ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ល្បែង​បញ្ជាល់មាន់​ដុះ​ស្លែ បង្កប់​ក្នុង​កាស៊ីណូ​777 បើក​ឲ្យ​ពលរដ្ឋ​ខែ្មរ និង​ជនអន្តោប្រវេសន៍​រំហូរ​មក​ចូល​លេង​ពពា​ក់ព​ពួន តាម​ច្រកទ្វារ​ព្រំដែន​បន្ទាយ​ចក្រី ខ្លះ​អត់​ប៉ាស្ព័រ ខ្លះ​មាន​ប៉ាស្ព័រ ហ៊ាន​ប្រឆាំង​បទបញ្ជា​ថ្នាក់​ដឹង​នាំ​កម្ពុជា ?

ល្បែង​បញ្ជាល់មាន់​ដុះ​ស្លែ បង្កប់​ក្នុង​កាស៊ីណូ​777 បើក​ឲ្យ​ពលរដ្ឋ​ខែ្មរ និង​ជនអន្តោប្រវេសន៍​រំហូរ​មក​ចូល​លេង​ពពា​ក់ព​ពួន តាម​ច្រកទ្វារ​ព្រំដែន​បន្ទាយ​ចក្រី ខ្លះ​អត់​ប៉ាស្ព័រ ខ្លះ​មាន​ប៉ាស្ព័រ ហ៊ាន​ប្រឆាំង​បទបញ្ជា​ថ្នាក់​ដឹង​នាំ​កម្ពុជា ?
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ព្រៃវែង ÷ មួយ​រយៈ​ចុង​ក្រោយ បុគ្គល​ដែល​ជា​ម្ចាស់​កាស៊ីណូ​មាន​យីហោ 777 ចាប់ផ្តើម​បើក​ដំណើរការ​ល្បែង​បញ្ជាល់មាន់ ឡើងវិញ​ហើយ ចាប់ពី​ដើម​ខែ​វិច្ឆិកា រហូតដល់​បច្ចុប្បន្ន​នេះ ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនអន្តោប្រវេសន៍​ចូល​លេង​ស៊ីសង​ខុសច្បាប់ យ៉ាង​ពពាក់ពពូន គ្មាន​សមត្ថកិច្ច​មូលដ្ឋាន ចាត់វិធានការ​បង្ក្រាប​នោះ​ទេ សម្ងំ​ទទួល​ផលប្រយោជន៍ ជា​ថ្នូរ ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​គោ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច បាន​បញ្ជាក់​ឲ្យដឹងថា កាស៊ីណូ​ដែល​ជ្រក​ក្រោម​ផ្លាក​យីហោ 777 កំពុង​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​ភ្នាល់​ដាក់​លុយ​ស៊ីសង​ខុសច្បាប់ ដូចជា បញ្ជាល់មាន់ បៀ​រ អាប៉ោង យ៉ាង​គគ្រឹកគគ្រេង បែរជា​សមត្ថកិច្ច​ពាក់​ព័ន្ធ​ក្នុង​ខេត្ត​ព្រៃវែង រក្សា​ភាព​ស្ងៀមស្ងាត់​។​

​បញ្ហា​នេះ អាជ្ញាធរ​ថ្នាក់​ឃុំ និង​សមត្ថកិច្ច​ថ្នាក់ស្រុក មិន​គូរ​បណ្តែតបណ្តោយ​ឲ្យ​បុគ្គល​ជា​ម្ចាស់ កាស៊ីណូ 777 បើក​ល្បែង​បញ្ជាល់មាន់ បៀ​រ អាប៉ោង និង​ល្បែង​ផ្សេងៗ ជាច្រើន​ប្រភេទ​ទៀត លេង​មូលដ្ឋាន​របស់​ខ្លួន​ឡើយ ព្រោះ​អាច​កើត ជា​ចោរ លួច ឆក់ ប្លន់ ជាដើម អំពើហឹង្សា​ក្នុង​គ្រួសារ គ្រឿងញៀន​រីក​រាលដាល​គូរ​កត់សម្គាល់ សមត្ថកិច្ច​ពាក់ព័ន្ធ មិនទាន់​ចាត់វិធានការ​បង្ក្រាប ឲ្យស្រប​តាម​គោលនយោបា​យ 7 ចំណុច​ដែល​ដាក់ចេញ​ដោយ​ក្រសួងមហាផ្ទៃ​។​

​ហេតុនេះ លោក ជា សុ មេ​ធី អភិបាលខេត្ត​ព្រៃវែង និង​លោក ព្រុំ សន្ធរ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​
​មិន​គូរ​មើលរំលង​ភាព​អសកម្ម​របស់ លោក ភុ​ន សម្ផ័ស្ស អភិបាល​ស្រុក​ព្រះស្តេច និង​លោក ជៃ សេង ហ៊ាង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះស្ដេច នោះ​ទៀត​ទេ ព្រោះ​បណ្តោយឲ្យ​មាន​ល្បែង​បញ្ជាល់មាន់ ទ្រង់ទ្រាយ​ធំ បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​លេង​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។​

​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​គោ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច អំពាវនាវ​ដល់ លោក នេ​ត សា វឿន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ចាត់​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រៃវែង ពិនិត្យ​ឡើងវិញ​ជាន្ទា​ន់​
​ចំពោះ​ភាព​មិន​ប្រក្រត្រី របស់​បុគ្គល​ដែល​ហ៊ាន បេ​ី​ក​ល្បែង​បញ្ជាល់មាន់​ខ្នាត​ធំ​បង្កប់​ក្នុង កាស៊ីណូ​មាន​យីហោ 777 ចាត់វិធានការ​បង្ក្រាប ដើម្បី​បង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ពលរដ្ឋ​មូលដ្ឋាន​៕

Filed in: ព័ត៌មានជាតិ