ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០២២ និង​លើក​ទិសដៅ​ការងារ​អនុវត្ត​បន្ត ឆ្នាំ ២០២៣ នៃ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​

​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០២២ និង​លើក​ទិសដៅ​ការងារ​អនុវត្ត​បន្ត ឆ្នាំ ២០២៣ នៃ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នា​ថ្ងៃ​សុក្រ ទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា បាន​អញ្ជើ​ញដឹក​នាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធ​ផល​ការងារ​ប្រចាំឆ្នាំ ២០២២ និង​លើក​ទិសដៅ​ការងារ​អនុវត្ត​បន្ត ឆ្នាំ ២០២៣ និង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោកជំទាវ ហៅ ច័ន្ទ​សិរី​ទេ​ពី ចៅ ភិរុណ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា ព្រមទាំង ឯកឧត្តម លោកជំទាវ គណៈកម្មាធិការ​សាខា លោក លោកស្រី​ប្រធាន អនុប្រធាន​គណៈកម្មាធិកា​រ​អនុសាខា ក្រុង ស្រុក​ទាំង ៨ ក្រុម​ប្រតិបត្តិ​សាខា​សរុប​ចំនួន ២១ នាក់ ។​

​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​បូកសរុប​លទ្ធផល​ការងារ​ដែល​សម្រច​បាន​ក្នុង​ឆ្នាំ ២០២២ ក៍​ដូចជា​បញ្ហា​ប្រឈម​នានា​ដែល​សាខា អនុសាខា​ជួបប្រទះ និង​ធ្វើ​ការដោះស្រាយ​នូវ​សំណូមពរ​មួយចំនួន​ដែល​មាន​នៅ​ថ្នាក់​សាខា និង​អនុសាខា ។ របៀបវារៈ​នៃ​កិច្ចប្រជុំ​នេះ​រួមមាន​៖

-​ប្រសាសន៍​បើក​អង្គប្រជុំ​ដោយ​ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​
-​អាន​សេចក្តីព្រាង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ និង​ហិរញ្ញវត្ថុ​ប្រចាំ ឆ្នាំ ២០២២ និង​លើក​ទិសដៅ​ការងារ​អនុវត្ត​បន្ត ឆ្នាំ ២០២៣ ដោយ​លោក​នាយក​សាខា​
-​ការលើកឡើង​របស់​អនុសាខា​ក្រុង ស្រុក​ទាំង ៨ នូវ​សកម្មភាព​នៅ​ថ្នាក់​អនុសាខា និង​ចូលរួម​ពិនិត្យ​ទិសដៅ​ការងារ​បន្ត​ឆ្នាំ ២០២៣ ។​
-​ពិនិត្យ និង​ឆ្លង​ផែនការ​សកម្មភាព និង​ថវិកា​ប្រចាំឆ្នាំ ២០២៣ ដើម្បី​អនុម័ត និង​អនុ​សាន៍​ផ្សេងៗ ។​

​បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​លោក​ជំទាវ​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា បានប្រគល់​ថវិកា​ដែល​បាន​ចំណេញ​ពី​ការលក់​សន្លឹកឆ្នោត ដល់​អនុសាខា​ក្រុង ស្រុក​ទាំង ៨ និង​ថវិកា​ឧបត្ថម្ភ​ប្រចាំខែ​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ចៅ ភិ​រិទ្ធ ចំនួន ១,០០០ ដុល្លារ ដល់​អនុសាខា​ស្រុក​ស្វាយជ្រំ​ដើម្បី​ទិញ​សម្ភារៈ ត្រៀម​បម្រុង​ឆ្លើយតប​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ក្នុងស្រុក ។​

Filed in: ព័ត៌មានជាតិ