ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពង់ស្ពឺ បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០២២ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២៣

សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពង់ស្ពឺ បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០២២ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២៣
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កំពង់ស្ពឺ​៖ កាលពី​ថ្ងៃ​ទី ១៣ ខែ​ធ្នូ ឆ្នាំ​២០២២ នៅ​សាលប្រជុំ​សាលាខេត្ត សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពង់ស្ពឺ​បាន​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០២២ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​លោក វ៉ី សំណាង ប្រធាន​គណៈកម្មាធិការ​សាខា ដោយ​មាន​ចូលរួម​ពី​សមាជិក សមាជិកា គណៈកម្មាធិការ​សាខា​-​អនុសាខា លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​សហការី ក្រុម​ប្រតិបត្តិ​សាខា សរុប​ចំនួន ៥២​នាក់ ។​

​លោក វ៉ី សំណាង​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើរ​សួរសុខទុក្ខ​ដល់​សមាជិក សមាជិកា​នៃ​អង្គពិធី ពី​សំណាក់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ផ្ដាំផ្ញើ​ដល់​សាខា​អនុសាខា ក្នុង​គោលដៅ​ធ្វើយ៉ាងណា​ឱ្យ​សាខា និង​អនុសាខា​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​អាទិភាព ក្នុងនោះ​មាន​វិស័យ​អាទិភាព​ទី​១: ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ការប្រែប្រួល​អាកាសធាតុ​- វិស័យ​អាទិភាព​ទី​២៖​សុខភាព និង​ការថែទាំ​សុខភាព​ក្នុង​សហគមន៍ -​វិស័យ​អាទិភាព​ទី​៣​ការលើកកម្ពស់​គោលការណ៍​គ្រឹះ និង​តម្លៃ​មនុស្សធម៌ និង​វិស័យ​អាទិភាព​ទី​៤៖​ការអភិវឌ្ឍ​ស្ថាប័ន​។​

​ចំពោះ​ការងារ​មនុស្សធម៌ របស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពង់ស្ពឺ ក៏ដូចជា​អនុសាខា ក្រុង ស្រុក ទាំងអស់ គឺ​បាន​ខិតខំ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុង​ការ​ចុះជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ និង​រងគ្រោះ​ដោយ​មហន្តរាយ​ផ្សេងៗ ដោយ​មិន​ទុក្ខ​នរណាម្នាក់​ចោល​។​

​លោក ប្រធាន​គណៈកម្មាធិការ​សាខា សូម​សំដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី ដែល​តែងតែ​យកចិត្តទុកដាក់​គាំទ្រ​ចូលរួម​រាល់​សកម្មភាព​របស់​សាខា ដើម្បី​អោយ​សាខា​មាន​ទុន​សម្រាប់​ឆ្លើយតប​ទៅ​និង​សកម្មភាព​មនុស្សធម៌រ​បស់​សាខា​។​

​លោក ប្រធាន​គណៈកម្មាធិការ​សាខា ក៏​សូម​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​សាខា​កាកបាទក្រហ​ម​កម្ពុជា​ខេត្ត អនុសាខា ក្រុង ស្រុក ក្រុម​ប្រតិបត្តិ​សាខា អ្នកស្ម័គ្រចិត្ត និង​យុវជន​កាកបាទក្រហម​ទាំងអស់ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​មនុស្សធម៌រ​បស់​សាខា​កន្លងមក​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​៖ ក្នុង​ពិធី​នេះ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពង់ស្ពឺ បាន​ទទួល​ថវិកា​សមាជិកភាព ឆ្នាំ ២០២២ ពី​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត បាន​ចំនួន ២១,២៥៤,០០០ រៀល និង​មាន​ចូលរួម​ជា​បន្តបន្ទាប់​ទៀត​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ