ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន ចុះ​ធ្វើ​ការបង្ក្រាប ករណី​ជួញដូរ​គ្រឿងញៀន នឹង​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​រួម​និង​វត្ថុតាង​គ្រឿងញៀន​

​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន ចុះ​ធ្វើ​ការបង្ក្រាប ករណី​ជួញដូរ​គ្រឿងញៀន នឹង​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​រួម​និង​វត្ថុតាង​គ្រឿងញៀន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ​៖​ នៅ​ថ្ងៃ​អាទិត្យ ១១​កើត ខែ​មិគសិរ ឆ្នាំ​ខាល ចត្វា​ស័ក ព ស ២៥៦៦ ត្រូវ​និង​ថ្ងៃទី​០៤ ខែ​ធ្នូ ឆ្នាំ​២០២២​នេះ​ដោយ​មាន​ការយកចិត្តទុកដាក់​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ​និង​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​ពី លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត បាន​បញ្ជា​ឲ្យកម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញឿន នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ លោក​វរសេនីយ៍ទោ កែវ ដូល អធិការរង​ទទួល​ផែន​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន ចុះ​ធ្វើ​ការបង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ខាងក្រោយ​ផ្សារ​ដើម​ពុទ្រា​ដែល​ស្ថិត​ក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០១​នាក់​ឈ្មោះ ជា ណាន់ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិ ខ្មែរ​។​
​រួម​នឹង​វត្ថុតាង​មាន​មាន​ដូចខាងក្រោម ៖
១.​ម្សៅ​ក្រាម​ស​ថ្លា សង្ស័យ​ជា​សា​ធាតុ​ញៀន​ចំនួន​១៧​កូន​ថង់​តូច​។​
២.​ថ្នាំ​គ្រាប់​ពណ៍​ក្រហម​មាន​អក្សរ​WY ចំនួន​១៩២​គ្រាប់​(​ពណ៍​ត្រួយ​ចេក​០១​គ្រាប់​)​។​
៣.​កា​បូក​តូច​ពណ៍​ផ្កាឈូក​មួយ​។​
​បន្ទាប់​មក​កម្លាំង​ក៍​បាន​នាំ​ជនសង្ស័យ​មក​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ដើម្បី​ធ្វើ​ការសាកសួរ និង​បាន​ធ្វើ​តេស្ត​ទឹកនោម​ស្វែងរក​សារធាតុ ញៀន​លទ្ធផល​វិជ្ជមាន​(+)​។​

​បច្ចុប្បន្ន​៖​ស្ត្រី​ម្នាក់​រួម​និង​វត្ថុតាង​កម្លាំង​ជំនាញ​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។​

 

Filed in: ព័ត៌មានជាតិ