ទាន់ហេតុការណ៍
កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ==>រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​រស់នៅ​តំបន់​អឺរ៉ុប​ប្រមាណ​ជាង​២​ពាន់​នាក់​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​រស់នៅ​តំបន់​អឺរ៉ុប​ប្រមាណ​ជាង​២​ពាន់​នាក់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ល្ងាច​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ ២០២២ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ​រស់នៅ​បណ្ដា​ប្រទេស​ជាច្រើន​នៅ​តំបន់​អឺរ៉ុប​ប្រមាណ​ជាង​២​ពាន់​នាក់ នៅ​ទីក្រុង​ព្រុច​សែ​ល ប្រទេស​បែ​ល​ហ្សិក​។ ជំនួប​នេះ​ធ្វើឡើង​ក្នុង​ឱកាស​ដែល​សម្ដេច​អញ្ជើញ​ធ្វើ​ជា​សហប្រធាន​ក្នុង​កិច្ចប្រជុំ​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​សហភាព​អឺរ៉ុប ដែល​ត្រូវ​ធ្វើឡើង​នៅ​ទីក្រុង​ព្រុច​សែ​ល នៅ​ថ្ងៃ​ទី​១៤​ធ្នូ​ខាងមុខនេះ​។​

​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​ទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ជាទីបំផុត ពី​សំណាក់​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​យ៉ាង​ច្រើន​កុះករ មកពី​បណ្ដា​ប្រទេស​ផ្សេងៗ​នៃ​តំបន់​អឺរ៉ុប​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ជំនួប​ជាមួយ​ប្រជាពលរដ្ឋ​នៅ​អឺរ៉ុប​នាពេលនេះ មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ តែ​ជាកា​រៀបចំ​ដោយ​មាន​ការស្ម័គ្រចិត្ត និង​ព្រមព្រៀង​ដើម្បី​ជួប​គ្នា​នៅទីនេះ​។ ជំនួប​នេះ​មិនមែន​ជា​ការ​ទិញ​ទឹកចិត្ត ឬ​ទិញដូរ ជួល ឲ្យមក​ជួប​នោះ​ឡើយ​។​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ភាសា​នៃ​ទិញដូរ ឬ​ជួល ដើម្បី​ជំនួប​ជាមួយ​សម្តេច គួរតែ​ត្រូវបាន​បញ្ចប់ ព្រោះ​ពាក្យ​នេះ គឺជា​ការ​បំពាន​លើ​សិទ្ធិ​សេរីភាព​នៃ​សតិ​សម្បជ​ញ្ជៈ​របស់​បងប្អូន​ខ្មែរ​យើង​។​

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​កូវី​ដ​១៩ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ការ​រាតត្បាត​ជំងឺ​កូវី​ដ​១៩ បាន​នាំឱ្យ​មាន​ក្តីបារម្ភ​ខ្លាំង​ចំពោះ​រាជរដ្ឋាភិបាល លើ​ការខកខាន​សិក្សា​រៀនសូត្រ​របស់​សិស្ស​និស្សិត​។ សម្តេច​តេជោ​បាន​ថ្លែងថា វិបត្តិកូ​វីដ​១៩ បាន​ធ្វើឱ្យ​ប្រព័ន្ធ​ឌីជីថល​ក្នុង​វិស័យ​អប់រំ​ដើរ​មុន​ផែនការ​រហូតដល់​ទៅ​១០​ឆ្នាំ​។​សម្តេច​បាន​ថ្លែងថា ក្នុងអំឡុងពេល​កូវី​ដ​១៩​រាតត្បាត រាជរដ្ឋាភិបាល​បាន​បញ្ចេញ​ប្រាក់​សន្សំ​អស់​ជាង ២​ពាន់​លាន​ដុល្លារ ដើម្បី​បម្រើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​កូវី​ដ​១៩ និង​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៀតថា ការ​យកឈ្នះ​លើ​ជំងឺ​កូវី​ដ​១៩ ធ្វើឱ្យ​កម្ពុជា​អាច​រៀបចំ​ការប្រជុំ​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដោយផ្ទាល់ ក្រោយ​ខកខាន​រយៈពេល​ពីរ​ឆ្នាំ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ការ​សែ​ល​ហ្វ៊ី​រវាង​ប្រធានាធិបតី​អាមេរិក និង​ពលរដ្ឋ​ខ្មែរ​ពេល​ចូលរួម​ប្រជុំ​អាស៊ាន គឺជា​ការបង្ហាញ​នូវ​ទំនុកចិត្ត​លើ​សុវត្ថិភាព​ផ្នែក​សន្តិសុខ និង​ជំងឺ​កូវី​ដ​១៩​។​

​ពាក់ព័ន្ធ​ទៅនឹង​ការកសាង​អភិវឌ្ឍន៍​ប្រទេសជាតិ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​មាន​ការសាងសង់​ស្ពាន​ចំនួន​៣​បន្ថែមទៀត ក្នុងនោះ​រួមមាន ស្ពាន​នៅ​ខេត្ត​ក្រចេះ ,​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ ពី​ភ្នំពេញ​ទៅ​តំបន់​អរិយ្ស​ក្សត្រ និង​ស្ពាន​នៅ​តំបន់​ល្វាឯម ជាប់​ជាមួយ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​។ សម្តេច​តេជោ​បានបញ្ជាក់​ថា ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​នៅ​ខេត្ត​ក្រចេះ អាច​នឹង​ធ្វើ​នៅ​ថ្ងៃទី​២ ឬ​៦ ខែ​មករា ២០២៣ ខាងមុខ​។ សម្តេច​តេ​ជោបាន​មានប្រសាន៍ថា នៅ​ចុងឆ្នាំ​នេះ ពោល​ពេល​ដែល​សម្ដេច​ទៅ​កាន់​ទីក្រុង​ភ្នំពេញ​វិញ សម្ដេច​ពិតជា​មាន​ភាព​មមាញឹក​សម្រាប់​កិច្ចការ​ប្រទេសជាតិ ដើម្បី​បម្រើ​ប្រយោជន៍​ជូន​ជាតិ​មាតុភូមិ និង​សម្រាប់​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។

​ជា​ចុងក្រោយ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ជូនពរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ទាំងអស់ ជួប​តែ​សេចក្តី​​សុខ សេចក្តីចម្រើន និង​ជោគជ័យ​គ្រប់​ភារកិច្ច​៕​

Filed in: ព័ត៌មានជាតិ