ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោក ស៊ូ ម៉ុល ចូលរួម​សោកស្ដាយ​ដល់​ផ្ទះ​ដែល​រងគ្រោះ​អគ្គិភ័យ​ឆេះ​ទាំងស្រុង​នៅ​ឃុំ​អំពិល ស្រុក​រមាស​ហែក​

លោក ស៊ូ ម៉ុល ចូលរួម​សោកស្ដាយ​ដល់​ផ្ទះ​ដែល​រងគ្រោះ​អគ្គិភ័យ​ឆេះ​ទាំងស្រុង​នៅ​ឃុំ​អំពិល ស្រុក​រមាស​ហែក​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ស្វាយរៀង ៖ នៅ​រសៀល​ថ្ងៃ​ទី​១៣​ខែ​ធ្នូ​ឆ្នាំ​២០២២ បន្ទាប់​ពី​សេចក្ដីរាយការណ៍​ថា​មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ​មួយ​ខ្នង​មាន​ម្ចាស់ផ្ទះ​ឈ្មោះ វ៉ា វង់ អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ពិការ ឃុំ​អំពិល ស្រុក​រមាស​ហែក ដោយ​មាន​ផ្ទះ​ទំហំ​៥​គុណ​និង​៧​ម៉ែត្រ សង់​អំពី​ឈើ​ប្រក់​ស័ង្កសី​ជញ្ជាំង​ស្លឹក​ស្ថិតនៅ​ភូមិ​ត្រពាំង​ពិការ ឃុំ​អំពិល ស្រុក​រមាស​ហែក​ភ្លាម​លោក ស៊ូ ម៉ុល អភិបាលស្រុក​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ជួប​ផ្ទាល់​ជាមួយ​ម្ចាស់ផ្ទះ​និង​ចូលរួម​សោកស្ដាយ​ចំពោះ​ការបាត់បង់​ទ្រព្យសម្បត្តិ​ដែល​កើតឡើង​គួរឱ្យ​រន្ធត់​បែបនេះ​។​

​ជាមួយគ្នានេះ​ដែរ​លោក​អភិបាលស្រុក បាន​លើកទឹកចិត្ត​ដល់​ម្ចាស់ផ្ទះ​សូម​កុំ​អស់សង្ឃឹម ហើយ​ប្រឹងប្រែង​បំពេញការងារ និង​ប្រកប​របរ​ចិញ្ចឹមជីវិត ដើម្បី​ស្តារ​សេដ្ឋកិច្ច​គ្រួសារ​ឡើងវិញ ជាក់ស្តែង​អំណោយ​ដែល​យក​មក​ផ្តល់​ជូន​នាពេលនេះ ថ្វី​ត្បិត​តែ​មិន​សាក​សម​ទៅនឹង​អ្វី​ដែល​បងប្អូន​បាត់បង់​ពិតមែន តែ​ក៏​អាច​ជួយ​ដោះស្រាយ​បងប្អូន​បាន​មួយ​រយៈពេល​ខ្លី​ផងដែរ ។​

​លោក ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មាន​ការប្រុងប្រយ័ត្ន ចំពោះ​ការប្រើប្រាស់​ភ្លើង និង​ចរន្តអគ្គិសនី ដែល​ជា​ប្រភព​នៃ​គ្រោះថ្នាក់ ជាពិសេស​ចំពោះ​បងប្អូន​ដែល​ប្រើប្រាស់ ផ្ទាំង​សូ​ឡា ត្រូវមាន​ការប្រុងប្រយ័ត្ន ឧស្សាហ៍​ត្រួតពិនិត្យ ជៀសវាង​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ជា​យថាហេតុ ។​

​សូមបញ្ជាក់​ថា សម្ភារ​ដែល​យក​មក​ប្រគល់ជូន​នាពេលនេះ​រួមមាន ៖ អង្ករ ២៥​គីឡូក្រាម ,​មី​១​កេស​,​ធុង​ទឹក​ចំណុះ​៤៥​លីត្រ​,​កំសៀវ​ទឹក​១,​ឆ្នាំងបាយ​១, ឆ្នាំងសម្ល​១,​មុង ភួយ កន្ទេល ខ្នើយ​និង​ថវិកា​មួយចំនួន​ផងដែរ ៕
a

Filed in: ព័ត៌មានជាតិ