ទាន់ហេតុការណ៍
កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ==>រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ត្រៀម​ប្រារព្ធ​ពិធី​ជួប​សំណេះសំណាល និង ពិសារ​បាយ​សាមគ្គី​ជាមួយ មន្ត្រីនគរបាល​ចូលនិវត្តន៍ ជាង​៦០០​នាក់​

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ត្រៀម​ប្រារព្ធ​ពិធី​ជួប​សំណេះសំណាល និង ពិសារ​បាយ​សាមគ្គី​ជាមួយ មន្ត្រីនគរបាល​ចូលនិវត្តន៍ ជាង​៦០០​នាក់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ ដល់​កងកម្លាំង ស្តី​ពី​កា​ត្រៀម​ប្រារព្ធ ពិធី​ជួប​សំណេះសំណាល ជាមួយ​មន្ត្រី​នគរបាល​ចូលនិវត្តន៍ ជាង​៦០០​នាក់ នៅ​ចុងឆ្នាំ​២០២២​ឆាប់ៗ​ខាងមុខនេះ​។​

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី ឧត្តមសេនីយ៍ វរ​សេនីយ៍ ស្នងការរង​ទាំងអស់ -​លោក លោកស្រី វរ​សេនីយ៍ នាយ​ការិយាល័យ​ជំនាញ​ចំណុះ​ស្នងការដ្ឋាន​ លោក​វរសេនីយ៍ អធិការ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្រុក​ទាំង​៩ -​លោក​វរសេនីយ៍ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​៤​។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានកំណត់​ការធ្វើ​ពិធី​ជួប​សំណេះសំណាល ជាមួយ​មន្ត្រី​នគរបាល​ចូលនិវត្តន៍ នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២ នៅ​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​។ ទន្ទឹម​គ្នា​នោះ​ក៏​មាន​ការ​ចែក​អំណោយ និង​ពិសា​របាយ​សាមគ្គី​ផងដែរ​៕​ ​

Filed in: ព័ត៌មានជាតិ