ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ធ្វើដំណើរ​ដល់​ទីក្រុង​ព្រុច​សែល​ប្រកប​ដោយ​សុវត្ថិ​ភាព​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ធ្វើដំណើរ​ដល់​ទីក្រុង​ព្រុច​សែល​ប្រកប​ដោយ​សុវត្ថិ​ភាព​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ម៉ោង ៩.៣០​នាទី​ព្រឹក ម៉ោង​នៅ​ព្រុច​សែ​ល ប្រទេស​ប៊ែល​ហ្ស៉ិ​ក ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ ត្រូវ​នឹង​ម៉ោង​៣.៣០​នាទី​រសៀល​ម៉ោង​នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ទៅដល់​ទីក្រុង​ព្រុច​សែ​ល ប្រទេស​បែលហ្ស៊ិក ប្រកបដោយ​សុវត្ថិភាព​ហើយ​។

​វត្តមាន​របស់​សម្ដេច​តេជោ ហ៊ុន សែន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ព្រុច​សែ​ល ត្រូវបាន​ធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជាទី​បំផុត​ពី​សំណាក់ តំណាង​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ,​ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ប្រទេស​បែលហ្ស៊ិក និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។

​សូមជម្រាបថា ធ្វើដំណើរ​អញ្ជើញ​របស់​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ទៅ​កាន់​តំបន់​អឺរ៉ុប គឺ​ដើម្បី​ធ្វើ​ជា​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​សហភាព​អឺរ៉ុប និង​ដើម្បី​អបអរសាទរ​ខួប​៥៤ ឆ្នាំ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សហភាព​អឺរ៉ុប ដែល​កិច្ចប្រជុំ​នេះ​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២ នៅ​ទីក្រុង​ព្រុច​សែ​ល​។

​បើ​តាម​ការ​ឲ្យដឹងពី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បានឲ្យដឹងថា នៅ​មុន​ពេល​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​បារាំង ក្នុងនោះ ឯកឧត្តម អេ​ម៉ា​នូអែល ម៉ា​ក្រុង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង នឹង​ទទួល​ស្វាគមន៍​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នៅ​វិ​មានអេ​លីហ្សេ (Élysée Palace) ហើយ​នឹង​រៀបចំ​អាហារ​ការងារ​ពេល​ល្ងាច​ជា​កិត្តិយស​ជូន សម្តេច​តេជោ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ