ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ក្នុង​ពិធី​ប្រកាស​សមាសភាព​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​តំបែរ​និង​ពញាក្រែក​ដែល​ទទួលបន្ទុក​លើ​ការងារ​យុវជន !

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ក្នុង​ពិធី​ប្រកាស​សមាសភាព​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​តំបែរ​និង​ពញាក្រែក​ដែល​ទទួលបន្ទុក​លើ​ការងារ​យុវជន !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ត្បូងឃ្មុំ ៖ ថ្ងៃទី​០៣ ខែ​ឆ្នូ ឆ្នាំ​២០២២)៖​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល អញ្ជើញ ប្រកាស​សមាសភាព​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​តំបែរ និង​ស្រុក​ពញាក្រែក ទទួលបន្ទុក​លើ​ការងារ​យុវជន​

​ចំពោះ​សមាសភាព​ក្រុមការងារ​គណៈ​ពង្រឹង​មូលដ្ឋាន​ស្រុក​តំបែរ និង​ស្រុក​ពញាក្រែក នៃ​ខេត្ត​ត្បូងឃ្មុំ ដែល​ទទួលបាន​ការចាត់​តាំង​ឱ្យ​ទទួលបន្ទុក​លើ​ការងារ​យុវជន ដើម្បី​បន្ត​ចូលរួម​ចំណែក​បំពេញភារកិច្ច​ស្រប​តាម​គោលការណ៍​ចាត់តាំង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​កាន់តែ​សកម្ម​បន្ថែមទៀត ជាពិសេស​ក្នុង​ការត្រៀម​លក្ខណៈ​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧​នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខនេះ​។ ការបន្ថែម​កម្លាំង​របស់​គណៈ​ពង្រឹង លើ​ការជួយ​ដល់​គណបក្ស​មូលដ្ឋាន គឺជា​យន្តការ​ដើម្បី​រួម​កម្លាំង​នៅក្នុង​យន្តការ​ដែល​មាន​ស្រាប់ និង​ដើម្បី​កៀរគរ​ធនធាន​ចូលរួម​ចំណែក​បម្រើ​ប្រជាពលរដ្ឋ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅ​ថ្នាក់​មូលដ្ឋាន ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​គឺជា​ប្រភព​កម្លាំង​ពិត​នៃ​ជ័យជម្នះ និង​ភាពរឹងមាំ​របស់​ថ្នាក់កណ្តាល ដើម្បី​ថ្នាក់​កណ្តាល​អាច​មាន​លទ្ធភាព​ដាក់ចេញ​នូវ​គោលនយោបាយ​បម្រើឱ្យ​សេចក្តីត្រូវការ​របស់​ថ្នាក់​មូលដ្ឋាន​វិញ ហើយ​ការពង្រឹង​ការងារ​យុវជន​នៅ​ថ្នាក់​មូលដ្ឋាន​រឹតតែ​មាន​សារៈសំខាន់ ខណៈ​ដែល​សន្ទុះ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​ថ្មី​កំពុង​មាន​កំណើន​គួរឱ្យកត់សម្គាល់ ជាពិសេស​ក្នុង​ស្រទាប់​យុវជន​នៅ​ទូទាំង​ប្រទេស​។ ក្នុងន័យនេះ ទោះបី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​ជោគជ័យ​លើសលប់​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​–​សង្កាត់ កាលពី​ខែ​មិថុនា ឆ្នាំ​២០២២ កន្លងទៅ ក៏​យើង​ទាំងអស់គ្នា​ជា​សមាជិក​–​សមាជិកា​គណបក្ស ចាំបាច់​ត្រូវ​ខិតខំ​ឱ្យបាន​ខ្លាំងក្លា​បន្ថែមទៀត ទាំង​លើ​ការងារ​ពង្រឹង​រចនាសម្ព័ន្ធ​, ការងារ​កសាង​សមាជិក និង​ការងារ​ឃោសនា​–​អប់រំ ក៏​ដូច​ជា​កិច្ចការ​សង្គម និង​មនុស្សធម៌​ផ្សេងៗ ដើម្បី​ថែរក្សា និង​បង្កើន​ប្រៀប​ឈ្នះ​របស់​គណបក្ស​ឱ្យ​មាន​និរន្តរភាព​រឹងមាំ​។​

​គណបក្ស​ប្រជាជន​កម្ពុជា មាន​គោលបំណង​តែមួយគត់ គឺ​ការ​បន្ត​អនុវត្ត​បន្ទាត់នយោបាយ​ដឹកនាំ​ដ៏​ត្រឹមត្រូវ ដើម្បី​ធានា​អនាគត​មួយ​ដ៏​ច្បាស់លាស់​សម្រាប់​កម្ពុជា តាមរយៈ​ការការពារ​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ ដែល​ជា​ផល​បុណ្យ និង​ពរជ័យ ស្របតាម​បំណងប្រាថ្នា​របស់​ប្រជាជាតិ​ខ្មែរ​ក្នុង​ការរស់នៅ​ក្នុង​សុភមង្គល និង​ភាពសុខសាន្ត ដោយ​ធ្វើយ៉ាងណា​ចៀសឱ្យផុត​ពី​ការបែកបាក់​សាមគ្គី​ឯកភាព​ជាតិ ដូច​កាលពី​អតីតកាល​ដ៏​សែន​ជូរ​ចត់​។​

៤​ជា​ចុងក្រោយ​ឯកឧត្តម​សូម​ថ្លែងអំណរគុណ​ចំពោះ​គណៈ​ពង្រឹង និង​គណបក្ស​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ដែល​តែង​បាន​ជួយ​គាំទ្រ​ទំនុកបម្រុង​ដល់​ការងារ​យុវជន ហើយ​នេះ​គឺជា​ការបង្ហាញ​អំពី​ភាពខ្លាំង​រឹងមាំ សាមគ្គីភាព និង​ស្មារតី​ជួយ​គ្នា​របស់​យន្តការ​គណបក្ស​គ្រប់​ថ្នាក់​–​គ្រប់ផ្នែក ក្នុងនាម​ជា​កម្លាំង​សរុប​បម្រើ​ឱ្យ​ការធានា​ប្រៀប​ឈ្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​តទៅ​អនាគត​។​

Filed in: ព័ត៌មានជាតិ