ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ឯកឧត្តម​រដ្ធមន្ដ្រី ឌិ​ត ទីណា ៖​នៃ​ក្រសួង​កសិកម្ម​បាន​ស្ដាប់​បទ​បង្ហាញ​អំពី​យុទ្ធសាស្ត្រ និង​ផែនការអភិវឌ្ឍន៍​របស់​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ដែល​ធ្វើឡើង​ដោយ​ថ្នាក់​ដឹកនាំ​នៃ​សាកលវិទ្យាល័យ​ផ្ទាល់​

​ឯកឧត្តម​រដ្ធមន្ដ្រី ឌិ​ត ទីណា ៖​នៃ​ក្រសួង​កសិកម្ម​បាន​ស្ដាប់​បទ​បង្ហាញ​អំពី​យុទ្ធសាស្ត្រ និង​ផែនការអភិវឌ្ឍន៍​របស់​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ដែល​ធ្វើឡើង​ដោយ​ថ្នាក់​ដឹកនាំ​នៃ​សាកលវិទ្យាល័យ​ផ្ទាល់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖​នា​ព្រឹក​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២២ នៅ​ទីស្ដីការ​ក្រសួង​កសិកម្ម ឯកឧត្តម ឌិ​ត ទីណា រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​សហការី​នៃ​ក្រសួង​បាន​ស្ដាប់​បទ​បង្ហាញ​អំពី​យុទ្ធសាស្ត្រ និង​ផែនការអភិវឌ្ឍន៍​របស់​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ដែល​ធ្វើឡើង​ដោយ​ថ្នាក់​ដឹកនាំ​នៃ​សាកលវិទ្យាល័យ​ផ្ទាល់​។​

​កសិកម្ម គឺជា​វិស័យ​ដែលមាន​វិសាលភាព​ទូលំទូលាយ​។ ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​គឺ​ជា​រឿង​ដ៏​សំខាន់​និង​ចាំបាច់ ដើម្បី​អភិវឌ្ឍ​វិស័យ​នេះ​ឱ្យ​ដើរ​ទៅ​មុខ​។ ជា​ចក្ខុវិស័យ​នាពេល​អនាគត ខ្ញុំ​ចង់​ជំរុញ​ឱ្យ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ក្លាយ​ជា​សាកលវិទ្យាល័យ​នាំមុខ​មួយ នៅក្នុង​ប្រទេស និង​នៅក្នុង​តំបន់​។​

​ដើម្បី​សម្រេច​គោលដៅ​នេះ​បាន ឯកឧត្តម​រដ្ធមន្ដ្រីក​សិ​កម្ម បាន​ណែនាំ​ឱ្យ​មាន​ការអនុវត្ត​ទ្រឹស្តី​ផ្សារភ្ជាប់​នឹង​ការងារ​ក្នុង​មជ្ឈដ្ឋាន​វិជ្ជាជីវៈ​ផ្ទាល់​តែម្តង​។ ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​ទៀត សិស្ស​ចេញពី​សាលា​កសិកម្ម​នឹង​ក្លាយជា​ធនធានមនុស្ស​ដ៏​ពេញនិយម​សម្រាប់​ក្រុមហ៊ុន​ទាំងឡាយ​។​

​នៅ​ឆ្នាំ​ខាងមុខនេះ គុណភាព​សិក្សា​នឹង​កាន់តែ​ខ្ពស់​ឡើង តាមរយៈ​ការពង្រឹង​បន្ថែម​ភាសា​អង់គ្លេស ព័ត៌មានវិទ្យា មុខវិជ្ជា​គ្រប់គ្រង​និង​គណនេយ្យ ដែល​ជា​មូលដ្ឋានគ្រឹះ​ដើម្បីឱ្យ​សិស្ស​មាន​កំរិតវប្បធម៌​ដឹកនាំ​ខ្ពស់​។​

​ឯកឧត្តម​រដ្ធមន្ដ្រីក​សិ​កម្ម សង្ឃឹមថា ទាំងនេះ​នឹង​ទាក់ទាញ​សិស្ស​ពូកែ​ទាំងឡាយ​ឱ្យ​ចង់​ចូលរៀន​នៅ​សាល​ក​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម ដោយ​ក្នុង​នោះ យើង​បើក​ទ្វារ​ស្វាគមន៍​ផងដែរ ទៅ​ដល់​សិស្ស​ដែល​មាន​ពិការភាព​។​

​ក្រៅ​តែ​អំពី​ការបណ្ដុះបណ្ដាល ផ្ដល់​ចំណេះដឹង​ដល់​សិស្ស ឯកឧត្តម ឌិ​ត ទីណា រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ​នៃ​សាកលវិទ្យាល័យ​គិតពី​និរន្ដរភាព និង​ស្វ័យភាព​ហិរញ្ញវត្ថុ​របស់​ខ្លួន ធ្វើយ៉ាងណា​ធានា​ឱ្យបាន​នូវ​ការផ្ដល់​ការសិក្សា​ប្រកបដោយ​គុណភាព​ដល់​និស្សិត​។​

Filed in: ព័ត៌មានជាតិ