ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤ ថ្ងៃកំណើត​រណសិរ្ស សាមគ្គី​កសាង​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​(០២ ធ្នូ​១៩៧៨ / ០២ ធ្នូ​, ២០២២)​នៅ​ស្រុក​រមាស​ហែក​

​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ស្វាយរៀង​៖ លោក រស់​ឆាយ អនុប្រធាន​ទី​១​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​រមាស​ហែក តំណាង លោក សៅ​សុខា ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​រមាស​ហែក បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៤ ថ្ងៃកំណើ ត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​(០២ ធ្នូ ១៩៧៨/០២ ធ្នូ ២០២២) នៅ​សាលប្រជុំ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​រមាស​ហែក ដែល​មាន​សមាសភាព​ព្រះសង្ឃ សមាជិក​សមា ជិ​ការអញ្ជើញ​ចូលរួម​ចំនួ​៤០៥ អង្គ​នាក់​។​

​លោក​ស៊ូ​ម៉ុល ប្រធាន​រណសិរ្ស សាមគ្គី​កសាង​និង​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ស្រុក​រមាស​ហែក បាន​ថ្លែងថា អត្ថន័យ​ដ៏​ជ្រាលជ្រៅ​នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​បាន ចាប់ បដិសន្ធិ​ឡើង​នៅ​ថ្ងៃ​ទី ០២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ និង​បាន ប្រកាស​ចេញ​សេចក្ដីថ្លែងការណ៍ ១១​ខ របស់​ខ្លួន​នៅ​តំបន់​រំដោះ ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ​។ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ កម្ពុជា ត្រូវ​បាន​កើតឡើង​ដោយ​កម្លាំង​មហា​សាមគ្គី​ប្រជាជន ទាំងមូល ទាំង​ក្នុង និង​ក្រៅប្រទេស ដែលមាន សម្តេច​អគ្គ​មហា ពញា​ចក្រី ហេង សំរិន សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​វីរជន ស្នេហា​ជាតិ​ជាច្រើនរូប​ទៀត ក្នុង​ការរៀបចំ​កម្លាំង​ផ្តួលរំលំ​របប ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​ទទួលបាន​ជ័យជម្នះ​លើ​របប នេះ នៅ​ថ្ងៃ​ទី​៧ មករា ឆ្នាំ ១៩៧៩​។​

«​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​» ប​ច្ច​ប្បន្ន​ត្រូវ​បាន​ដូរ​ឈ្មោះ ជា «​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​» ដែលជា​អង្គការ ចាត់តាំង​មហាជន​មួយ​ឈាន​មុខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសន្ធិ​ឡើង​នៅក្នុង​តំបន់​រំដោះ នា​ភូមិ​ជើងឃ្ល ឃុំ​២​ធ្នូ ស្រុក ស្នួល ខេត្ត​ក្រចេះ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក រស់​ឆាយ អនុប្រធាន​ទី​១​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​រមាស​ហែក បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ សួរសុខទុក្ខ និង​មនោសញ្ចេតនា នឹករឭក​យ៉ាង​ជ្រាលជ្រៅ​របស់​លោកស្រី ម៉ែន​សំអន ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង​ក៏​ដូចជា លោក សៅ​សុខា ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​រមាស​ហែក ព្រមទាំង​លោក ម៉ែន​វិបុល ប្រធាន​រណសិរ្ស សាមគ្គី​កសាង​និង​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្ត​ស្វាយរៀង​ផងដែរ​។​

​លោក ក៏​បាន​បញ្ជាក់ថា ទាក់ទិន​នឹង​ប្រវត្តិសាស្ត្រ នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ គឺជា​ថ្ងៃ​ដែល សម្តេច​តេជោ បាន​យក​ជីវិត ទៅ​ប្ដូរ តាមរយៈ​នៃ​ការ​ចេញ​ដំណើរ​ទៅកាន់​ប្រទេស​វៀតណាម ក្នុង​គោលបំណង​សុំ​ជួប​ជាមួយ​ថ្នាក់ដឹកនាំ សុំ​ការគាំទ្រ​ពី​កងទ័ព ស្ម័គ្រចិត្ត​វៀតណាម និង​សហការ​ជាមួយ​កងទ័ព​កម្ពុជា ដើម្បី ផ្ដួលរំលំ​របប ប៉ុល ពត រហូត​ឈាន​ទៅ​បង្កើត រណសិរ្ស​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា នា​ថ្ងៃ ២ ធ្នូ ១៩៧៨ ដែល​ជា​មរតក​នៃ​ការ ឆ្ពោះ​ទៅ​រំដោះ​ប្រជាជន​កម្ពុជា នា​ថ្ងៃ​ជ័យជម្នះ ៧ មករា ១៩៧៩​។ ថ្ងៃ​២​ធ្នូ គឺជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​ដែល​មិន​អាច​បំភ្លៃ បំផ្លើស បំភ្លេច និង​បំផ្លាញ​បានឡើយ ៕

Filed in: ព័ត៌មានជាតិ