ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

កម្លាំង​នគរបាល​ចុះ​ត្រួតពិនិត្យ​ច្រករបៀង​ប៉ុស្ត៍​ដើម​ខ្នុរ​ក្រោយពី​មាន​ព័ត៌មា​ន​ចុះ​ថា​មាន​អ្នក​លួច​ឆ្លងដែន​មនុស្ស​ខុសច្បាប់​

កម្លាំង​នគរបាល​ចុះ​ត្រួតពិនិត្យ​ច្រករបៀង​ប៉ុស្ត៍​ដើម​ខ្នុរ​ក្រោយពី​មាន​ព័ត៌មា​ន​ចុះ​ថា​មាន​អ្នក​លួច​ឆ្លងដែន​មនុស្ស​ខុសច្បាប់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០២២ ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​លោកស្រី​ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង​ខេត្ត​បន្ទាយមានជ័យ ទទួលបន្ទុក​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនិកជន អមដំណើរ​ដោយ លោក​វរៈ​សេ​នីយ៌ឯក សួង សៅ មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​គោក​៨១៥ និង​យោធា​សឹក​រង​ក្រុង​ប៉ោយ​ប៉ែត ដែល​ប្រចាំការ​ត្រង់​ចំណុច​ដើម​ខ្នុរ បាន​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​ចំណុច​ច្រក​ដើម​ខ្នុរ ក្រោយ​មាន​ការចុះផ្សាយ​ព័ត៌មាន​ថា​មាន​ពលករ​ឆ្លងដែន​ខុសច្បាប់ ។​

​ដោយយោង​តាម​ការចុះ​ត្រួតពិនិត្យ​នៅ​ចំណុច​ទីតាំង​ខាងលើ នឹង​មាន​បងប្អូន​សារព័ត៌មាន​ជាច្រើន​អង្គភាព​បាន​ចុះ​ពិនិត្យ​ជាមួយគ្នា​នោះ​ផងដែរ ទីតាំង​ខាងលើ​ពុំ​មាន​ដូច​រូបភាព នឹង​វីដេអូ ដែល​បាន​ចុះផ្សាយ​ថា​ចំណុច​ទីតាំង​ច្រករបៀង​ដើម​ខ្នុរ មាន​ពលករ​ឆ្លងដែន​ខុសច្បាប់​ដូច​ការចុះផ្សាយ​នោះឡើយ ។​

​ក្នុង​នោះ​ផង​ដែរ លោក​វីរ​សេនីយ៍​ឯក សួង សៅ ក៏​បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ផងដែរ​ថា ត្រង់​ចំណុច​ច្រក​ដើម​ខ្នុរ ដែល​គ្រប់គ្រង​ដោយ​លោក ប៊ុន គុន នាយ​ប៉ុស្តិ៍​ចំបក់ នៃ​វរៈ​ការពារ​ព្រំដែន​គោក​៨១៥ និង យោធា​សឹក​រង​ក្រុង​ប៉ោយប៉ែត​ដែល​ប្រចាំការ​ត្រង់​ចំណុច​ខាងលើ​នេះ មិន​មាន​ពលករ​ឆ្លង​ដែន​ខុសច្បាប់ ដូច​ការចុះផ្សាយ​ចោទប្រកាន់​នោះ​ឡើយ ទាំង​រូបភាព នឹង​វីដេអូ ពិតជា​មិន​មែន​ទីតាំង​ច្រក​ដើម​ខ្នុរ​នោះទេ ។​

​លោក​វីរ​សេនីយ៍​ឯក សួង សៅ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​សារព័ត៌មាន សូម​ចុះផ្សាយ​ព័ត៌មាន​ឲ្យមាន​វិជ្ជាជីវៈ យក​ព័ត៌មាន​ពិត ច្បាស់លាស់ ជៀសវាង​ផ្សាយ​ព័ត៌មាន​មិន​ពិត នាំឲ្យ​ប៉ះពាល់​ដល់​កិត្តិយស បំបាក់​ទឹកចិត្ត បើ​មិន​បាន​លើកទឹកចិត្ត​ទេ កុំ​បំពាន​កងកម្លាំង​ដែល​ការពារ​ព្រំដែន លះបង់ ឆ្ងាយ​ប្រពន្ធ​កូន ផ្ទះសំបែង ដោយ​គោរព​បទបញ្ជា​ថ្នាក់ដឹកនាំ ការពារ​បទល្មើស នឹង​ពលករ​ឆ្លងដែន​ខុសច្បាប់ តាម​ខ្សែរ​បន្ទាត់​ការពារ​ព្រំដែន ៕

Filed in: ព័ត៌មានជាតិ