ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ក្រុម​រថយន្ដ​ដឹក​ដី​របស់​លោក ជុំ ខាន់ កំពុង​បំផ្លាញ​ផ្លូវ​បេតុង​អា​មេ បណ្ដាលឲ្យ​រង​ការខូច​ខាត​យ៉ាងដំណំ នៅ​ស្រុក​រំដួល​!

​ក្រុម​រថយន្ដ​ដឹក​ដី​របស់​លោក ជុំ ខាន់ កំពុង​បំផ្លាញ​ផ្លូវ​បេតុង​អា​មេ បណ្ដាលឲ្យ​រង​ការខូច​ខាត​យ៉ាងដំណំ នៅ​ស្រុក​រំដួល​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ដ​ស្វាយរៀង ៖ រាជរដ្ឋាភិបាល​បាននិងកំពុង​ស្ថាបនា​ផ្លូវថ្នល់ ស្ពាន ជា​ច្រើន​ខ្សែ​នៅតាម​បណ្តាល​ខេត្ត​នានា ដើម្បី​ឲ្យមាន​ភាពងាយស្រួ​ល​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការដឹកជញ្ជូន​ដំណាំ​កសិផល និង​ធ្វើ​ដំណើរ​ទៅ​ប្រកប​របរ​ក​ស៊ី​ចិញ្ចឹមជីវិត ហើយក៏​ជា​ផ្នែក​មួយ​ដើម្បី​ជម្រុញ​ឲ្យ​វិស័យ​សេដ្ឋកិច្ចមានកា​រ​រីកចំរើន​ផងដែរ​។​

ជាក់ស្ដែង​ផ្លូវ​បេតុង​អា​មេ​មួយ​ខ្សែ​ត្រូវបាន​ក្រុម​រថយន្ដ​ដឹក​ដី​របស់​លោក​ជុំ ខាន់ កំពុង​បំផ្លាញ​រង​ការខូចខាត​យ៉ាងដំណំ មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​អា​មេ​ចូលទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រំដួល ក្នុង​ភូមិ​ចក ឃុំ កំពង់​ចក ស្រុក​រំដួល ខេត្ដ​ស្វាយរៀង​។​

ពលរដ្ឋ​បាន​លើកឡើង​ថា បើ​ក្រឡេក​មើល​លើ​ផ្លូវជាតិ​លេខ​១៣​វិញ ពេល​មាន​ភ្លៀង​ធ្លាក់ ឬ ផ្លូវ​សើម រអិល ប្រសិន​បើ​ថ្ងៃ​ក្ដៅ​វិញ​មាន​សភាព​ហ៑ុយ​មើល​អ្វី​មិន​ចង់ឃើញ ដោយសារ អា​ចម៌ដី ដែល​ធ្លាក់​រាយប៉ាយ​លើ​ដងផ្លូវ​នៅ​ចំណុច ផ្លូវ​ខាងមុខ​រថយន្ដ​ចូល​ចាក់​បំពេញ ។​
​លោក​មេឃុំ​កំពង់​ចក បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា លោក​បាន​ឲ្យ​ខាង​ចុះ​ធ្វើ​កិច្ចសន្យា​អស់​ហើយ​ឲ្យ ក្រុម ហ៑ុន ឡាន​ដឹក​ដី​ធ្វើ​សង​យើង​វិញ​ទាំងអស់​។​

​លោក ជុំ ខាន់ ម្ចាស់​ក្រុមហ៊ុន​ឡាន​ដឹក​ដី​បាន​ប្រាប់​មក​អង្គភាព​សារព័ត៌មាន​យើង​ថា ចំពោះ​ករណី​ឡាន​ដឹក​ដី​របស់​លោក​រត់​លើ​ផ្លូវ​នេះ​បណ្ដាល​ខូច​លោក​បាន​សម្របសំរួល​ជា​អជ្ញាធរ​អស់ហើយ ហើយ​លោក​នឹង​ធ្វើ​សង​វិញ ។​

​ទោះជា​យ៉ាងណា​ក្ដី​បងប្អូន​ប្រជាពលរដ្ឋ ថា អាជ្ញ​ធរ​ភូមិ ឃុំ ស្រុក មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​រថយន្ដ​ដឹក​ធ្ងន់ៗ​បែប​នេះ​រត់នៅ​លើ​ផ្លូវ​នេះ​ទេ​ព្រោះថា​ផ្លូវ​បេតុង​អា​មេ​មួយ​ខ្សែ​នេះ​មាន​កម្រាស់​ស្ដើង​ហើយ​ដែក​ទំហំ​លី​តូច​ដូច្នេះ​មិន​គូរឲ្យ​រថយន្ដដឹក​ធ្ងន់​តាម​នេះ​ឡើយ​បើ​នៅតែ​បណ្ដោយ​បែប​នេះ​ទៀត​រង​ការខូចខាត​កាន់តែខ្លាំង​ជាមិនខាន ព្រោះថា​ផ្លូវ​ជា​សរសៃឈាម​នៃ​សេដ្ឋកិច្ច​។​

​ពលរដ្ឋ​សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ ទៅលើ​លោក ហែម ស៊ីណា អភិបាល​បាល​ស្រុក​រំដួល ដែល​លោក​តែងតែ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅក្នុង​មូលដ្ឋាន​កន្លងមក ថា​នឹង​មាន​ចំណាត់ការ​ចំពោះ​ករណី​រថយន្ដ​ដឹក​ដី​បំផ្លាញ​ផ្លូវ​នេះ ក៏ដូចជា​ដើម្បី​រក្សា​បរិស្ថាន​សោភ័ណភាព​ទីក្រុង​ផងដែរ ៕

Filed in: ព័ត៌មានជាតិ