ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ឯកឧត្ដម សែម សុវណ្ណនី អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប​អរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​៤៤ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា (០២​ធ្នូ​.១៩៧៨-០២​ធ្នូ​.២០២២)

​ឯកឧត្ដម សែម សុវណ្ណនី អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប​អរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​៤៤ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា (០២​ធ្នូ​.១៩៧៨-០២​ធ្នូ​.២០២២)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​) ៖ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​ធ្នូ ឆ្នាំ​២០២២ ឯកឧត្ដម សែម សុវណ្ណនី ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​បន្ទាយស្រី បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប​អរសាទរ​ខួប​អនុស្សាវរីយ៍ លេីក​ទី​៤៤ ទិវា​កំណេី​ត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា (០២​ធ្នូ​.១៩៧៨-០២​ធ្នូ​.២០២២)​ដែល​ប្រារព្ធ​ធ្វើ​នៅ​សាលា​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ ឯកឧត្តម សែម សុវណ្ណនី បាន​មានប្រសាសន៍​នូវ​ការ​ផ្ដាំផ្ញើរ​សួរសុខទុក្ខ​ពី​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ចំពោះ បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន វត្តមាន​ក្នុង​អង្គ​ពិធី​នេះ​។ ឯកឧត្តម បាន​បន្ដថា រណសិរ្ស​នេះ​បាន​បដិសន្ធិ​ឡើង នៅក្នុង​តំបន់​រំដោះ​ស្ថិតក្នុង ភូមិ​ជើង​ភ្លូ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ និង​មាន​ឈ្មោះ​ដំបូង​ថា រណសិរ្ស​សាមគ្គី​សង្គ្រោះ ជាតិ​កម្ពុជា ដឹកនាំ​ដោយ​ឥស្សរជន​ជាន់ខ្ពស់​ជាច្រើន​រូប​រួមមាន សម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និង​ឥស្សរជន​គណបក្ស​ប្រជាជន​កម្ពុជា ជាច្រើន​ទៀត ដើម្បី​តស៊ូ​វាយ រំដោះ​ទឹកដី និង​រំដោះ​ជីវិត​ប្រជាជន​កម្ពុជា ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ហើយ​ទទួល បាន​ជ័យជម្នះ​ទាំងស្រុង​នៅ ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩​។ ដោយសារ​គុណូបការៈ​នេះហើយ បានធ្វើឱ្យ​ស្មារតី ២​ធ្នូ ក្លាយទៅជា​ថ្ងៃ​ដែល​នៅ​ស្ថិតស្ថេរ​ជា​អមតៈ ក្នុង​ដួងចិត្ត​ប្រជាជន​កម្ពុជា ជាពិសេស ដួងចិត្ត​យុវជន​ជំនាន់​ក្រោយ​គ្រប់ៗ​រូប ដែល​ជំរុញ​ឱ្យ​យើង​ទាំងអស់​គ្នា​តែងតែ ប្រារព្ធ​ទិវា​រំលឹក​ខួប​នេះ​ជា​រៀងរាល់ឆ្នាំ និង​បាន​ចាត់ទុក​ថ្ងៃ ២​ធ្នូ ជា​ថ្ងៃ​ចាប់ផ្ដើម​ដ៏​អស្ចារ្យ ក្នុង​ការផ្ដួលរំលំ​រប​ប ប៉ុល ពត​។ បច្ចុប្បន្ននេះ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ ២​ធ្នូ ១៩៧៨ ត្រូវបាន​ប្តូរ​ឈ្មោះ​មកជា រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា វិញ​ដែល​ជា​អង្គការ​ចាត់តាំង មួយ ឈាន​មុខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ព្រម​ជាមួយគ្នានេះ ឯកឧត្ដម សែម សុវណ្ណនី ក៏​បាន​ឧបត្ថម្ភ​ដល់​សមាជិក​ដែល​បាន​ចូលរួម ចំនួន ៣២៣​នាក់ (​ក្នុង​ម្នាក់​ទទួលបាន​ថវិកា ៥០,០០០​រៀល​) សរុប​រួម​ការចំណាយ​គិត​ជា​ថវិការ​ចំនួន ១១៥០​ដុល្លារ ប្រាក់រៀល ១៩,៥២០,០០០​រៀល​។​

Filed in: ព័ត៌មានជាតិ