ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឯកឧត្តម បោ​ន ប៊ិន សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​ខេត្ត និង​ជា​ប្រធាន​ក្រុម​ចុះ​មូលដ្ឋាន​ស្រុក​ភ្នំស្រុក បាន​អញ្ជើញ​សំណេះសំណាល​ការងារ​គណបក្ស​ឈាន​ឆ្ពោះ​ទៅកាន់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣!!!

ឯកឧត្តម បោ​ន ប៊ិន សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​ខេត្ត និង​ជា​ប្រធាន​ក្រុម​ចុះ​មូលដ្ឋាន​ស្រុក​ភ្នំស្រុក បាន​អញ្ជើញ​សំណេះសំណាល​ការងារ​គណបក្ស​ឈាន​ឆ្ពោះ​ទៅកាន់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣!!!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ១១​កើត ខែ​មិគសិរ ឆ្នាំ ខា​ល ចត្វា​ស័ក ព​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ​២០២២​នេះ ឯកឧត្តម បោ​ន ប៊ិន សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​ខេត្ត និង​ជា​ប្រធាន​ក្រុម​ចុះ​មូលដ្ឋាន​ស្រុក​ភ្នំស្រុក បាន​អញ្ជើញ​សំណេះសំណាល​ការងារ​គណបក្ស​ឈាន​ឆ្ពោះ​ទៅកាន់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ។​

​ពិធី​សំណេះសំណាល ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ឃ្លោក នូ​យ សមាជិក​គណៈកម្មាធិកា​រ​គណបក្ស​ខេត្ត និង​ជា​អនុប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក លោក ស៊ុន សម្បត្តិ អនុប្រធាន​ក្រុមការងារ​គណបក្ស ចុះ​មូលដ្ឋាន​ស្រុក លោក លោកស្រី ក្រុមការងារ​គណបក្ស​ខេត្ត ចុះ​មូលដ្ឋាន លោក ជូ បុត្រ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ស្រុក គណៈកម្មាធិការ​គណបក្ស​ឃុំ សាខា​បក្ស​ភូមិ និង​សមាជិក សមាជិកា បាន​ចូលរួម​ចំនួន​១៧៥​នាក់ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ទីស្នាក់ការ​គណបក្ស​ស្រុក​។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម បោ​ន ប៊ិន ក៏​បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ​ពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងា​ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ និង​លោកជំទាវ ជូន​ដល់​សមាជិក​-​សមាជិកា ដោយ​ក្តី​នឹករលឹក ដើម្បី​សម្រេចបាន​ជោគជ័យ​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣ នាពេលខាងមុខ ឯកឧត្តម បោ​ន ប៊ិន ក៏​បាន​ណែនាំ​បន្ថែម ដល់​ក្រុមការងារ ពិសេស​សមាជិក​-​សមាជិក​បក្ស​ឃុំ ត្រូវអនុវត្ត​តួនាទី​របស់​ខ្លួន បម្រើ​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ ត្រូវ​ឆ្លើយតប​ភ្លាមៗ​នូវ​តម្រូវការ​របស់​ពលរដ្ឋ​ដោយ​គ្មាន​ការរើសអើង​បក្ស​នយោបាយ​ណា​ឡើយ​៕

Filed in: ព័ត៌មានជាតិ