ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំ​បើក​កិច្ចប្រជុំ​ក្រុមការងារ​ឧត្តមម​ន្ដ្រី​ទទួល​បន្ទុក​ព័ត៌មាន​អា​ស៊ាន នៅ​ខេត្ត​សៀមរាប​

​ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំ​បើក​កិច្ចប្រជុំ​ក្រុមការងារ​ឧត្តមម​ន្ដ្រី​ទទួល​បន្ទុក​ព័ត៌មាន​អា​ស៊ាន នៅ​ខេត្ត​សៀមរាប​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ដឹកនាំ​បើក​កិច្ចប្រជុំ​លើក​ទី​៧ ក្រុមការងារ​ឧត្តមម​ន្ត្រី​ទទួលបន្ទុក ព័ត៌មាន​អាស៊ាន ស្តីអំពី​ព័ត៌មាន ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល (7th ASEAN SOMRI Working Group Meeting on Information, Media and Training)​។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​សណ្ឋាគារ រី​ជែន​ស៊ី​អង្គរ ខេត្តសៀមរាប ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៦-៩ ខែ​ធ្នូ ឆ្នាំ​២០២២ ដោយ​មាន​ការអញ្ជើញ​ពី​មន្ត្រីជាន់ខ្ពស់ ផ្នែក​ព័ត៌មាន តំណាង​បណ្តា​ប្រទេស​នីមួយៗ​ជា​សមាជិក​អាស៊ាន​ទាំង​១០ ដោយ​ធ្វើ​ការប្រជុំ​ផ្ទាល់ និង​តាម​ប្រពន្ធ័​វីដេអូ អន​ឡាញ​។​

​ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍ថា នេះ​ជា​លើកទីមួយ​ហើយ​សម្រាប់​ក្រសួង​ព័ត៌មាន​កម្ពុជា ដែល​រៀបចំ​កិច្ចប្រជុំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន បន្ទាប់ពី​រងគ្រោះ​ដោយ​ជំងឺ​រាតត្បាត​កូវី​ដ​១៩ នៅ​ចុងឆ្នាំ​២០១៩ ដែល​បាន​ផ្លាស់ប្តូរ​របៀប​រស់នៅ និង​ការងារ និង​បង្ក​ផលប៉ះពាល់​លើ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​វិស័យ​ផ្សេងៗ​ទៀត នៅ​ទូទាំង​ពិភពលោក​។ ចំពេល​មាន​ការរីក​រាលដាល​នៃ​កូវី​ដ​១៩ ព័ត៌មាន​ក្លែងក្លាយ និង​ព័ត៌មាន​មិន​ពិត កើនឡើង​ដល់​កម្រិត​ខ្ពស់ ជះឥទ្ធិពល​លើ​នយោបាយ សេដ្ឋកិច្ច សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​វប្បធម៌ គឺ​មិន​អាច​ប្រកែក​បាន ហើយ​វា​រំខាន​ដល់​ការរួបរួម និង​សន្តិភាព​របស់​ប្រទេស ធ្វើឲ្យ​មាន​ការមិនទុក​ចិត្ត​គ្នា ការបែកបាក់ និង​អំពើ​ហិង្សា​រវាង​ប្រជាជន​កាន់តែ​ធ្ងន់ធ្ងរ និង​ធ្វើឲ្យប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត​សកល ព័ត៌មាន​មិន​ពិត រីក​រាលដាល​លឿន​ជាង​មេរោគ​ទៅទៀត វា​បាន​បង្ក​ឲ្យមាន​ការថប់អារម្មណ៍ និង​ការភ័យខ្លាច​យ៉ាងខ្លាំង នៅ​ក្នុង​ចិត្ត​របស់​មនុស្ស និង​ការមិនទុកចិត្ត​នៅក្នុង​សហគមន៍​មួយ​។ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ដើមឆ្នាំ​២០២០ បានបញ្ជាក់​សារជាថ្មី​ថា «​ជំងឺ​កូវី​ដ​-១៩ ជា​ជំងឺ​ដ៏​កាច​សាហាវ ប៉ុន្តែ​ព័ត៌មាន​ក្លែងក្លាយ គឺ​សាហាវ​ជាង​»​។ ចំណេះដឹង​អំពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ចំណេះដឹង​ផ្នែក​ព័ត៌មាន​បាន​ក្លាយ ជា​ឧបករណ៍​សំខាន់​ជាង​នៅក្នុង​សង្គម សម្រាប់​ការប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ ដោយ​បាន​បង្រៀន​ប្រជាជន​អំពី​របៀប​ប្រមូល​ផ្ទៀងផ្ទាត់ និង​ប្រើប្រាស់​ព័ត៌មាន​ឲ្យបាន​ត្រឹមត្រូវ និង​ប្រកបដោយ​ក្រមសីលធម៌ នៅ​ក្នុង​ពិភព​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដែល​នាំ​ទៅដល់​ការកាត់បន្ថយ​ព័ត៌មាន​ក្លែងក្លាយ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ធ្វើ​ការចែករំលែក​បទពិសោធន៍​ខ្លះៗ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ នៅក្នុង​សង្គម​កម្ពុជា ក្រៅ​ពី​ការ​ដាក់ឲ្យ​ប្រើប្រាស់ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អក្ខរកម្ម​ព័ត៌មាន ក្រសួង​ព័ត៌មាន ក៏​បាន​បង្កើត​គណៈកម្មាធិកា​រ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ នៅ​ថ្នាក់​រដ្ឋមន្ត្រី នៅ​ពាក់កណ្តាល​ឆ្នាំ​២០២០​។​

​ឯកឧត្តម បន្ថែមទៀតថា ត្រូវ​ពិនិត្យមើល​ឡើងវិញ​នូវ​កម្រិត នៃ​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​អ្នកសារព័ត៌មាន និង​យុទ្ធសាស្ត្រ​ទំនាក់ទំនង​ដែល មាន​ស្រាប់​ក្នុង​ការចែករំលែក​ព័ត៌មាន លើកកម្ពស់​ភាពជឿជាក់​របស់​អ្នកសារព័ត៌មាន ការរាយការណ៍​ព័ត៌មាន​ត្រឹមត្រូវ ព្រម​ទាំង​ការបង្កើត​ខ្លឹមសារ ដែល​មាន​ឥទ្ធិពល រវាង​អ្នកសារព័ត៌មាន​ក្នុង​រដ្ឋ​សមាជិក​អាស៊ាន​។ កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រតិបត្តិ​ករ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដូចជា facebook, tiktok ជាដើម ក៏​ស្ថិត​នៅក្រោម​របៀបវារៈ​នៃ​ការប្រយុទ្ធប្រឆាំង​នឹង​ការ​ក្លែងបន្លំ​នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។​

​ក្រសួង​ព័ត៌មាន​កម្ពុជា គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការបង្កើត​ក្រុមការងារ​អាស៊ាន​ស្តីពី​ព័ត៌មាន​ក្លែងក្លាយ (ASEAN TFFN) និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល នៃ​កិច្ចប្រជុំ​លើកដំបូង​របស់​ខ្លួន​ដែល​បាន​ធ្វើឡើង​នៅក្នុង​ខែតុលា​ឆ្នាំ​នេះ​។ ក្រសួង​ក៏​ស្វាគមន៍​ចំពោះ​សកម្មភាព​ដែល​បាន​ស្នើឡើង​ដោយ​ប្រទេស​អូស្ត្រាលី ដើម្បី​គាំទ្រ TFFN ក្រោម​ការឧបត្ថម្ភ​នៃ​ភាព​ជា​ដៃគូ​នយោបាយ​-​សន្តិសុខ​អាស៊ាន​-​អូស្ត្រាលី​៕

 

Filed in: ព័ត៌មានជាតិ