ក្នុង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​សណ្តាប់ធ្នាប់ សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ភ្ញៀវ​ទេសចរណ៍ បានដឹង និង​បាន​ស្គាល់ ចៀសវាង​ការធ្វើដំណើរ​ទៅ​ផុត មក​ផុត ដែល​នាំឱ្យ​បាត់បង់​ចំណូល​សេដ្ឋកិច្ច​ខេត្ត ក៏ដូចជា​ប្រជាពលរដ្ឋ​របស់​យើង​៕

Filed in: ព័ត៌មានជាតិ