ទាន់ហេតុការណ៍
កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ==>រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ

​សម្ដេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ គ​.​ជ​.​អ​.​ប​. លើក​ទី​២០ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​

​សម្ដេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ គ​.​ជ​.​អ​.​ប​. លើក​ទី​២០ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៥​កើត ខែ​មិគសិរ ឆ្នាំខាល​ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ហៅ​កាត់​ថា គ​.​ជ​.​អ​.​ប​. បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ គ​.​ជ​.​អ​.​ប​. លើក​ទី​២០ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​។​

​កិច្ចប្រជុំ​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាន​អង្គភាព និង​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ចំណុះ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបេត្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​.) ជាច្រើនរូប​ទៀត​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន គ​.​ជ​.​អ​.​ប​. មានប្រសាសន៍ថា​កិច្ចប្រជុំ​លើក​ទី​២០ របស់ គ​.​ជ​.​អ​.​ប​. នាពេលនេះ ក្នុង​គោលបំណង​ពិនិត្យ​វឌ្ឍនភាព បញ្ហា​ប្រឈម និង​ពិភាក្សា​សេចក្តីព្រាង​ឯកសារ​សំខាន់ៗ​មួយចំនួន​រួមមាន ផែនការ​អនុវត្ត​៥​ឆ្នាំ ដំណាក់កាល​ទី​១ ពី​ឆ្នាំ​២០២១​ដល់​ឆ្នាំ​២០២៥ សេចក្តីព្រាងច្បាប់​ចំនួន​៣ គឺ​ច្បាប់​តំបន់ការពារធម្មជាតិ ច្បាប់​ព្រៃឈើ និង​ច្បាប់​ជលផល និង​បញ្ហា​ផ្សេងៗ​មួយចំនួនទៀត​។​

​សម្ដេច បាន​គូសបញ្ជាក់​ជូន​អង្គប្រជុំ​ថា​កម្មវិធី​ជាតិ​ដំណាក់កាល​ទី​២ ជា​ផែនទី​បង្ហាញផ្លូវ​ដ៏​ច្បាស់លាស់​មួយ​សម្រាប់​បន្ត និង​ជំរុញ​ការធ្វើ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ស៊ីជម្រៅ តាមរយៈ​ការពិនិត្យ​មើល​ឡើងវិញ​នូវ​រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និង​ការបែងចែក​មុខងារ សិទ្ធិអំណាច តួនាទី ភារកិច្ច និង​ការទទួលខុសត្រូវ​ឱ្យ​កាន់តែ​មាន​ភាពច្បាស់លាស់​រវាង​ក្រសួង ស្ថាប័ន​នៅ​ថ្នាក់ជាតិ​ជាមួយនឹង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ក្នុង​ចំណោម​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នី​មួយៗ​។​

​សម្ដេច​បន្តថា គោលបំណង​សំខាន់​នៃ​ការបែងចែក​ឡើងវិញ​នូវ​មុខងារ សិទ្ធិអំណាច តួនាទី ភារកិច្ច និង ការទទួលខុសត្រូវ​ក្នុង​ចំណោម​ស្ថាប័ន​សាធារណៈ​ទាំងនេះ គឺ​ដើម្បី​ធានា​ដល់​ការលើកកម្ពស់​ប្រសិទ្ធភាព និង​គុណភាព​សេវាសាធារណៈ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ស្របតាម​គោលការណ៍​អភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​សំដៅ​ចូលរួម​ចំណែក​លុបបំបាត់​ភាពក្រីក្រ និង​លើកកម្ពស់​គុណភាព​ជីវិត​របស់​ប្រជា​ពលរដ្ឋ​ប្រកបដោយ​បរិយាប័​ន្ន យុត្តិធម៌ និង​សមធម៌​សង្គម​។​

​សម្ដេច​បន្តថា ក្នុង​ដំណាក់កាល​នៃ​ការអនុវត្ត​កម្មវិធី​ជាតិ​លើក​ទី​១ (២០១០-២០២០) រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន​នានា រួម​ទាំង​ក្រសួងមហាផ្ទៃ​ផងដែរ បាន​ផ្ទេរ​មុខងារ សិទ្ធិអំណាច និង​ធនធាន​មួយចំនួន​ទៅ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ហើយ​កិច្ចការ​នេះ​បាន​រៀបចំឡើង​ជា​ជំហានៗ តាម​ដំណាក់កាល​នី​មួយៗ​ដោយ​មាន​ការពិភាក្សា ការពិគ្រោះ​យោបល់ និង​ការឯកភាព​ស្រុះស្រួល​គ្នា​។ សម្ដេច​សង្កត់ធ្ងន់​ថា កន្លងមក មាន​ការលើកឡើង​ថា​ការធ្វើ​កំណែទម្រង់​វិមជ្ឈការ ឬ​ការផ្ទេរ​មុខងារ​ទាំងនេះ គឺជា​ការប្រមូល ឬ​ការផ្ទេរសិទ្ធិ​អំណាច​មក​ឱ្យ​ក្រសួង​មហាផ្ទៃ​។​

​សម្ដេច បានចាត់ទុក​ការយល់ឃើញ​ខាងលើ​នេះ​ថា​ការ​មិន​ត្រឹមត្រូវ ដ្បិត​ច្បាប់​រៀបចំ​អង្គការ​បាន​តម្រូវ​ឱ្យ​បង្កើត​គណៈកម្មាធិការ​អន្តរក្រសួង​មួយ​គឺ គ​.​ជ​.​អ​.​ប​. ដែល​មាន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជា​ប្រធាន ឬ​អាច​កំណត់​បាន​ថា ជា​ក្រសួង​នាំមុខ​ក្នុង​ការសម្របសម្រួល​ដំណើរការ​កំណែទម្រង់​នេះ ហេតុនេះ​ក្នុង​នាម គ​.​ជ​.​អ​.​ប​. សម្ដេច​បញ្ជាក់​ជូន​ថា​ការធ្វើ​វិមជ្ឈការ​គឺជា​ការផ្ទេរសិទ្ធិ​អំណាច ផ្ទេរ​មុខងារ ផ្ទេរ​ធនធាន និង​ផ្ទេរ​ការទទួលខុសត្រូវ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឬ​អាច​និយាយ​ម្យ៉ាងទៀត​ថា ជា​ការផ្ទេរសិទ្ធិ​អំណាច​ទៅឱ្យ​ប្រជាពលរដ្ឋ​តាមរយៈ​ក្រុមប្រឹក្សា​ជាប់​ឆ្នោត​នៅ​ថ្នាក់ក្រោម​ជាតិ​ដែល​ជា​តំណាង​របស់​ខ្លួន គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ និង​សហគមន៍​នៅ តាម​មូលដ្ឋាន​នី​មួយៗ​។​

​សម្ដេច​បាន​បញ្ជាក់ជូន​កិច្ចប្រជុំ​ទៀតថា ក្នុង​ដំណើរការ​ធ្វើ​វិមជ្ឈការ និង​វិសហមជ្ឈការ​កន្លងមកនេះ ក្រសួងមហាផ្ទៃ បាន​ផ្ទេរ​សិទ្ធិអំណាច មុខងារ ធនធាន និង​ការទទួលខុសត្រូវ​ជា ច្រើន​រួចមកហើយ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ រួមមាន​ដូចជា ការផ្ទេរសិទ្ធិ​អំណាច ធនធាន និង​ការទទួលខុសត្រូវ​លើ​ការគ្រប់គ្រង​ការផ្តល់​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ ការផ្ទេរ​បុគ្គលិក​ក្របខណ្ឌ​ក្រសួង​មហាផ្ទៃ​ប្រមាណ​ជាង ៧.០០០​នាក់ ទៅ​ស្ថិតក្រោម​ការ​គ្រប់ គ្រង​ដោយ​ផ្ទាល់​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​សម្ដេច​បាន​បន្ថែមថា «​ប្រសិនបើ​មិន​មាន​ការផ្ទេរសិទ្ធិ​អំណាច មុខងារ និង​ធនធាន​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ ក្រោម​ជាតិ ដំណើរការ​កំណែទម្រង់​នេះ​មិន​អាច​ចាត់ទុកថា​ជា​ដំណើរការ​កំណែទម្រង់ វិមជ្ឈការ និង​វិសហមជ្ឈការ​បាន​ឡើយ ហើយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែល​មិន​មាន​តួនាទី មុខងារ និង​សិទ្ធិ​អំណាច​ជាក់លាក់​ប្រៀបដូចជា រដ្ឋបាល​ដែល​មាន​ដៃ​ទទេ មិន​អាច​ក្លាយ​ជា​រដ្ឋបាល​ដែល​ត្រូវ​គ្រប់គ្រង​តាម​គោលការណ៍​នៃ​រដ្ឋបាល​ឯកភាព និង​តាម​បែប​ប្រជាធិបតេយ្យ ដែល​ធានា​ដល់​ការសម្របសម្រួល​រាល់​សកម្មភាព​រដ្ឋបាល​សាធារណៈ​សម្រាប់​ផល ប្រយោជន៍​ប្រជាពលរដ្ឋនៅក្នុង​ដែនដី​របស់​ខ្លួន ដូចដែល​បាន​កំណត់​ក្នុង​ច្បាប់រៀបចំអង្គការ បានឡើយ​។​

​សម្ដេច​រម្លឹកថា ការធ្វើ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នាពេល​បច្ចុប្បន្ន មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ដំណើរការ​ផ្ទេរ​មុខងារ ធនធាន សិទ្ធិ អំណាច​ពី​ថ្នាក់​ជាតិ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្នុងសម័យ​រដ្ឋ​កម្ពុជា​ដែល​រដ្ឋាភិបាល​នៅពេល​នោះ​បាន​ផ្ដល់​សិទ្ធិអំណាច មុខងារ ធនធាន និង​ការទទួលខុសត្រូវ​យ៉ាងច្រើន​ទៅ ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ហើយ​មន្ទីរ ការិយាល័យ អង្គភាព​ជំនាញ​នានា​ធ្វើ​ជា​សេនាធិការ និង​ស្ថិត​ក្រោម​ការដឹកនាំ​សម្របសម្រួល និង​គ្រប់គ្រង​ដោយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នី​មួយៗ​ដែល​ពេលនោះ​ហៅថា​គណៈកម្មាធិការ​ប្រជាជន​ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ឃុំ សង្កាត់​។​

​សម្ដេច បាន​បន្តទៀតថា ការរៀបចំ​បែបនេះ​បាន​ធ្វើឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​មាន​សមត្ថភាព និង​ការទទួលខុសត្រូវ​ជាក់​លាក់ ប្រកប​ដោយ​ភាពម្ចាស់ការ​ក្នុង​ការពារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការផ្តល់ សេវា ការអភិវឌ្ឍ​មូលដ្ឋាន និង​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុងស្ថានភាព​ដែល​ប្រទេស យើង​មាន​សង្គ្រាម​ស៊ីវិល​៕

Filed in: ព័ត៌មានជាតិ