ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

សកម្មភាព​នគរបាល​ការពារ​មណ្ឌល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​ដឹកជញ្ជូន​សន្លឹក​កិច្ចការ​ប្រឡង​ត្រឡប់​ទៅ​ភ្នំពេញ​

សកម្មភាព​នគរបាល​ការពារ​មណ្ឌល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ និង​ដឹកជញ្ជូន​សន្លឹក​កិច្ចការ​ប្រឡង​ត្រឡប់​ទៅ​ភ្នំពេញ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ​៖ សកម្មភាព​របស់​កម្លាំង​នគរបាល​ខេត្ត​បន្ទាយមានជ័យ ចុះ​បំពេញបេសកកម្ម យាម​ល្បាត និង​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​អំឡុងពេល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ថ្ងៃ​ទី​០៥–០៦-០៧ ខែ​ធ្នូ ឆ្នាំ​២០២២​។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ចាត់តាំង​លោក​ឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ដឹកនាំ​កម្លាំង​នគរបាល​ចំនួន​១៣០​នាក់ ចូលរួម​ការពារ​សន្តិ​សុខ សណ្តាប់ធ្នាប់ នៅតាម​មណ្ឌល​ប្រឡង​ចំនួន​៤​កន្លែង ក្នុងចំណោម​មណ្ឌល​ប្រឡង​ទាំង​៧ រួម​រួមមាន​: ១-​វិទ្យាល័យ​សិរីសោភ័ណ ២-​វិទ្យាល័យ​សម្តេចឪ ៣-​សាលាបឋមសិក្សា ហ៊ុន សែន សុ​ភី ៤-​សាកលវិទ្យាល័យ​ជាតិ​មានជ័យ​។​

​លោក​ឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរង ផែន​សណ្តាប់​សាធារណ​: បានឲ្យដឹងថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ រយះពេល​២​ថ្ងៃ មណ្ឌល​ប្រឡង​ទាំង​៧ មាន​សភាព​ស្ងប់ស្ងាត់ សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ ពុំ​មាន​បាតុភាព​ឬ​បទល្មើស​អ្វី​ឡើយ​។

​នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ កម្លាំង​នគរបាល​ផែន​សណ្តាប់ធ្នាប់​សាធារណ​: នគរបាល​នៃ​ខេត្ត​បន្ទាយមានជ័យ បាន​ប្រើប្រាស់​កម្លាំង​និង​រថយន្ត​ស៉ឺរ៉ែន​ការពារ​ជូនដំណើរ​ប្រតិ​ភូ​ក្រសួង​អប់រំ​យុវជន​និង​កីឡា នាំ​យក​ឯកសារ​សន្លឹក​កិច្ចការ​ប្រឡង​របស់​បេក្ខជន ត្រឡប់​ទៅ​រាជធានី​ភ្នំពេញ​វិញ​ដោយ​សុវត្ថិភាព​៕

Filed in: ព័ត៌មានជាតិ