ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោក​បណ្ឌិត យ៉ង់ សាំង​កុមារ និង​ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម​មួយចំនួន ដែល​ទើប​តែងតាំង​ថ្មី ចូលកាន់​តំណែង​ផ្លូវការ​

លោក​បណ្ឌិត យ៉ង់ សាំង​កុមារ និង​ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម​មួយចំនួន ដែល​ទើប​តែងតាំង​ថ្មី ចូលកាន់​តំណែង​ផ្លូវការ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ បាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​តំណែង​រដ្ឋ​លេខាធិការ និង​អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម ដែល​ទើប​តែងតាំង​ថ្មី ក្នុងនោះ​ក៏​មាន លោក​បណ្ឌិត យ៉ង សាំង​កុមារ ផងដែរ​។​

​ពិធី​ប្រកាស​ចូល​កាន់តំណែង​ជា​ផ្លូវការ​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព លោក ឌិ​ត ទីណា រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ព្រមទាំង​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក លោក​បណ្ឌិត យ៉ង សាំង កុមារ បាន​ថ្លែងអំណរគុណ​ចំពោះ លោក​រដ្ឋមន្ត្រី ឌិ​ត ទីណា និង​ក្រុមការងារ​ក្រសួង​ដែល​រៀបចំ​ពិធី​នេះ​ឡើង​។​

​លោក​បាន​ប្តេជ្ញាចិត្ត នឹង​ធ្វើខ្លួន​ជា​មន្ត្រី​ល្អ​ទាំង​សមត្ថភាព សកម្មភាព និង​សុចរិត​ភាព​ក្នុងការ​ធ្វើ​ការបម្រើ​កសិករ​និង​ប្រជាពលរដ្ឋ​។​

​លោក យ៉ង សាំង​កុមារ អតីត​ថ្នាក់ដឹកនាំ​ដ៏​សំខាន់​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ​នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២ ត្រាស់បង្គាប់​តែងតាំង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ ក្រសួង​កសិកម្ម ខណៈ​លោក ឡឹ​ក សុធារ ដែល​ជា​មនុស្ស​ជំនិត​មួយ​រូប​របស់​លោក ត្រូវបាន​តែងតាំង​ជា អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​។​

​លោក យ៉ង សាំង កុមារ គឺ​ជា​អ្នកជំនាញ​កសិកម្ម​មួយរូប ដែល​បាន​បញ្ចប់​ការសិក្សា​ពី​ប្រទេស​អាល្លឺម៉ង់​។ តាមរយៈ​តួនាទី​ជា​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នា​ពេលកន្លងមក លោក​តែង​ចូលរួម​បញ្ចេញ​ទស្សនៈ នានា លើ​វិស័យ​កសិកម្ម ហើយ​លោក​ផ្ទាល់​ក៏​មាន​បង្កើត​សមាគម​ចែករំលែក ចំណេះ​ជំនាញ និង​អភិវឌ្ឍន៍​លើ​វិស័យ​កសិកម្ម​នេះ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ