ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​អភិបាលខេត្ត​ប៉ៃលិន កាត់​បើក​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​-​បាក់​ឌុប ឆ្នាំ​សិក្សា​២០២១-២០២២

​អភិបាលខេត្ត​ប៉ៃលិន កាត់​បើក​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​-​បាក់​ឌុប ឆ្នាំ​សិក្សា​២០២១-២០២២
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប៉ៃលិន​៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកទឹកចិត្ត​ដល់​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់ ដែល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ត្រូវ​ខិតខំ​ប្រឹងប្រែង​ឱ្យអស់​ពី​សមត្ថភាព ធ្វើឱ្យ​បាន​រួចរាល់​លើ​គ្រប់​វិញ្ញាសារ ដោយ​ត្រូវ​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​បទ​ប្បញ្ញត្តិ និង​បទបញ្ជា​ផ្ទៃក្នុង​នៃ​ការប្រឡង ហើយ​ការប្រឡង​ឆ្នាំនេះ ក៍​មិន​ខុស​ពី​ឆ្នាំ​មុនៗ​ដែរ នីតិវិធី​នៃ​ការរៀបចំ​ទាំងអស់ រឹតតែ​មាន​ការប្រុងប្រយ័ត្ន និង​តឹងរឹង​បំផុត​ពោលគឺ <<​អ្នកចេះ​គឺ​ជាប់​>>​។​

​ការលើកទឹកចិត្ត​បែបនេះ របស់​លោកជំទាវ​អភិបាលខេត្ត បាន​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ នៅក្នុង​ឱកាស​ដែល​លោកជំទាវ និង​ក្រុមការងារ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​មណ្ឌល​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេព​និម្មិត្ត​ប៉ៃលិន ស្ថិតនៅ​សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​ជាមួយគ្នា​នោះ​ដែរ លោកជំទាវ បាន ស្រីមុំ បានបង្ហាញ​ហឹប​វិញ្ញាសារ ជូន​ដល់​បេក្ខជន​ប្រឡង ពិនិត្យ​ភាព​បិទ​ជិត មាន​បិទ​ស្កុត និង​ត្រា​ស្រោម​ប្រធាន​វិញ្ញាសារ នៅ​ចំពោះមុខ​បេក្ខជន ដើម្បី​ធានាបាន​ថា ការប្រឡង​ប្រព្រឹត្តទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​។​

​ទន្ទឹមនឹងនោះ លោកជំទាវ​អភិបាលខេត្ត បាន​ផ្តាំផ្ញើរ​ជូន​ដល់​ក្មួយៗ​ទាំងអស់ ត្រូវ​ថែរក្សា​សុខភាព​ឲ្យបាន​ល្អ រយៈពេល ០២​ថ្ងៃនេះ និង​ខិតខំ​ឲ្យអស់​ពី​សមត្ថភាព ព្រម​ទាំង​គោរ​តាម​បទបញ្ជា​ផ្ទៃក្នុង​នៅ​ពេល​ប្រឡង​ឲ្យបាន​ល្អ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​របៀបរៀបរយ​អំឡុង​ពេល​ប្រឡង ពិសេស​ជូន​ពរ​ឲ្យ​ក្មួយៗ​ជោគជ័យ​ក្នុង​ការប្រឡង សាកស​ម​ជា​ទំពាំង​ស្នង​ឬ​ស្សី ជា​សសរទ្រូង​ប្រទេសជាតិ​។​

​សម្រាប់​ឆ្នាំ​សិក្សា ២០២១-២០២២ ក៏​មិន​ខុស​ពី​ឆ្នាំ​មុន​នោះដែរ លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត បាន​បន្ត​ផ្ដល់​ជូន​បេក្ខជន​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប​ទាំងអស់​នៅ​ទូទាំង​ខេត្ត សម្រាប់​កន្លែង​ស្នាក់នៅ និង​ផ្ញើ​កង់​-​ម៉ូតូ​ដោយ​ឥតគិតថ្លៃ នៅ​តាម​ទីតាំង​ដែល​បាន​រៀបចំ ជាមួយគ្ននានោះ​ក៍​បាន​រៀបចំ​ក្រុម​គ្រូពេទ្យ និង​ថ្នាំពេទ្យ សម្រាប់​ករណី​បញ្ហា​សុខភាព​ណាមួយ​សម្រាប់​ក្មួយ ពិសេស​បាន​ចាត់​កម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន សហការគ្នា តាម​មើលថែ​ការពារ ២៤​លើ​២៤​ម៉ោង ផងដែរ​។​

​បើ​តាម​ការបញ្ជាក់​របស់លោក តង់ ធារ៉ា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា​៖ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ប្រព្រឹត្ត​ទៅ​រយៈពេល ២​ថ្ងៃ ចាប់បី​ថ្ងៃ​ទី​៥-៦ ខែ​ធ្នូ ឆ្នាំ​២០២២ ហើយ​ចំពោះ​ខេត្ត​ប៉ៃលិន មាន​មណ្ឌល​ប្រឡង ចំនួន ០២​មណ្ឌល គឺ​ទីតាំង​ស្ថិតនៅ​ក្នុង​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេព​និម្មិត្ត​ប៉ៃលិន ដោយ​មាន​ចំនួន ២៤​បន្ទប់ មាន​បេក្ខជន​សរុប ៥៧៤​នាក់ ក្នុងនោះ​ស្រី​មាន​ចំនួន ៣៣១​នាក់ ៕

Filed in: ព័ត៌មានជាតិ