ទាន់ហេតុការណ៍
កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ==>រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ

លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ៖ អបអរសាទរ​ទិវា​ជនពិការ​កម្ពុជា​លើក​ទី​២៤ និង​ទិវា​ជនពិការ​អន្តរជាតិ​លើក​ទី​៤០

លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ៖ អបអរសាទរ​ទិវា​ជនពិការ​កម្ពុជា​លើក​ទី​២៤ និង​ទិវា​ជនពិការ​អន្តរជាតិ​លើក​ទី​៤០
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ : លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធានកិត្តិយស​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ទិវា​ជនពិការ​កម្ពុជា​លើក​ទី​២៤ និង​ទិវា​ជនពិការ​អន្តរជាតិ​លើក​ទី​៤០ ប្រធានបទ​ឆ្នាំនេះ​គឺ «​ពិការភាព​ទាំងអស់​មិន​អាច កំណត់​ដោយ​ការមើល នឹង​ភ្នែក​នោះទេ​» ដែល​មាន​សមាសភាព​ចូលរួម​ចំនួន ២.៦៣០​នាក់ នៅ​សាល​មហោស្រព និង​ពិ​ព័ណ៌​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃ​សៅរ៍ ១០​កើត ខែ​មិគសិរ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០២២ ។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោកស្រី​បាន​មានប្រសាសន៍​ថា​ប្រធានបទ​ឆ្នាំនេះ ក្នុង​គោលបំណង ដើម្បី​អបអរសាទរ​ភាពជោគជ័យ ដែល​បាន​បង្ហាញ​អំពី​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការលើកកម្ពស់​សិទ្ធិ និង​ការចូលរួម​របស់​ជន​ពិការ ធានា​ដល់ ការធ្វើ​បរិយាប័​ន្ន និង​ចលនា​នៃ​វិស័យ​ពិការភាព ឲ្យទទួល​បាន​ស័ក្តិសិទ្ធិ​ភាព នៃ​ការអនុវត្ត​ច្បាប់​ស្តីពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ អនុសញ្ញា​ស្តីពី​សិទ្ធិ​ជនពិការ ។​

​ទិវា​ជនពិការ​អន្តរជាតិ ត្រូវបាន​ប្រារព្ធ​ឡើង ដើម្បី​រំលឹក​អំពី​ការតស៊ូ​ទាមទារ​សិទ្ធិ​ចូលរួម​ក្នុង​សង្គម​របស់​ជនពិកា​រ ដែល​ជា​ជន​បាត់បង់​កាយសម្បទា កាយ​វិញ្ញាណ និង​សតិបញ្ញា ប្រមាណ​ជាង​១​ពាន់​លាន​នាក់ នៅក្នុង​ពិភពលោក ដែល​តែងតែ​ជួបប្រទះ​នូវ​ឧបសគ្គ​រារាំង​នៅក្នុង​ជីវិត​ចាប់តាំងពី​ទសវត្ស​ឆ្នាំ​១៩៥០ នៅ​សហរដ្ឋអាមេរិក និង​អឺរុប ដើម្បី​ធ្វើ​ការផ្លាស់ប្តូរ​នូវ​ស្ថានភាព​រស់នៅ​របស់​ពួកគេ ក្នុង​គោលបំណង​បង្កើន​ការ យល់ដឹង​អំពី​បញ្ហា​ជន​ពិការភាព ដោយ​ផ្តោត​សំខាន់​លើ​សិទ្ធិ​ជនពិការ និង​ការធ្វើសមាហរណកម្ម​ជនពិការ​ទៅ លើ​គ្រប់​សកម្មភាព នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌​។​

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​បន្តថា​៖ ព្រះរាជាណាចក្រ​កម្ពុជា​ប្រារព្ធ​ទិវា​ជនពិការ​នេះ​ឡើង ដើម្បី​រំលឹក​អំពី​មហា​វិនាសកម្ម នៃ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​បាន​បំផ្លិចបំផ្លាញ​ប្រទេសជាតិ និង​ទុក្ខ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​មកលើ​ប្រជាពលរដ្ឋ ពិសេស​បាន​បន្សល់ទុក នូវ​ផលវិបាក​ជាច្រើន​ដល់​ប្រជាពលរដ្ឋ ដូចជា ស្ត្រី​មេម៉ាយ កុមារកំព្រា ជនពិការ ព្រមទាំង​គ្រាប់មីន និង​កាក​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​។​

​លោកស្រី ម៉ែន សំអន រំលឹកថា​៖ កន្លងមកនេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់ឲ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី ពិការភាព ២០១៩-២០២៣ ដោយ​បាន​លើកឡើង​លម្អិត​នូវ​គោលនយោបាយ​ជា​អាទិភាព​សម្រាប់​ការអនុវត្ត កម្មវិធី​កំណែទម្រង់​នានា នៃ​វិស័យ​ពិការភាព លើកកម្ពស់​សមត្ថភាព​ស្ថាប័ន ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ សង្គម និង​សេដ្ឋកិច្ច ក្នុងទិសដៅ​បង្កើត​កាលានុវត្តភាព​ការងារ​សម្រាប់​ជនពិការ កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍ ការងារ​សំខាន់ៗ​របស់​វិស័យ​ពិការភាព​នៅ​កម្ពុជា​។​

​លោកស្រី​ក៏​បាន​បន្តទៀតថា រាជរដ្ឋាភិបាល បាន​យកចិត្ត​ទុក្ខ​ដាក់​ក្នុង​ការបង្ការ ពិការភាព ការគាំទ្រ និង​លើកទឹកចិត្ត ការលើកកម្ពស់​សិទ្ធិ​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ ជំរុញ​ឲ្យមាន​ការដាក់​បញ្ចូល បងប្អូន​ជនពិការ​ទៅ​ក្នុង​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច សំដៅ​ជួយ​ដល់​ជនពិការ និង​ក្រុមគ្រួសារ​ឱ្យ​ទទួលបាន​គុណភាព​ជីវិត​ល្អប្រសើរ គ្មាន​ការរើសអើង ទទួលបាន​សេវា​សង្គម និង​សេវា​សាធារណៈ​ស្មើគ្នា ការចូលរួម​គ្រប់​សកម្មភាព​ក្នុង​សង្គម ទាំង​ការ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត និង​ឈរឈ្មោះ​ជា​បេក្ខជន​ឱ្យគេ​បោះឆ្នោត តាមរយៈ ការកែសម្រួល​និង រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្ត ការចុះ​ផ្សព្វផ្សាយ​បាន​យល់ដឹង​អំពី​វិស័យ​ពិការភាព ទៅ​គ្រប់​ស្ថាប័ន​រដ្ឋ ទាំង​ថ្នាក់​ជាតិ ថ្នាក់ក្រោម​ជាតិ វិស័យ​ឯកជន សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍ​នានា ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សម្រាប់​ជនពិការ​គ្រប់រូប​នៅ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ