ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ផ្លាស់ប្ដូរ​ប្រធាន​ក្រុម​ផ្ដល់​ទិដ្ឋាការ ប្រចាំ​ប៉ុស្ដិ៍នគរបាល​ច្រកទ្វារ​ព្រំដែន​អន្ដរជាតិ​បាវិត​, វរសេនីយ៍ឯក មាស ឌី ជំនួស​វរសេនីយ៍ឯក ញែត ស៉ីណាត​

ផ្លាស់ប្ដូរ​ប្រធាន​ក្រុម​ផ្ដល់​ទិដ្ឋាការ ប្រចាំ​ប៉ុស្ដិ៍នគរបាល​ច្រកទ្វារ​ព្រំដែន​អន្ដរជាតិ​បាវិត​, វរសេនីយ៍ឯក មាស ឌី ជំនួស​វរសេនីយ៍ឯក ញែត ស៉ីណាត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​)៖ នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ លោក​ឧត្ដមសេនីយ៍ទោ លី សុខ​គួង តំណាង​លោក​ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករង និង​ជា​ប្រធាន​នាយកដ្ឋាន បាន​អញ្ជើញ​ប្រកាស​ប្រធាន​ក្រុម​ផ្ដល់​ទិដ្ឋាការ​ថ្មី​ប្រចាំការ នៅ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត​។​

​ពិធី​ប្រកាស​ខាងលើ​មាន​ការចូលរួម​ពី លោក​នាយករង​ស្នាក់ការ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត នាយការិយាល័យ​ផ្តល់​ទិដ្ឋាការ នាយរង​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ តំណាង​ប្រធាន​ក្រុម​ប្រមូល​ថវិកា​ចំណូល តំណាង​ប្រធាន​គយ និង​រដ្ឋាករ អនុប្រធាន​ក្រុម​ផ្ដល់​ទិដ្ឋាការ និង​សមាជិក​ក្រុម​ផ្ដល់​ទិដ្ឋាការ​មួយចំនួនទៀត នៅ​បន្ទប់​ប្រជុំ​ក្រុម​ផ្ដល់​ទិដ្ឋាការ​ប្រចាំការ​នៅ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត​។​

​សូមបញ្ជាក់​ថា នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​អន្តោប្រវេសន៍ ចេញ​លិខិត​បង្គាប់កា​រលោក​វរសេនីយ៍ឯក មាស ឌី ជា​ប្រធាន​ក្រុម​ផ្ដល់​ទិដ្ឋាការ ប្រចាំការ​នៅ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត ជំនួស​លោក​វរសេនីយ៍ឯក ញែត ស៊ី​ណាត អត្តលេខ ០៥៥២០ មក​បម្រើ​ការងារ​នៅ​អង្គភាព​ដើម​វិញ​៕

Filed in: ព័ត៌មានជាតិ