ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​ប្រគល់ និង​ទទួល​ប្រាក់​កម្ចី​ពី​កូរ៉េខាងត្បូង​ជិត ២​ពាន់​លាន​ដុល្លារ​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​ប្រគល់ និង​ទទួល​ប្រាក់​កម្ចី​ពី​កូរ៉េខាងត្បូង​ជិត ២​ពាន់​លាន​ដុល្លារ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់ និង​ទទួល​ប្រាក់កម្ចី​សរុប​ជិត ២​ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​គាំទ្រ​ការអភិវឌ្ឍ​នៅ​កម្ពុជា​។ ពិធី​នេះ​នឹង​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​។

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានឱ្យដឹងថា ពិធី​ចុះ​ហេត្ថលេខា​នេះ​មាន​ចំនួន​ពីរ​រួមមាន​៖

១-​ការចុះហត្ថលេខា​លើ​កិច្ចសម្របសម្រួល​ក្រប​ខណ្ឌ ស្ដីពី​ការ​ផ្ដល់​ឥណទាន​សម្បទា​ន នៃ​មូលនិធិ​សហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​២០២២-២០២៦ ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន ១៥០០​លាន​ដុល្លារ​អាមេរិក​។ ឯកសារ​នេះ ត្រូវ​ចុះហត្ថលេខា​រវាង​ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង ឯកឧត្តម​
​ប៉ាក ហឹង​ឃ្យង (PARK Heung-kyeong) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​កម្ពុជា​។

២-​ការចុះហត្ថលេខា​លើ​គម្រោង​ពង្រឹង​សមត្ថភាព​ប្រព័ន្ធ​បណ្ដាញ​បញ្ជូន​អគ្គិសនី​នៅ​ខេត្ត​ព្រះសីហនុ ដែល​មាន​ទឹកប្រាក់​ចំនួន ៧០,០០០,០០០​ដុល្លារ​អាមេរិក និង​គម្រោង​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ (​ផ្សារ​ចាស់​-​ជ្រោយចង្វារ​, ជ្រោយចង្វារ​-​អរិយ​ក្សត្រ​) ដែល​មាន​ទឹកប្រាក់​ចំនួន ២៤៥,៩០៩,០០០​ដុល្លារ​អាមេរិក​។​

​គម្រោង​ទាំង​ពីរ​នេះ ចុះហត្ថលេខា​ដោយ​ឯកឧត្តម​
​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកស្រី Minnie CHEY ប្រធាន​មូលនិធិ​សម្រាប់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច នៃ​ធនាគារ​នីហ័រណ​អាហ័រណ​កូរ៉េ​ប្រចាំ​កម្ពុជា​។

​ក្រសួងការបរទេស​កម្ពុជា បាន​គូសបញ្ជាក់ ឥណទាន​សម្បទាន​ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​នា​ពេល​នេះ នឹង​ចូលរួម​ចំណែក​ដ៏​សំខាន់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុងកា​រ​ពន្លឿន​ការអភិវឌ្ឍ​សេដ្ឋកិច្ច ព្រមទាំង​ពង្រឹង​បន្ថែមទៀត នូវ​ទំនាក់ទំនង​ល្អ ដែល​មាន​ស្រាប់​រវាង​ប្រជាជាតិ​ទាំងពីរ​៕

Filed in: ព័ត៌មានជាតិ