ទាន់ហេតុការណ៍
កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ==>បើកប្រតិបត្តិការក្ដៅ ចុះបង្ក្រាបបទល្មើស រ៉ែមាស អនាធិបតេយ្យ នៅខេត្តមណ្ឌលគិរី

​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ហ៊ុន ម៉ា​នី បន្ត​ចុះ​ពិនិត្យ​-​ព្យាបាល ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នៅ​ក្រុងកែប ខេត្ត​កែប

​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ហ៊ុន ម៉ា​នី បន្ត​ចុះ​ពិនិត្យ​-​ព្យាបាល ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នៅ​ក្រុងកែប ខេត្ត​កែប
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កែប​)៖ លេង ផា​លី រដ្ឋលេខាធិការ​ក្រសួង​ផែនការ ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ និង​ជា​ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ហ៊ុន ម៉ា​នី តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ា​នី ប្រធានកិត្តិយស​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី បាន​ដឹកនាំ​ក្រុមការងារ​ប្រមាណ​១៣០​នាក់ បន្ត​ចុះ​ពិនិត្យ និង​ព្យាបាល ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ចំនួន​៥៦៩​នាក់ រួមជាមួយ​នឹង​ការចាក់​វ៉ាក់សាំង​កូវី​ដ​១៩ ដូសទី​១ ដូសទី​២ ដូសទី​៣ ដូសទី​៤ និង​ដូសទី​៥ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​ជាមួយ​រាជរដ្ឋាភិបាល ដោយ​ឥតគិតថ្លៃ និង​ឥត​គិត​ថវិកា​បេសកកម្ម នៅ​អនុវិទ្យាល័យ សង្គមរាស្ត្រនិយម សង្កាត់​ព្រៃធំ ក្រុងកែប​។​

ការពិនិត្យ​-​ព្យាបាល និង​ការចាក់​វ៉ាក់សាំង​របស់​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ធ្វើឡើង​នា​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២២ ដោយ​សហការ​ជាមួយ​លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប និង​មាន​ការចូលរួម​ពី​លោក ឱសថ​ការី ម៉ែន សុធី​រ អនុប្រធាន​ប្រតិបត្តិ ទទួលបន្ទុក​ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ខេត្ត​កែប និង​ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កែប លោក អភិបាលក្រុង​កែប លោក ងួន ច័ន្ទ​សុជាតា សម្របសម្រួល​ចាត់ចែង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កែប ចំនួន​៣០​នាក់ ព្រមទាំង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ និង​ក្រុមការងារ បាន​ចុះ​បណ្តុះបណ្តាល​វគ្គ​សង្គ្រោះ​បឋម ពិនិត្យ​ព្យាបាល​ជំងឺ និង​ចែក​ឱសថ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ព្រមទាំង​នាំពាក្យ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​លោក ហ៊ុន ម៉ា​នី ប្រធានកិត្តិយស​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ជូន​ចំពោះ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ខេត្ត​កែប ដែល​កំពុង​ស្ម័គ្រចិត្ត​បន្ត​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវី​ដ​-១៩​។​

លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​កោតសរសើរ​ខ្ពស់​ចំពោះ​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី តែងតែ​មាន​សកម្មភាព​យ៉ាង​សកម្ម​ចុះជួយ​ពិនិត្យ​ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​លោក ហ៊ុន ម៉ា​នី និង​ចាក់​វ៉ាក់សាំង​បង្ការ​កូវី​ដ​១៩ ដោយ​ឥតគិតថ្លៃ និង​ឥត​គិត​ថវិកា​បេសកកម្ម​ជា​ច្រើនលើក​ច្រើនសារ​ក្នុង​ខេត្ត​កែប​ផងដែរ​។​

លោក​អភិបាលខេត្ត​កែប​រូបនេះ ក៏​បាន​ថ្លែងអំណរគុណ​លោក ហ៊ុន ម៉ា​នី ប្រធានកិត្តិយស​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី បាន​ចាត់តាំង​បញ្ជូន​ក្រុម​ការងារ​ជាច្រើន​លើក​មក​ខេត្ត​កែប ក្នុង​ការពិនិត្យ​និង​ព្យាបាល ចែក​ថ្នាំ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ព្រមទាំង​ចុះ​យុទ្ធាការ​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស ដោយ​ឥតគិតថ្លៃ និង​ឥត​គិត​ថវិកា​បេសកកម្ម​។​

លោក សោម ពិសិដ្ឋ បន្ថែមទៀតថា «​សកម្មភាព​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា កម្ពុជា​បាន​នឹង​កំពុងតែ​បោះ​ជំ​ហ៊ាន​ទៅ​មុខ​ជា​និច្ច លើ​ការងារ​ផ្តល់​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ដើម្បី​ពង្រឹង​ភាពស៊ាំ​ក្នុង​សហគមន៍ កាត់បន្ថយ​ហា​នី​ភ័យ​នៃ​ការ​រាតត្បាត​ដោយ​ជំងឺ​កូវី​ដ​-១៩​។ ជា​ការពិត​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០២២ សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​លើកលែង​ការពាក់​ម៉ាស​នៅ​ទី​សាធារណៈ​ទូទាំង​ប្រទេស ប៉ុន្តែ​បន្ត​ពាក់​នៅ​កន្លែង​បិទ​ជិត​។ ពិតប្រាកដ​ណាស់​សមិទ្ធិផល​ដ៏​អស្ចារ្យ​នេះ ពិតជា​មិន​អាច​ខ្វះ​បាន​នូវ​វត្តមាន និង​ការខិតខំ​ប្រឹងប្រែង​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នោះឡើយ​»​។​

លោក លេង ផា​លី ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ហ៊ុន ម៉ា​នី បានឲ្យដឹងថា «​ក្នុង​រយៈពេល​ជាង ១០​ឆ្នាំ (០២ ធ្នូ ឆ្នាំ​២០១២ ដល់ ១៣ ធ្នូ ឆ្នាំ​២០២២) ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ដោយផ្ទាល់ ការចង្អុលបង្ហាញ​ជាប្រចាំ ប្រកប​ដោយ​ទស្សនវិស័យ​វែងឆ្ងាយ និង​ប្រាកដប្រជា​គួរឱ្យ​គោរព​កោតសរសើរ របស់ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភាជាតិ និង​ប្រធានកិត្តិយស​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ដែល​មាន​ក្រុម​គ្រូពេទ្យ​ចំនួន ៩,៥៤៩​នាក់ (​ប្រាំបួន​ពាន់​ប្រាំ​រយ​សែសិប​ប្រាំបួន​នាក់​) ក្នុងនោះ​ស្ត្រី​មាន​ចំនួន ៤,៨៩៩ នាក់ (​បួន​ពាន់​ប្រាំបី​រយ​កៅសិប​ប្រាំបួន​នាក់​)»​។​

សូមបញ្ជាក់​ថា លោក លេង ផា​លី រដ្ឋលេខាធិការ​ក្រសួង​ផែនការ និង​ជា​ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី បាន​បំពេញ​បេសកកម្ម​ដ៏​ថ្លៃថ្លា ដោយ​ទទួលបាន​លទ្ធផល​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ជាច្រើន​ឥត​គណនា ក្នុង​ការចូលរួម​អប់រំ​ផ្សព្វផ្សាយ ចាក់​វ៉ាក់សាំង​បង្កាកូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស សង្គ្រោះ​បឋម យក​សំណាករ​ក​វីរុស​កូវី​ដ​-១៩ និង​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ក្នុង ២៥​រាជធានី​- ខេត្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចំនួន ៧៥៦ លើក​, ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន ១១,១៩០,៣៨១​នាក់ (​ដប់​មួយ​លាន​ដប់​ប្រាំបួន​ម៉ឺន បី​រយ​ប៉ែតសិប​មួយ​នាក់​) ក្នុងនោះ​ស្ត្រី​មាន​ចំនួន ៥,៧១២,០៨៣​នាក់ (​ប្រាំ​លាន ចិតសិប​មួយ​ម៉ឺន ពីរ​ពាន់ ប៉ែតសិប​បីនាក់​) គិត​ត្រឹម ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ ២០២២ បាន​ចំនួន​ជាង ១ ភាគ ២ នៃ​ប្រជាជន​សរុប​ទូទាំងប្រទេស​ដែល​មាន​ចំនួន ១៦,៨៤៣,៣៣៣ នាក់ (​ដប់​ប្រាំមួយ​លាន ប៉ែតសិប​បួន​ម៉ឺន បី​ពាន់ បី​រយ សាមសិប បីនាក់​) ធៀប​នឹង​ឆ្នាំ​២០២២ ធៀប​នឹង​ឆ្នាំ​២០២២ ទទួលបាន​ការពិនិត្យ ព្យាបាល និង​ចែក​ថ្នាំ​ជូន​ដោយ​ឥតគិតថ្លៃ​ពី​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី និង​ក្រុមការងារ​គ្រូពេទ្យ​ស្មគ្រ័ចិត្ត​លោក ហ៊ុន ម៉ា​នី ចំនួន ៤,៦០១​នាក់ បាន​ចុះ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​ដោយ​ឥតគិតថ្លៃ និង​ឥត​គិត​ថវិកា​បេសកកម្ម ដោយ​ចាក់​ជូន​ប្រជាពលរដ្ឋ​បាន​ប្រមាណ ១០,០៧២,១១២​ដូស (​ដប់​លាន​ប្រាំពីរ​ម៉ឺន​ពីរពាន់​មួយ​រយ​ដប់​ពី​រដូស​) ក្នុង ២៥ រាជធានី​-​ខេត្ត ដោយ​មាន​កិច្ចសហការ​ជាមួយ សាខា​សកម្មជន​ក្រុម​ការងា​យុវជន​រាជធានី​ភ្នំពេញ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា យុវជន​កាកបាទក្រហម​កម្ពុជា យុវជន​កាយ​រិទ្ធិ​កម្ពុជា ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​រាជធានី ខេត្ត មន្ទីរ​សុខាភិបាល​ខេត្ត និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​។​

ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ហ៊ុន ម៉ា​នី លោក ហ៊ុន ម៉ា​នី បាន​ថ្លែង​សូម​អរគុណ​ដល់​អាជ្ញាធរ​មូលដ្ឋាន​សម្រាប់​កិច្ចសហការ​យ៉ាង​ល្អ និង​ក្រុមគ្រូពេទ្យ​ទាំងអស់ ដែល​បាន​បំពេញ​ភារកិច្ច​យ៉ាង​មោះមុត ប្រកប​ដោយ​ស្នាមញញឹម និង​ទំនួល​ខុស​ត្រូវ​ខ្ពស់ ដោយ​មិន​គិត​ពី​ការនឿយហត់ ដើម្បី​លើកកម្ពស់​សុខុមាលភាព​បងប្អូន​ប្រជាពលរដ្ឋ​។ ក្រៅពីនោះ លោក​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ចូលរួម​ចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់ៗ​គ្នា ស្រប​តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល ដើម្បី​ឈាន​ទៅ​បញ្ចប់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​ប្រទេស​។​

ការចុះពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ និង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវី​ដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​ជាមួយ​រាជរដ្ឋាភិបាល គឺជា​ស្មារតី​មនុស្សធម៌​សុទ្ធសាធ​ដែល​ស្តែង​ចេញ​ពី សេចក្តីស្រឡាញ់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងនាម​ជា​ឈាមជ័រ​ខ្មែរ​ដូច​គ្នា ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​រួបរួម​គ្នា​តែ​មួយ​អនាគត​តែមួយ ពោល​គឺ​ការព្យាបាល​មិន​ប្រកាន់​បក្សពួក សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ និង​បង្កើន​ភាពសុខដុមរមនា​ក្នុង​សហគមន៍ តាមរយៈ​ការផ្ដល់​សេវា​សុខភាព​សាធារណៈ​ដោយ​ឥតគិតថ្លៃ​។ បញ្ហា​សុខភាព​គឺជា​មូលដ្ឋាន​គ្រឹះ​ដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យ សុភមង្គល ជូន​គ្រួសារ និង​សង្គមជាតិ​។ ដូច​សព្វមួយដង ប្រជាពលរដ្ឋ​ពិតជា​មាន​ក្តីរំភើប​កក់ក្តៅ​ឥតឧបមា គោរព ថ្លែងអំណរគុណ​យ៉ាង​ខ្លាំង​ចំពោះ សម្តេច​តេជោ ហ៊ុន សែន និង ឯកឧត្តម ហ៊ុន ម៉ា​នី ក្នុង​ការជួយ​សកម្មភាព​មនុស្សធម៌​នេះ​ជូន​ដល់​ប្រជាពលរដ្ឋ​ជា​រៀង​រហូត​មក គឺ​កើត​ចេញពី​ការឧបត្ថម្ភ​គាំទ្រ និង​ការចង្អុលបង្ហាញ​ដោយ​ផ្ទាល់​ពី​សំណាក់ ឯកឧត្តម ហ៊ុន ម៉ា​នី ដែល​លោក​តែងតែ​ខ្វល់ខ្វាយ​គិតគូរ និង​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​ក្នុង​គ្រប់​កាលទេសៈ​។ យើង​នាំគ្នា​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​រួបរួម​គ្នា​ធ្វើ​អំពើ​ល្អ ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ ក្នុង​បុព្វហេតុ​ជាតិ​និង​មាតុភូមិ​របស់​យើង ជា​ពិសេស​ការចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​ជាមួយ​រាជ​រដ្ឋភិបាល​មួយ​ចំណែក​ផងដែរ​។​

តាមរយៈ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​ឧត្តុងឧត្តម និង​ដ៏​ថ្លៃថ្លា របស់​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី រយៈពេល​ជាង​១០​ឆ្នាំកន្លងមក បាន​ទទួល​លទ្ធផល​ជា​ផ្លែផ្កា ដែល​នាំឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ គោរព​ថ្លែងអំណរគុណ​យ៉ាងខ្លាំង​ជូន​ចំពោះ សម្តេច​តេជោ ហ៊ុន សែន លោក ហ៊ុន ម៉ា​នី ថ្នាក់ដឹកនាំ​ខេត្ត​គ្រប់​ជាន់ថ្នាក់ និង​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​នៃ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ព្រមទាំង​ក្រុម​ការងារ និង​ទទួលយក​ពុទ្ធពរ​ទាំង​បួន​ប្រការ​របស់​ព្រះពុទ្ធ មាន​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លាងឃ្លាត​ឡើយ ។​

លោក លេង ផា​លី រដ្ឋលេខាធិការ​ក្រសួង​ផែនការ និង​ជា​ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី បាន​បញ្ជាក់បន្ថែម​ថា «​យើង​ទាំងអស់គ្នា​គោរព​ថ្លែងអំណរគុណ​ដល់ ប្រជាពលរដ្ឋ​ទាំងអស់ មាន លោកតា លោកយាយ ពុក ម៉ែ អ៊ំ ពូ មីង បងប្អូន ដែល​តែងតែ​គាំទ្រ​និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់ពេលវេលា​។ ពិតជា​ត្រឹមត្រូវ​ណាស់ ការបោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​តម្រូវការ​ចាំបាច់ ដើម្បី​អនាគត​ល្អ​យូរអង្វែង​សំរាប់​កូនចៅ​យើង​ជំនាន់​ក្រោយ និង​ជាតិ​មាតុភូមិ​របស់​យើង​។ ដូចនេះ នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខនេះ ជា​ថ្ងៃ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ សង្ឃឹម​ថា​ប្រជាពលរដ្ឋ​ទាំងអស់ មាន លោកតា លោកយាយ ពុក ម៉ែ អ៊ំ ពូ មីង បងប្អូន នឹង​នៅតែ​គាំទ្រ​និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​បន្តទៅទៀត​»៕

Filed in: ព័ត៌មានជាតិ