ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​កិច្ចប្រជុំ​សម្របសម្រួល​ការអនុវត្ត​ផែនការ​កិច្ចការពារ​កុមារ​ខេត្ត ប្រចាំ​ត្រីមាស​ទី​៤ ឆ្នាំ​២០២២!

​កិច្ចប្រជុំ​សម្របសម្រួល​ការអនុវត្ត​ផែនការ​កិច្ចការពារ​កុមារ​ខេត្ត ប្រចាំ​ត្រីមាស​ទី​៤ ឆ្នាំ​២០២២!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​) ៖ នៅ​ថ្ងៃ​ពុធ ១៤​កើត ខែ​មិគសិរ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២២ គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្ត (​គ ក ស ក ) បាន​ដំណើរការ​កិច្ចប្រជុំ​សម្របសម្រួល​ស្តីពី ការអនុវត្ត​ផែនការ​កិច្ចការពារ​កុមារ​ខេត្ត ប្រចាំ​ត្រីមាស​ទី​៤ ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​លោកជំទាវ ស៊ិន ណ​ម សមាជិកា​ក្រុមប្រឹក្សា​ខេត្ត និង​ជា​ប្រធាន គ​.​ក​.​ស​.​ក ខេត្ត និង​ជា​ប្រធានកិត្តិយស​ក្រុមការងារ​កិច្ចការពារ​កុមារ និង​លោកស្រី យូ សុភា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​កិច្ចការពារ​កុមារ​ថ្នាក់​ខេត្ត ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី តំណាង​មន្ទីរ អង្គភាព​ពាក់ព័ន្ធ ប្រធាន គ ក ស ក ក្រុង​-​ស្រុក អភិបាលរង​ទទួលបន្ទុក​សេវា​សង្គម ការិយាល័យ​សង្គមកិច្ច និង​អង្គការ​ដៃគូ​ជាតិ -​អន្តរជាតិ សរុប​ចំនួន ៦០​នាក់ ស្រី ៣៤​នាក់​។​

​កិច្ចប្រជុំ​នេះ​រៀបចំឡើង​ដើម្បី​ពិនិត្យ​មើល​លទ្ធភាព​នៃ​ការអនុវត្ត​ផែនការ​កិច្ចការពារ​កុមារ​ខេត្ត​រួមមាន : ការផ្តល់សេវា​កិច្ចការពារ​កុមារ ការគ្រប់គ្រង​ករណី ការធ្វើសមាហរណកម្ម ការគាំទ្រ​សមត្ថភាព​ដល់​មន្ត្រី​ក្រុង​-​ស្រុក ការទប់ស្កាត់​ការ​បែក​ចេញ​ពី​គ្រួសារ ការទប់ស្កាត់ និង​ឆ្លើយតប​ទៅ​លើ​អំពើ​ហិង្សា​ទាំង​បី​ប្រភេទ​(​ផ្លូវកាយ ផ្លូវចិត្ត និង​ផ្លូវភេទ​) និង​ស្ថានភាព​កុមារ​ប៉ះពាល់​ដោយកូវី​ដ​-១៩​។​

​បន្ទាប់​ពី​ការចូលរួម​មតិយោបល់ អង្គ​កិច្ចប្រជុំ ក៏បាន​ពិនិត្យមើល​បន្ថែម​អំពី​កុមារ​ងាយ​រងគ្រោះ​ដោយ​អំពើ​ហិង្សា​នានា​លើ​កុមារ​ដែល​រង​ប៉ះពាល់​ដោយកូវី​ដ​-១៩ កុមារ​ប៉ះពាល់​ដោយ​ចំណាកស្រុក និង​កុមារ​ដែល​បាន​សមាហរណកម្ម​ទៅ​រស់នៅ​ក្នុង​គ្រួសារ​តាម​ឃុំ​-​សង្កាត់ និង​ក្រុង​-​ស្រុក​នីមួយៗ ដែល​កំពុង​ត្រូវការ​ការគាំទ្រ​សេវា​កិច្ចការពារ​កុមារ សេវា​សង្គម​ពី​រដ្ឋបាល​ឃុំ​-​សង្កាត់ រដ្ឋបាល​ក្រុង​-​ស្រុក និង​អង្គការ​ដៃគូរ​នានា​៕​សហការី​

Filed in: ព័ត៌មានជាតិ